Tag: Everyone with Ukraine
Football News
Real Madrid បរិច្ចាគប្រាក់ ១លានអឺរ៉ូ ជួយជនភៀសខ្លួនអ៊ុយក្រែន
Real Madrid បានបរិច្ចាគទឹកប្រាក់ ១លានអឺរ៉ូ (១.១លានដុល្លារ) ទៅកាន់យុទ្ធនាការ Everyone with Ukraine ដែលបង្កើតឡើងដោយមូលនិធិរបស់ក្លឹបនេះផ្ទាល់ នៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ មូលនិធិខាងលើនឹងធ្វើការជាមួយ កាកបាទអន្តរជាតិ ក៏ដូចជាឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR និងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីជួយជាជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនអ៊ុយក្រែន នៅប្រទេសអ៊ុយក្រែន និងប្រទេសជាប់របងប្រទេសនេះ ក៏ដូចជាជនភៀសខ្លួនអ៊ុយក្រែន នៅអេស្ប៉ាញផ្ទាល់។ នៅខណៈនេះ Real Madrid ក៏បានបរិច្ចាគ សំលៀកបំពាក់ និងសម្ភារៈកីឡានានាចំនួន ១៣,០០០ កំប្លេទៅកាន់ ជនភៀសខ្លួនអ៊ុយក្រែនដែលបានមកដល់ទីក្រុង Madrid ប្រទេសអេស្ប៉ាញផងដែរ។ ក្លឹបមួយនេះ ស្វាគមន៍ និងបន្តជួយជាជំនួយមនុស្សធម៌ជាសំលៀកបំពាក់ ចំណីអាហារផ្សេងៗដល់ជនភៀសខ្លួនអ៊ុយក្រែនផ្សេងទៀតនៅកន្លែងដែលពាក់ព័ន្ធ៕
17 Mar 2022
58 views