Tag: FC Porto
Other News
Moussa Marega រងការរើសអើងជាតិសាសន៏ពីអ្នកគាំទ្រអតីតក្លឹបធ្លាប់លេងខ្ចីជើង
ខ្សែប្រយុទ្ធ Moussa Marega របស់ FC Porto បានដើរចេញពីទីលានប្រកួតនៅតង់ទី២ ខណៈក្រុមរបស់ខ្លួនបានផ្តួលម្ចាស់ផ្ទះ Vitoria Guimaraes ក្នុងលទ្ធផល ២ទល់និង១ កាលពីថ្ងៃអាទិត្យ ខណៈដែល ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានទទួលរងការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រគូបដិបក្ស។ ម៉ារ៉េហ្គាមានវ័យ ២៨ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញអារម្មណ៏ខឹងសម្បារ និងបានដើរចេញពីទីលានប្រកួតនៅនាទី៦៩ ពោលគឺ ៩នាទីបន្ទាប់ពីរកបានគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមភ្ញៀវ។យ៉ាងណាមិញ Marega បានឆ្លើយតបដោយបង្ហាញសកម្មភាពដាក់មេដៃចុះក្រោម និងលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់ហ្វូងមនុស្សដែល បានស្រែកចំអកអោយ ស្របពេលមិត្តរួមក្រុមកំពុងមានវត្តមានលើទីលានព្យាយបាមបញ្ចុះបញ្ចូលអោយរូបគេនៅបន្តលេង តែទីបំផុតអតីតកីឡាករក្លឹប Maritimo រូបនេះត្រូវបានប្តូរចេញ។ ក្លឹបយក្សព័រទុយហ្គាល់ Porto បានសរសេរលើគេហទំព័ររបស់ពួកគេ ដោយពិពណ៌នាថា: វាជាស្ថានភាពដ៏ក្រៀមក្រំដែលជារឿងខ្មាស់អៀនបំផុតសម្រាប់ក្លឹប Guimaraes និងលីកកំពូលព័រទុយហ្កាល់។គួរបញ្ជាក់ថា Marega ធ្លាបបានចំណាយពេលមួយរដូវកាល(២០១៦-២០១៧)លេងនៅ ក្លឹប Vitoria Guimaraes ខ្ចីជើង និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុង ២៥ប្រកួតកន្លងមក។
17 Feb 2020
1234 views
Premier League News
បិសាចក្រហម Man Utd ទិញបានខ្សែការពារម្នាក់ទៀតហើយ
Dalot ដុះដាលចេញពីថ្នាលយុវជន Porto និងទើបតែឡើងចូលក្រុមធំក្នុងខែកុម្ភៈឆ្នាំ 2018ប៉ុណ្ណោះ ហើយចូលលេងបាន 6លើកមកទល់
07 Jun 2018
791 views
Uefa Champions League Highlights
Highlight បាល់ទាត់ Liverpool 0-0 FC Porto
Highlight បាល់ទាត់ Champions League (Tue/06/03) Liverpool 0-0 FC Porto
08 Mar 2018
347 views
Uefa Chanpions League News
Lovren ថា Liverpool អាចឈ្នះពានរង្វាន់ Champion League នៅរដូវកាលនេះ
ថ្មីៗនេះ Liverpool បានយកឈ្នះ FC Porto 0-5 ជើងទីមួយនៃវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ CL
17 Feb 2018
343 views