Tag: Followers
Football News
Messi យកថ្លៃពី Sponsor ប៉ុន្មាន នៅពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេរាប់បញ្ចូលស្ថិតក្នុងចំណោម អ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Messi ស៊ីថ្លៃជាង ១.១៦លានដុល្លារឯណោះ ដែលជាតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាល្បីៗជាច្រើននៅលើពិភពលោកទទួលបាន។ បើតាម របាយការណ៍ Hopper HQ ខាងលើ ការស៊ីថ្លៃដល់លានដុល្លារនេះ បានធ្វើឲ្យ Messi ជាប់ចំណាត់ថ្នាក់ទី៧ នៃតារា ដែលស៊ីថ្លៃពី Sponsor ខ្ពស់បំផុតនៅពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ លើពិភពលោក។ គួរបញ្ជាក់ផងដែរថា Messi ក៏ស្ថិតក្នុងចំណោមតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ២៨៩លាន Followers ៕
15 Dec 2021
101 views
Football News
មានដឹងអត់ Ronaldo ស៊ីថ្លៃប៉ុន្មានពី Sponsor ក្នុងពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង ១.៦លានដុល្លារឯណោះ ដែលតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាទាំងអស់នៅលើពិភពលោកទទួលបាន។ គួរបញ្ជាក់ផងដែរថា Ronaldo ក៏ជាតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ៣២២លាន Followers ៕
04 Aug 2021
143 views