Tag: FIFA
Football News
៥ ប្រទេសបដិសេធមិនលេងបាល់ទាត់ជាមួយរុស្សី ក្រោយកើតសង្គ្រាម
ក្រុមជម្រើសជាតិបាល់ទាត់ចំនួន ៥រួមមាន អង់គ្លេស វែល ប៉ូឡូញ ឆេកនិងស៊ុយអែត បានបដិសេធមិនលេងបាល់ទាត់ជាមួយក្រុមរុស្សីនៅគ្រប់កម្រិត ក្រោយសង្គ្រាមផ្ទុះឡើង។ វគ្គជម្រុះព្រឹត្តិការណ៍ World Cup 2022 រុស្សីត្រូវលេងទល់នឹងប៉ូឡូញ មុនពេលទៅប៉ះឆេកឬស៊ុយអែត ប្រសិនបើឈ្នះ ហើយការប្រកួតគ្រោងលេងនៅខែមីនាខាងមុខ។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនប្រទេសរុស្សីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនធ្វើឲ្យផ្អើលពិភពលោក។ ទង្វើរបស់រុស្សីដែលមានការបញ្ជាពីប្រធានាធិបតី Vladimir Putin ធ្វើឲ្យប្រទេសទាំង៥ខាងលើបដិសេធមិនប្រកួតបាល់ទាត់ជាមួយរុស្សីឡើយ។ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់រុស្សីសម្រាប់ការប្រកួតរបស់ពួកគេខាងមុខត្រូវលេងនៅទឹកដីអព្យាក្រឹត ក្រោមឈ្មោះ Football Union of Russia (FUR) ដោយមិនមានទង់ជាតិ និងភ្លេងជាតិរុស្សីឡើយ។ តែប្រធានសមាគមបាល់ទាត់របស់ប្រទេសប៉ូឡូញបាននិយាយថា ការសម្រេចរបស់ FIFA គឺមិនអាចទទួលយកបានទាំងស្រុង។ ខណៈសហព័ន្ធបាល់ទាត់ស៊ុយអែត និងឆេកនៅតែរក្សាជំហរមិនលេងជាមួយរុស្សី៕
01 Mar 2022
65 views
Football News
Mason Mount ចង់ឈ្នះពាន Club World Cup ម្តងជាមួយក្រុម Chelsea
កីឡាករ Mason Mount ថា គេចង់ជួយក្រុម Chelsea ឲ្យបានឈ្នះពាន Club World Cup ម្តង សម្រាប់កសាង ប្រវត្តិសាស្ត្រដំបូងឲ្យក្លិប។ ជាការពិតណាស់ ពាន Club World Cup នេះ ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ ២០០០ ដោយ FIFA សម្រាប់ឲ្យ ក្រុមបាល់ទាត់កំពូលៗ មកពីជុំវិញពិភពលោកទាំងអស់ បានប្រកួតប្រជែងគ្នា ហើយក្រុមដែលធ្លាប់ឈ្នះពាននេះច្រើនបំផុតនោះគឺ ក្រុម Real Madrid ដែលធ្លាប់ឈ្នះរហូតដល់ ៤សម័យកាល។ យ៉ាងណាមិញ សម្រាប់ការប្រកួតពាន Club World Cup នេះ ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតវគ្គដំបូង នៅយប់ម៉ោង ១១:៣០នាទី នេះហើយ ទល់នឹងក្រុម Al Hilal fc មកពីលីគប្រទេស អារ៉ាប៊ីសាអូឌីត។ Mount បាននិយាយថា៖
10 Feb 2022
75 views
Football News
លោកគ្រូតា Arsene Wenger ស្នើឱ្យអាជ្ញាកណ្តាលចូលរួមក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត
អតីតអ្នកចាត់ការក្រុម Arsenal និងជាប្រធានអភិវឌ្ឍន៍បាល់ទាត់ពិភពលោកបច្ចុប្បន្នរបស់ FIFA លោក Arsene Wenger បានស្នើឱ្យអាជ្ញាកណ្តាលបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត។ នេះបើយោងតាមសារព័ត៌មាន L’Equipe ថា៖ អតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានពន្យល់ថាវានឹងមានប្រយោជន៍សម្រាប់មន្រ្តីដែលមានឱកាសពន្យល់ពីការសម្រេចចិត្តដែលបានធ្វើឡើងអំឡុងការប្រកួត។ វាជាវិធីល្អដើម្បីចៀសវាងការឈ្លោះប្រកែកគ្នាហើយក្លាយជាការជជែកដេញដោលជាសាធារណៈ។ យើងនឹងត្រូវទទួលបានការគាំទ្រពីអាជ្ញាកណ្តាលហើយយើងមិនដឹងថាគេមានអារម្មណ៍បែបណាបន្ទាប់ពីការប្រកួតដើម្បីអាចផ្តល់ជាមតិយោបល់៕
19 Oct 2021
194 views
Football News
អាល្លឺម៉ង់គឺជាក្រុមដំបូងគេដែលមានសិទ្ធិឡើងទៅលេងពាន FIFA World Cup 2022
ក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង ក្នុងលិទ្ធផល ៤ ទល់នឹង ០ នៅវគ្គជម្រុះ World Cup 2022 ។ ក្រុមឥន្រ្ទីដែកអាឡឺម៉ងមាន ២១ ពិន្ទុបន្ទាប់ពីការប្រកួត ៨ លើកដែលឈរនៅលេខ ១ ក្នុងពូល J ចាញ់តែម្តងគត់កាលពីខែមីនា។ ដូច្នេះក្រុមជម្រើសជាតិអាឡឺម៉ង់បានក្លាយជាក្រុមដំបូងគេដែលមានសិទ្ធិឡើងទៅលេងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតាដែលជាប្រទេសដំបូងដែលមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះ។ ពួកគេនឹងត្រូវប្រឈមមុខនឹងក្រុម Liechtenstein និង Armenia ដែលមិនទាន់បញ្ចប់យុទ្ធនាការប្រកួតជម្រុះរបស់ពួកគេ៕
12 Oct 2021
136 views
Football News
ជប៉ុនដកខ្លួនធ្វើជាម្ចាស់ផ្ទះ Club World Cup ឆ្នាំ ២០២១
ជប៉ុនដកខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពានបាល់ទាត់ក្លឹបពិភពលោកឆ្នាំ២០២១ ដោយសារតែបម្រាមគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន។ ខាង FIFA នឹងប្រកាសពីម្ចាស់ផ្ទះរៀបចំការប្រកួតនេះជំនួសប្រទេសជប៉ុននាពេលអនាគត។ នៅក្នុងឆ្នាំ២០២១នេះដែរ ជប៉ុនបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ស្របពេលដែលជប៉ុនកំពុងស្ថិតក្នុងស្ថានភាពគ្រាអាសន្ន ខណៈប្រទេសសេដ្ឋកិច្ចជឿនលឿនមួយនេះរងការញាំញីដោយវិបត្តិនៃជំងឺកូវីដ-១៩។ កន្លងមកជប៉ុនធ្វើជាម្ចាស់ផ្ទះ Club World Cup ចំនួន ៨ដងមកហើយ៕
10 Sep 2021
153 views
Football News
អាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីយប់មិញ ជាអ្នកដែលមិនផ្ដល់បាល់ចូលទីឱ្យ Ronaldo លើកមុន
ក្រុមដាណឺម៉ាកតវ៉ាខ្លាំង ចំពោះអាជ្ញាកណ្ដាលដែលបានផ្ដល់បាល់ប៉េណាល់ទីទៅឱ្យក្រុមអង់គ្លេសកាលពីយប់មិញនេះ ធ្វើឱ្យអង់គ្លេសមានឱកាសឈ្នះក្នុងលទ្ធផល ២-១។ ដោយសូម្បីតែលោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal និងបច្ចុប្បន្នកំពុងបម្រើការងារឱ្យ FIFA ក៏មើលឃើញថាបាល់នេះមិនសមឱ្យប៉េណាល់ទីដែរ។ លោកបានដាក់សំនួរទៅកាន់អាជ្ញាកណ្ដាល Danny Makkelie នៅយប់មិញ ហេតុអ្វីមិនទៅមើលអេក្រង់ ត្រួតពិនិត្យ VAR បន្ដិចដើម្បីកាត់សេចក្ដីឱ្យច្បាស់ ព្រោះនេះជាការប្រកួតសំខាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផង។ មួយវិញទៀត ១គ្រាប់ប៉េណាល់ទីនេះក៏ជាគ្រាប់បាល់កាត់សេចក្ដីនៃការប្រកួតផងដែរ។ ស្របពេលឃើញភាពអសកម្មនេះហើយ អ្នកគាំទ្រក៏បានលើកយករឿងលោក Makkelie កាត់សេចក្ដីប្រកួតព័រទុយហ្គាល់ជាមួយសែបផងដែរ។ ដោយកាលនោះ គ្រាប់បាល់របស់ Ronaldo បានចូលទីទៅហើយ ប៉ុន្តែអាជ្ញាកណ្ដាលរូបនេះមិនផ្ដល់ឱ្យទៅវិញ។ ដោយពេលនោះ សំអាងថាមិនមានបច្ចេកវិទ្យា VAR ដើម្បីពិនិត្យ។ ក្រោយពីចប់ការប្រកួតនោះ ក្រុមអាជ្ញាកណ្ដាលក៏ទទួលស្គាល់កំហុស ហើយសុំទោសមកខាងក្រុមព័រទុយហ្គាល់វិញដែរ៕
08 Jul 2021
176 views
Football News
ត្រូវតែនិយាយបានធូរទ្រូង! ទីបំផុត Mbappe ចេញមុខប្រាប់ពីរឿងអន់ចិត្តនឹង Giroud
Kylian Mbappe បានទម្លាយឲ្យដឹងថា គេពិតជាកើតអារម្មណ៍មិនល្អក្នុងចិត្ត ដោយសារតែសម្ដីរិះគន់របស់ Olivier Giroud ដែលថា មិត្តរួមក្រុមបារាំងមិនសូវបោះបាល់ឲ្យគេលេង។ Giroud បាននិយាយបន្ទាប់ពីបារាំងបានយកឈ្នះប៊ុលហ្គារីក្នុងការប្រកួតមិត្តភាពថា គេមិនទទួលបានបាល់ទេ ទោះរត់ចូលក្នុងតំបន់គ្រោះថ្នាក់ក៏ដោយ។ សម្ដីនេះត្រូវបានគេដឹងថាចង់សំដៅទៅកាន់ Mbappe។ តារារបស់ PSG កីឡាករ Mbappe បានលើកឡើងថា គេនឹងពេញចិត្ត ប្រសិនបើ Giroud និយាយបែបនេះមកកាន់គេតែ២នាក់ ជាជាងនិយាយចំហទៅកាន់សារព័ត៌មាន។ សម្ដីរបស់ Giroud ពិតជាប៉ះពាល់ដល់អារម្មណ៍របស់ Mbappe មែន។ ថ្មីៗនេះ Mbappe បានចេញមកបកស្រាយអំពីបញ្ហានេះហើយដើម្បីឲ្យធូរចិត្ត។ “ខ្ញុំបាននិយាយជាមួយ Giroud។ គ្រប់គ្នាដឹងថារឿងដែលកើតឡើង។ វាពិតណាស់ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដោយពាក្យនោះ។ ប៉ុន្តែពួកយើងមិនចាត់ទុកវាជារឿងធំឡើយ ព្រោះពួកយើងនៅទីនេះតំណាងឲ្យបារាំង”៕
14 Jun 2021
212 views
Other News
FIFA តែងតាំងលោក Arsene Wenger ជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់
លោក Arsene Wenger អតីតអ្នកចាត់ការទូទៅ Arsenal បានវិលត្រឡប់ចូលវិស័យកីឡាបាល់ទាត់វិញហើយ ដោយលោកយល់ព្រមធ្វើជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោកថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោក Wenger បានចាកចេញពីក្រុមរហស្សនាមកាំភ្លើងធំ កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយទទួលបន្ទុកដឹកនាំក្រុមនៅអង់គ្លេសមួយនេះអស់រយៈពេល ២២ឆ្នាំ ជាមួយនឹងសមិទ្ធផលឈ្នះជើងឯក Premier League ៣ដង និង FA Cup ចំនួន៧លើក។ ក្រោយតែងតាំងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោកថ្មីរបស់ FIFA លោក Wenger លើកឡើងថា៖«ខ្ញុំទន្ទឹងរង់ចាំ និងរីករាយក្នុងការទទួលយកតំណែងដ៏សំខាន់នេះ។ នេះមិនត្រឹមតែដោយសារខ្ញុំចាប់អារម្មណ៍ក្នុងការវិភាគកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារបេសកកម្មរបស់ FIFA ដែលប្រកបដោយភាពស្មោះត្រង់ និងប្រាកដប្រជា។ ខ្ញុំដឹងថា ខ្ញុំអាចចូលរួមចំណែកក្នុងគោលបំណងនេះ ដោយដាក់ថាមពលទាំងអស់របស់ខ្ញុំទៅក្នុងវិស័យកីឡាបាល់ទាត់»។ តួនាទីថ្មីរបស់លោក Wenger នៅក្នុងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក គឺជួយអភិវឌ្ឍបាល់ទាត់ផ្នែកបុរសនិងស្ត្រី ក៏ដូចជាផ្នែកបច្ចេកទេសនៃកីឡាបាល់ទាត់ផង។ ហើយបច្ចុប្បន្ន Wenger ក៏នឹងក្លាយជាសមាជិកក្រុមបច្ចេកទេសនៃក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិនិងជាប្រធានក្រុមសិក្សាបច្ចេកទេសរបស់ FIFA ផងដែរ៕
14 Nov 2019
276 views
Other News
អាស៊ាន ឯកភាពគ្នាបង្កើតពាន Club Championship ដូចនៅអ៊ឺរ៉ុប
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឯកភាពគ្នាឱ្យតំបន់អាស៊ានបង្កើតពានរង្វាន់ថ្មីមួយទៀតគឺ ASEAN Club Championship ដូចគ្នាទៅនឹងពាន Club Championship ដូចនៅអ៊ឺរ៉ុបដែរ ។ ចំពោះពានរង្វាន់ ASEAN Club Championship (ACC) នេះនឹងមានប្រទេសចូលរួមចំនួន១២មកពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) រួមមាន អូស្រា្តលី កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី ព្រុយណេ ឥណ្ឌូនេស៊ី ភីលីពីន និង ទីម័រខាងកើត ដែលគ្រោងនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ។ ចំពោះពានរង្វាន់នេះនឹងមានការប្រកួតជាច្រើនវគ្គបន្តបន្ទាប់ ក្នុងនោះថរិកាដែលរៀបចំគឺស្ថិតនៅក្រោមការផ្គត់ផ្គង់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ហើយប្រាក់រង្វាន់គឺបានទៅគ្រប់ក្រុមទាំងអស់ ដោយចំនួនខុសគ្នាទៅតាមវគ្គប្រកួតនីមួយៗ ៕
08 Nov 2019
132 views
Other News
FIFA ប្រាប់ឲ្យ Cardiff បង់ប្រាក់ ៥.៣លានផោនទៅឲ្យ Nantes លើការផ្ទេរ Emiliano Sala
ក្លឹប Cardiff ត្រូវបាន FIFA ចេញបញ្ជាឱ្យបង់ប្រាក់ចំនួន ៥.៣ លានផោនទៅឲ្យ Nantes សម្រាប់ការផ្ទេរកីឡាករ Emiliano Sala
02 Oct 2019
195 views
Other News
Alisson Becker បន្តឈ្នះពានកីឡាករចាំទីល្អរបស់ពិភលោក ប្រចាំឆ្នាំនៅ FIFA
Alisson Becker ត្រូវបានបោះឆ្នោតជាប់ជាអ្នកចាំល្អបំផុត ប្រចាំឆ្នាំ២០១៩ របស់ពិភពលោក (FIFA) ក្នុងពិធីប្រគល់ពានឯកត្តជនដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃចន្ទ ទី២៣ ខែកញ្ញានៅទីក្រុង Milan ប្រទេស អ៊ីតាលី។ កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិប្រេស៊ីលខាងលើនេះ មានសំឡេងឆ្នោតគាំទ្រឈ្នះគូប្រជែងអ្នកចាំទីដូចគ្នា Ederson របស់ក្លឹប Manchester City និង Marc Andre-ter Stergen នៃក្លឹប FC Barcelona ក្នុងចំណោមបេក្ខភាព ៣នាក់ចុងក្រោយដែលឡើងមកដល់ជុំផ្តាច់ព្រ័ត្រ។ គុណសម្បតិ្តរបស់ Alisson ដែលទើបបានចូលរួមជាមួយ Liverpool បាន ១រដូវកាល ក្រោយចាកចេញពីក្លឹប អ៊ីតាលី AS Roma នោះ បានជួយហង្សក្រហម Liverpool បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Premier League ដើម្បីស្រោមដៃមាសនៅអង់គ្លេស ជាមួយនឹងការឈ្នះពានធំ UEFA Champions League ដែលឈ្នះ ស្រោមដៃមាសនៅអឺរ៉ុបទៀត។ បន្ថែមលើនេះ Alisson
24 Sep 2019
387 views
Khmer News
ពីរថ្ងៃទៀត ប្រតិភូរបស់ FIFA មកទស្សនកិច្ចនៅកម្ពុជា រយះពេល២ថ្ងៃ
តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា មន្ត្រីមូលនិធិសហគមន៍ របស់ FIFA នឹងមកបំពេញទស្សនកិច្ចនៅអង្គការ Indochina Starfish Foundation (ISF) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ លោក Steve McManaman ប្រតិភូរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA និងជាអតីតកីឡាករបាល់ទាត់ អាជីពដ៏ល្បី ១រូបក្នុងក្រុមជម្រើសជាតិអង់គ្លេសផងនោះ នឹងមកធ្វើទស្សនកិច្ចនៅអង្គការ ISF ក្នុងគោលបំណង បន្តបំផុសកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈអង្គការដែលប្រើវិស័យបាល់ទាត់ជាឧបករណ៍ សម្រាប់ធ្វើឲ្យ ប្រសើរឡើង សម្រាប់ជីវិតរបស់យុវជនដែលជួបការលំបាកនៅជុំវិញពិភពលោក និងដោះស្រាយបញ្ហាសង្គម ដែលជះឥទិ្ធពលដល់យុវជន ដូចជាការអប់រំសុខភាព និងសមភាពយេនឌ័រ៕
23 Sep 2019
336 views
Other News
FIFA ប្រកាសហើយថា ស្រ្តីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតជម្រុះ World Cup ខែតុលានៅទីក្រុង Tehran
លោក Gianni Infantino ប្រធានរបស់ FIFA បាននិយាយថា FIFA ត្រូវបានធានាអះអាងពីអាជ្ញាធរអ៊ីរ៉ង់ថាស្ត្រីនឹងអាចចូលរួមប្រកួតជម្រុះ World Cup ខែតុលានៅទីក្រុង Tehran។ អ្នកគាំទ្រជាស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់បានស្លាប់កាលពីដើមខែនេះ បន្ទាប់ពីដុតខ្លួនឯងដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនរបស់នាងចំពោះការចូលរួមការប្រកួតមួយ។ មន្ត្រី FIFA បានទៅប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី ១០ ខែតុលាដែលជាការប្រកួតក្នុងផ្ទះដំបូងរបស់ពួកគេនៃការប្រកួតជម្រុះឆ្នាំ ២០២២។ លោក Infantino បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានអំឡុងពី FIFA ប្រជុំស្តីពីកីឡាបាល់ទាត់ស្ត្រីថា “យើងត្រូវមានស្ត្រីចូលរួម។ យើងត្រូវបានធានាថាជាការប្រកួតអន្តរជាតិបន្ទាប់របស់អ៊ីរ៉ង់ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានបាល់ទាត់”។ “នេះគឺជាអ្វីដែលសំខាន់ណាស់។ វាមានរយៈពេល ៤០ឆ្នាំ ហើយដែលរឿងនេះមិនបានកើតឡើងដោយមានករណីលើកលែងតែវាមានសារៈសំខាន់ណាស់ក្នុងការឈានទៅកំរិតបន្ទាប់ និងទៅដំណាក់កាលបន្ទាប់”។ FIFA បានបញ្ជាក់ថាខ្លួននឹងធ្វើការជាមួយសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ដើម្បីរៀបចំផែនការឲ្យស្ត្រីចូលរួមការប្រកួតក្នុងស្រុក និងលីគអ៊ីរ៉ង់ផងដែរ។ FIFA President: “Women have to be allowed into football stadiums in
23 Sep 2019
242 views
Other News
Arsene Wenger អាចត្រលប់មកប្រឡូកក្នុងវិស័យបាល់ទាត់វិញ ដោយទទួលតួនាទីនៅ FIFA
Arsene Wenger ត្រៀមខ្លួនរួចរាល់ដើម្បីត្រលប់មកប្រឡូកក្នុងវិស័យបាល់ទាត់វិញ ដោយអាចមានតួនាទីនៅក្នុងស្ថាប័នសហព័ន្ធកីឡាបាល់ទាត់ FIFA
07 Sep 2019
209 views
Ligue 1 News
ប្រធាន FIFA ជួយដោះស្រាយ PSG ឱ្យលក់ Mbappe ទៅឱ្យ Juventus
ប្រភពជាច្រើនបានរាយការណ៍ថាក្លឹបយក្សបារាំង Paris Saint-Germain អាចនឹងត្រូវបង្ខំឱ្យលក់កីឡាករបស់ខ្លួនមួយចំនួនចេញ
11 Dec 2018
511 views
Premier League News
Premier League នឹងដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) នៅរដូវកាលក្រោយ
Premier League បានដាក់សំណើជាផ្លូវការណ៏ទៅឱ្យក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ FIFA ក្នុងការដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)
17 Nov 2018
208 views
Other News
FIFA ពន្យារពេលការអនុម័ត ការប្រកួតបាល់ទាត់ថ្មី
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានពន្យារពេលសម្រាប់ការប្រកួតថ្មី Club World Cup និង Nations League
27 Oct 2018
307 views
Other News
ខ្សែប្រយុទ្ធប្រេស៊ីល Marta បានឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Marta របស់ក្លិប Orlando Pride បានជាប់ជាកីឡាការិនីឆ្នើម ឬ FIFA Women's player Award ប្រចាំឆ្នាំ 2018
25 Sep 2018
438 views