Tag: Enrique Cerezo
Football News
ប្រធាន La Liga ថាលោកចង់ឃើញ Ronaldo មកលេងនៅលីគកំពូលរបស់លោកវិញ
លោក Javier Tebas ប្រធានលីគកំពូលអេស្ប៉ាញ La Liga បាននិយាយលើកឡើងទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា លោកចង់ឃើញ ខ្សែប្រយុទ្ធ Cristiano Ronaldo មកលេងនៅ La Liga វិញ។ ទាក់ទងនឹងរឿងក្លឹប Atletico Madrid អាចនាំយក Ronaldo មកបានឬក៏យ៉ាងណានោះ លោក Tebas ក៏បានលើកពីឡើងពីចំណុចនេះផងដែរថា លោកមិនដឹងទេថា Atletico អាចធ្វើរឿងបានឬក៏មិនបាននោះ គ្រាន់តែដឹងថាក្លឹបនេះចង់អញ្ចឹងមែន ក្លឹបហ្នឹងត្រូវវៃចេញកីឡាករច្រើននាក់ណាស់។ ទាក់ទងនឹងព័ត៌មាន Ronaldo ផ្លាស់ទៅ AT នេះខាងប្រធានក្លឹប AT លោក Enrique Cerezo ក៏បានច្រានចោលផងដែរថាគ្មានផ្លូវការនោះទេ។ Ronaldo បានត្រលប់ទៅកាន់ Man Utd វិញកាលពីម្សិលមិញដើម្បីចូលខ្លួនចរចានឹងអនាគតរបស់គេនៅក្លឹបបិសាចក្រហម ប៉ុន្តែលទ្ធផលគឺនៅដដែល ដោយកីឡាករនេះគឺចង់ចាកចេញ ដោយឲ្យលោក Jorge Mendes ដើររកក្លឹបដែលគេអាចមានលទ្ធភាពទៅលេងបាន។ មកទល់នឹងពេលនេះចំពោះក្លឹបដែលត្រូវបានសារព័ត៌មានចុះផ្សាយថា Ronaldo អាចនឹងទៅលេងដែលមានដូចជាក្លឹប Bayern Munich,
29 Jul 2022
17 views
Football News
ប្រធានក្លឹបថា វាគ្មានផ្លូវទេដែល Ronaldo មកលេងនៅ AT Madrid
ក្លឹប Atletico Madrid បានបដិសេធក្នុងការចង់បានខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo ដោយបញ្ជាក់ថា វាគ្មានផ្លូវនឹងកើតឡើងឡើយ។ កីឡាករវ័យ៣៧ឆ្នាំបានត្រលប់មកកាន់ Man United វិញកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីខកខានដំណើរប្រកួតកម្ដៅសាច់ដុំរបស់ក្លឹបទៅប្រទេសថៃនិងអូស្ត្រាលីរយៈពេល១៧ថ្ងៃ។ Ronaldo នឹងនិយាយតទល់គ្នាជាមួយអ្នកចាត់ការថ្មី Erik ten Hag ពាក់ព័ន្ធនឹងអនាគត។ វាក៏ជាការជួបគ្នាលើកដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពី Ronaldo សុំក្លឹបចាកចេញ។ ភ្នាក់ងាររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់លោក Jorge Mendes កំពុងព្យាយាមស្វែងរកការផ្ទេរ ប៉ុន្តែក្លឹប Bayern Munich និង Chelsea បាននិយាយបដិសេធអស់ហើយ។ នៅពេលនេះ AT Madrid ជាក្លឹបមួយទៀតដែលមិនចង់បាន Ronaldo។ និយាយក្នុងកម្មវិធីវិទ្យុក្នុងប្រទេសអេស្ប៉ាញ ប្រធានក្លឹប AT Madrid លោក Enrique Cerezo បានបញ្ជាក់ថា លោកមិនដឹងនរណាបង្កើតរឿង Ronaldo ផ្លាស់ទៅ AT Madrid នោះទេ។
27 Jul 2022
30 views