Tag: Fenomenos Podcast
Football News
Neymar ធ្លាប់ធ្វើគ្រប់យ៉ាងដើម្បីត្រឡប់ទៅកាន់ទឹកដី Camp nou វិញ
ខ្សែប្រយុទ្ធ Neymar បាននិយាយទៅកាន់ Fenomenos Podcast ដែលជាកម្មវិធីជជែកវែកញែកមួយកាលពីពេលថ្មីៗនេះថា គេធ្លាប់ធ្វើគ្រប់យ៉ាងដើម្បីឲ្យតែត្រលប់មកក្លឹប Barcelona វិញមុនពេលដែល ខ្សែប្រយុទ្ធ Lionel Messi ផ្លាស់មកកាន់ក្លឹប Paris Saint Germain នេះ។ ទាក់ទងនឹងរឿងរ៉ាវនេះ Neymar បាននិយាយថា៖” ខ្ញុំធ្លាប់ព្យាយាមត្រលប់ទៅកាន់ Barcelona ។ ពួកយើងធ្លាប់សាកគ្រប់បែបយ៉ាងអស់ហើយ តែមិនអាចទៅរួច “។ យ៉ាងណាក្រោយ Messi បានមកដល់នេះ Neymar មិនមានបំណងចង់ទៅ Barca វិញទេ ដោយគេពេញចិត្តនឹងលេងនៅ PSG នេះ។ Neymar មានកុងត្រាជាមួយ PSG រហូតឆ្នាំ២០២៥ ដោយនៅរដូវកាលនេះ បានចូលឲ្យក្លឹប ១៦ប្រកួតហើយ និងរកគ្រាប់បាល់បាន ៤គ្រាប់៕
24 Feb 2022
65 views