Tag: Farhad Moshiri
Football News
លោក Frank Lampard ជាបេក្ខភាពនាំមុខគេក្លាយខ្លួនជាអ្នកចាត់ការថ្មីក្លិប Everton
យោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានឲ្យដឹងថា លោក Frank Lampard កំពុងជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិបស្ករគ្រាប់ Everton បន្ទាប់ពីឆ្លងកាត់ការសំភាសន៍ រួចរាល់កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈការប្រកាសតែងតាំងជាផ្លូវការ ត្រូវបានរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗ។ ក្លិប Everton បានរៀបចំកិច្ចពិភាក្សា ជុំចុងក្រោយជាមួយនឹង បេក្ខភាពទាំង៣នាក់ដើម្បីមកជំនួសលោក Rafa Benitez ក្នុងនោះរួមមានលោកគ្រូ Lampard , Vitor Pereira និងគ្រូបណ្ដោះអាសន្នបច្ចុប្បន្នលោក Duncan Ferguson កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ជាមួយគ្នានេះ ម្ចាស់ក្លិប Everton លោក Farhad Moshiri បានហោះហើរមកកាន់ទីក្រុងឡុងដ៍ផ្ទាល់តែម្ដង ដើម្បីមកជួបពិភាក្សាជាមួយនឹង បេក្ខភាពទាំង៣នាក់ខាងលើ។ គួរបញ្ជាក់ដែរថា Everton កំពុងដុតដៃដុតជើង ស្វះស្វែងរក អ្នកមកជំនួសលោក Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្នុងខែមករានេះ។ ខណៈបច្ចុប្បន្ន Everton កំពុងឈរលេខ១៦ នៅក្របខណ្ឌ Premier League
30 Jan 2022
66 views
Premier League News
Sam Allardyce បានពិភាក្សាជាមួយនឹង Everton លើការងាររបស់អ្នកគ្រប់គ្រង
ម្ចាស់ភាគហ៊ុនធំរបស់ Everton លោក Farhad Moshiri បានធ្វើការពិភាក្សាជាមួយអតីតគ្រូបង្វឹកអង់គ្លេសលោក Sam Allardyce អំពីតំណែងអ្នកចាត់ការទូទៅរបស់ Everton។
07 Nov 2017
276 views