Tag: Foot Mercato
Football News
ខ្សែបម្រើ Paul Pogba បានជួបខាង PSG ពិភាក្សារឿងអនាគត
ខ្សែបម្រើ Paul Pogba ត្រូវបានសារព័ត៌មាន Foot Mercato បានចុះផ្សាយថា បានជួបជាមួយ លោក Leonardo Araujo នាយកកីឡារបស់ក្លឹប Paris Saint Germain ដើម្បីពិភាក្សាទាក់ទងអនាគតរបស់គេសម្រាប់រដូវកាលក្ដៅខាងមុខ។ កីឡាកររូបនេះត្រូវបានគេដឹងថានឹងមិនបន្តនៅជាមួយក្លឹប Manchester United បន្តទៀតនោះទេក្រោយចប់កុងត្រាក្នុងរដូវកាលនេះដោយសារតែមិនពេញចិត្តនឹងក្លឹបនេះ។ ខ្សែបម្រើរូបនេះក៏ធ្លាប់បាននិយាយកន្លងមកថាតាំងពីគេចាកចេញពី Juventus មកកាន់ Man Utd នេះតាំងពីឆ្នាំ២០១៦មក គេមិនពេញចិត្តសោះតែម្ដងនឹងក្រុមបិសាចក្រហមនេះ ដោយសារតែគេមិនបានឈ្នះពានធំៗឡើយនៅទីនេះ។ ដូច្នេះហើយបើតាមប្រភពខាងលើ Pogba មានលទ្ធភាពច្រើននឹងចាកពី Man Utd ហើយផ្លាស់មកកាន់ PSG ដោយគេផ្ទាល់ និងគ្រួសារគេផ្ទាល់ ពេញចិត្តនឹងផ្លាស់ទៅទីនេះនៅចុងរដូវកាលនេះតែម្ដង៕
13 Apr 2022
33 views