Tag: Fernandinho
Football News
Pep ត្រៀមបន្តកុងត្រាឲ្យ Fernandinho នឹងបន្ថែមតួនាទីជាគ្រូបង្វឹកក្រុមបន្ថែមទៀត
លោក Pep Guardiola កំពុងពិចារណាបន្ថែមតួនាទី ឲ្យកូនក្រុមលោកកីឡាករ Fernandinho មានតួនាទីជាគ្រូបង្វឹកក្រុមបន្ថែមទៀត។ ជាការពិតណាស់ Fernandinho បានផ្លាស់ពីក្លិប Shakhtar Donetsk មកចូលរួមជាមួយក្លិប Man City ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះហើយ Fernandinho បានរួមចំណែកជួយក្រុមឈ្នះពានជាច្រើនដូចជា ពានលីគកំពូល Premier League ចំនួន ៤ដង ពាន League Cup ចំនួន ៦ដងពាន FA Cup ចំនួន១ដង។ យ៉ាងណាមិញ កុងត្រារបស់ Fernandinho និងត្រូវផុតនៅរដូវក្តៅខាងមុខនេះហើយ ហើយអនាគតរបស់គេកំពុងតែនៅមានភាពស្រពិចស្រពិលនៅឡើយ។ បើយោងតាមសារកាសែត Torcedores បានចុះផ្សាយថា ប្រធានក្លិប Man City កំពុងឲ្យលោក Pep ព្យាយាមចងជើង Fernandinho ដោយលោកយល់ឃើញថា កីឡាកររូបនេះ មានមនសិការស័ក្តិសមជាអ្នកដឹកនាំក្រុមមួយនេះ ហើយលោកនឹងបន្តកុងត្រាថ្មីឲ្យគេ ព្រមទាំងផ្តល់តួនាទីឲ្យគេជួយបង្វឹកក្រុមផងដែរ នៅរដូវកាល ២០២២-២៣
28 Feb 2022
58 views
Football News
Man City ដាក់គោលដៅទៅលើខ្សែបម្រើ Declan Rice របស់ក្លិប West Ham United
ក្លឹប Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើ Declan Rice របស់ក្លិប West Ham United ។ យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹង ថាខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះគឺជាអាទិភាពចម្បងរបស់ក្រុមមេឃខៀវ Manchester City ។ ម្ចាស់ជើងឯក Premier League រដូវកាលមុនបានចាត់ទុកខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះជាការជំនួសខ្សែបម្រើចាស់វស្សា Fernandinho ក្នុងរយៈពេលវែងដែលដែលមានអាយុ ៣៦ ឆ្នាំទៅហើយ។ មានសេចក្តីរាយការណ៍ថាក្រុម Manchester United, Chelsea និង Liverpool ក៏កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករពាក់អាវលេខ ៤១ រូបនេះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ។ បញ្ជាក់ខ្សែបម្រើ Declan Rice បានស៊ុតបាល់បញ្ចូលទី ៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៦ លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន ១៣៩ លើកសម្រាប់ក្រុមញញួរយក្ស West Ham United ៕
18 Oct 2021
132 views
Football News
Fernandinho អះអាងថា Man City ទិញ Ronaldo មិនបានដោយសារតែមូលហេតុនេះ
ខ្សែបម្រើប្រេស៊ីល Fernandinho បានអះអាងថា ក្លឹប Manchester City បរាជ័យក្នុងការនាំចូលខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo កាលពីពេលកន្លងទៅ ក៏ព្រោះតែខាងសារព័ត៌មានទម្លាយរឿងចរចារវាងក្លឹប នឹងភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes។ កីឡាកររូបនេះប្រាប់ ESPN ថា៖ “ខ្ញុំគិតថា Man City មានឱកាសមួយដ៏ល្អ និងគួរឱ្យកត់សម្គាល់ណាស់ក្នុងការទិញ Ronaldo។ ខ្ញុំគិតថាភ្នាក់ងាររបស់ Ronaldo មកក្លឹបរបស់យើងហើយបន្តកុងត្រាថ្មីឱ្យ Ederson (អ្នកចាំទីប្រេស៊ីល) Ruben Dias (ខ្សែការពារព័រទុយហ្គាល់) Bernardo Silva (ខ្សែបម្រើព័រទុយហ្គាល់) និង Joao Cancelo (ខ្សែការពារព័រទុយហ្គាល់) ”។ Fernandinho យល់ឃើញថា លោក Mendes ច្បាស់ជានិយាយជាមួយខាង Manchester City អំពីខ្សែប្រយុទ្ធ Ronaldo។ យ៉ាងណាមិញ ក្រោយមកក៏លេចឮពាក្យចចាមអារ៉ាមថា Man City មានបំណងនាំចូល
15 Sep 2021
201 views
Football News
ក្រុម Manchester City ចាប់អារម្មណ៍នឹងកីឡាករ Sander Berge មកពី ក្រុម Sheffield United
ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្ទេរខ្សែបម្រើ Sander Berge របស់ក្លិប Sheffield United នៅរដូវក្តៅនេះ។ ក្រុមរបស់លោក Pep Guardiola ត្រូវបានគេរំពឹងថាខ្សែបម្រើដ៏ឆ្នើម Fernandinho វ័យ ៣៥ ឆ្នាំនឹងចាកចេញចុងរដូវកាលនេះ ខណៈដែល Man City ត្រៀមពង្រឹងផ្នែកបម្រើរបស់ខ្លួន ។ Berge មិនបានលេងឱ្យក្រុម Sheffield United ទេចាប់តាំងពីខែធ្នូដោយសារតែការរបួសធ្ងន់ធ្ងរដែលគាត់បានធ្វើការវះកាត់ ។ បើយោងតាមការចេញផ្សាយរបស់កាសែតបែលហ្ស៊ិក Voetbal24 បានអោយដឹងថា Man City នឹងរង់ចាំចុះហត្ថលេខាលើ Sander Berge ប្រសិនបើការចាកចេញរបស់ Fernandinho ត្រូវបានបញ្ជាក់ ។
07 Apr 2021
154 views