Tag: Georginio Wijnaldum
Football News
ក្លិប PSG ព្រមលក់ Wijnaldum ក្នុងតម្លៃ ២១លានផោន
ក្លិប Paris Saint-Germain បានដាក់តម្លៃខ្លួនចំនួន ២១លានផោន ឬប្រមាណ (២៧លានដុល្លារ) ទៅលើកីឡាករ Georginio Wijnaldum ខណៈអ្នកចាត់ការក្រុម Aston Villa លោក Steven Gerrard កំពុងសម្លឹងចង់បានខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ។ Wijnaldum បានផ្លាស់មកកាន់ក្លិបអ្នកមានបារាំង កាលពីរដូវក្ដៅឆ្នាំមុននេះ ពីក្លិបហង្សក្រហម Liverpool ដោយពុំមានតម្លៃខ្លួន ប៉ុន្តែត្រូវបានគេរាយការណ៍មកថា រូបគេពុំសូវសប្បាយចិត្តនៅទឹកដីប៉ារីស ប៉ុន្មានទេ ដោយចង់ត្រឡបទៅលេងនៅ Premier League វិញ។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Sport ក្លិប PSG ក៏មិនចង់រក្សាទុក Wijnaldum ដែរ ដោយបើកទទួលសំណើ ក្នុងការលក់រូបគេ ក្នុងតម្លៃ២១លានផោន។ គួររម្លឹកដែរថា ចាប់តាំងពីមកដល់ PSG ខ្សែបម្រើសញ្ជាតិហូឡង់ បង្ហាញខ្លួនសរុបបាន២៨ប្រកួត ក្នុងនោះគេរកបាន៣គ្រាប់ ហើយសម្រាប់កុងត្រាបច្ចុប្បន្នរបស់រូបគេជាមួយក្លិបយក្សបារាំង គឺមានសុពលភាព ដល់ឆ្នាំ២០២៤ ៕
06 Mar 2022
85 views
Football News
លេងល្អនៅ Euro ពេលនេះ Renato Sanches ត្រូវ Barcelona ចាប់អារម្មណ៍
ក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរតារារបស់ក្លឹប Lille គឺ Renato Sanches បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ Euro ២០២០ ជាមួយព័រទុយហ្គាល់។ ក្រៅពី Barcelona ក្លឹបហង្សក្រហម Liverpool ក៏ជាក្រុមមួយចង់បាន Sacnhes វ័យ២៣ឆ្នាំដូចគ្នា។ Sacnhes បានធ្វើឲ្យខ្លួនឯងល្អប្រសើរឡើងវិញក្នុងអាជីពពេលមកលេងនៅ Lille ក្រោយចាកចេញពី Bayern Munich កាលពីឆ្នាំ២០១៩ និងខ្ចីជើងមួយរយៈនៅ Swansea City។ គេជាកីឡាករដ៏សំខាន់ជួយ Lille ឈ្នះពាន Ligue 1 យ៉ាងភ្ញាក់ផ្អើលកាលពីរដូវកាលមុន និងបង្ហាញការលេងល្អនៅព្រឹត្តិការណ៍ Euro ឆ្នាំនេះ។ សម្រាប់ Lille ក៏មានចិត្តចង់លក់ Sacnhes ចេញដែរដើម្បីទទួលបានចំណូលខ្លះមកវិញ។ Liverpool ជាក្រុមដែលចង់បាន Sacnhes ដូចគ្នា ដើម្បីយកមកបំពេញនៅតំបន់បម្រើកណ្ដាល ក្រោយពេល Georginio Wijnaldum បានផ្លាស់ទៅលេងនៅ Paris Saint-Germain៕
14 Jul 2021
170 views
Football News
ក្រុមហង្សក្រហម Liverpool និងក្រុម Arsenal ដណ្ដើមគ្នាចង់បាន Renato Sanches
ក្រុមហង្សក្រហម Liverpool និងក្រុម Arsenal ពិតជាមានឆន្ទៈចង់បានខ្សែបម្រើ Renato Sanches បស់ក្រុម Lille ។ កាលពីរដូវកាលមុនកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការប្រជែងដណ្តើមពានរង្វាន់ Ligue 1 របស់បារាំងដោយបានស៊ុតបាល់បញ្ចូលទីបាន ១ គ្រាប់និងជួយ Assists ឲ្យមិត្តរួមក្រុម ៣ ដងផ្សេងទៀតក្នុងការបង្ហាញខ្លួន ២៣ ប្រកួត។ នៅពេលដែល Liverpool ព្យាយាមរកអ្នកជំនួសកន្លែងទំនេរដែលនៅសេសសល់ដោយការចាកចេញរបស់ កីឡាករ Georginio Wijnaldum ស្របពេលក្រុម Arsenal បាននិយាយលាទៅកាន់ខ្សែបម្រើ Granit Xhaka ដូចគ្នាហើយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងស្វែងរកកម្លាំងបន្ថែមថ្មីជួយក្រុមរបស់ពួកគេ។ យោងតាមគេហទំព័រ Onzemondial បានឱ្យដឹងថាក្រុមគីឡូធ្ងន់នៅក្របខ័ណ្ឌ Premier League ទាំងពីរនេះត្រូវបានកំណត់ដើម្បីប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាយកខ្សែបម្រើ Renato Sanches ។ កីឡាករ Renato Sanches ដែលមានកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងក្រុម Lille OSC បានលេងនៅក្នុងការប្រកួត Euro ២០២០ របស់ព័រទុយហ្កាល់ទាំង
04 Jul 2021
180 views
Football News
កីឡាករហូឡង់ព្រមាននឹងដើរចេញពីទីលាន ប្រសិនរឿងមួយនេះកើតឡើងពេលប៉ះឆេក
Georginio Wijnaldum នឹងពាក់ស្លាកប្រធានក្រុមពណ៌ឥន្ធូរជាមួយនឹងពាក្យ “One Love” ក្នុងការប្រកួតរបស់ហូឡង់នៅវគ្គ១៦ក្រុមចុងក្រោយពាន Euro ២០២០ ទល់នឹងឆេកក្នុងប្រទេសហុងគ្រីនៅថ្ងៃអាទិត្យនេះ។ ខ្សែបម្រើដែលទើបផ្លាស់ពី Liverpool ទៅចូលរួមជាមួយ PSG ក៏បាននិយាយបន្ថែមទៀតថា ក្រុមហូឡង់ក៏នឹងដើរចេញពីទីលានផងដែរ ប្រសិនបើមានការរើសអើងពូជសាសន៍និងភេទ។ កន្លងទៅ Cristiano Ronaldo និង Kylian Mbappe សុទ្ធតែធ្លាប់ត្រូវបានរើសអើងកាលពីប្រកួតក្នុងពូលនៅកីឡដ្ឋាន Pukas Arena ក្នុងប្រទេសហុងគ្រី។ Wijnaldum បានលើកឡើងថា ការពាក់ស្លាកដៃដូចដែលបានរៀបរាប់ខាងលើគឺចង់ប្រឆាំងនឹងច្បាប់អនុម័តរបស់ហុងគ្រីដែលហាមមិនឲ្យក្រុមស្រឡាញ់ភេទដូចគ្នាចូលរួមកម្មវិធីទូរទស្សន៍សម្រាប់អ្នកទស្សនាដែលមានអាយុក្រោម១៨ឆ្នាំ និងចែកសម្ភារៈសិក្សាតាមសាលា។ “វាមិនត្រឹមតែប្រឆាំងនិងប្រទេសហុងគ្រីទេ។ ស្លាកដៃនេះមានអត្ថន័យច្រើនណាស់ ព្រោះពួកយើងឈរលើភាពចម្រុះ។ One Love មានន័យថា គ្រប់គ្នាគឺជាផ្នែករបស់វា ហើយគ្រប់គ្នាគួរតែមានសេរីភាពដើម្បីបង្ហាញថា ពួកគេជានរណា”។ សម្ដី Wijnaldum៕
25 Jun 2021
149 views
Football News
លឿនៗ Barcelona ចុះកុងត្រាយក Eric Garcia កុងត្រា៥ឆ្នាំឯណោះ
បន្ទាប់ពីជោគជ័យក្នុងការចុះកុងត្រាយក Sergio Aguero កាលពីយប់មិញមក ស្រាប់តែពេលនេះក្រុម FC Barcelona បានបង្ហាញកីឡាករថ្មីម្នាក់ទៀតហើយ ដែលយកចេញពី Manchester City ដែរ។ Eric Garcia ខ្សែការពារវ័យក្មេងដែលផុតកុងត្រាជាមួយក្រុម Manchester City នៅរដូវកាលនេះ ត្រូវបានក្រុម Barcelona ចុះកុងត្រាយកបានហើយ។ រូបគេ នឹងក្លាយជាកីឡាករក្រុមអ្នកមានបុណ្យរហូតដល់ឆ្នាំ២០២៦ឯណោះ ហើយតម្លៃផ្ដាច់កុងត្រាថ្មីវិញ មានរហូតដល់៤០០លានអឺរ៉ូ។ អតីតយុវជនរបស់ក្រុម Barcelona ខាងលើត្បិតតែមិនសូវបានលេងនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep មែន ប៉ុន្តែរូបគេក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដើម្បីត្រៀមលេង Euro 2020 ខាងមុខនេះផងដែរ។ គេសង្កេតឃើញថានារដូវកាលដោះដូរនេះ ក្រុម FC Barcelona ហាក់ដូចជាពន្លឿនមែនទែន ក្នុងការចុះកុងត្រា ជាពិសេសទៅលើកីឡាករដែលផុតកុងត្រាជាមួយក្លឹបចាស់។ ប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ថានៅមានម្នាក់ទៀតដែលនឹងចុះកុងត្រាឆាប់ៗនេះដែរ គឺ Georginio Wijnaldum ដែលផុតកុងត្រានៅ Liverpool ទៅហើយនោះ៕
02 Jun 2021
202 views
Other News
Liverpool នឹងអវត្តមានខ្សែបម្រើសំខាន់ម្នាក់ពេលប៉ះ Monterrey នៅយប់នេះ
ខ្សែបម្រើជម្រើសជាតិហុល្លង់ Georginio Wijnaldum នឹងអវត្តមានពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup 2019 ទល់នឹង Monterrey ម៉ោង១២៖៣០យប់ថ្ងៃពុធទី១៨ខែធ្នូនេះ ដោយសាររបួសសាច់ដុំ។ តែខ្សែការពារកណ្ដាលឆ្នើម Virgil van Dijk អាចលេងបាន ថ្វីបើអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃចន្ទក្ដី ដោយលោក Jurgen Klopp បាននិយាយក្នុងសន្និសីទសារព័ត៌មានគេមិនអីទេ។ ដោយឡែក Dejan Lovren, Joel Matip និង Fabinho សុទ្ធតែកំពុងមានរបួស មិនទាន់ជា។ លោក Klopp ដែលទើបស៊ីញេកុងត្រាថ្មីជាមួយ Liverpool ដល់ឆ្នាំ២០២៤ និយាយថា Liverpool មិនមែនជាក្រុមរំពឹងលើកពាន (Favourites) ទេ តែជាក្រុមប្រកួតប្រជែងមួយ (Challengers)។ ក្រុមរបស់លោកមកទីនេះដើម្បីតំណាងទីក្រុង Liverpool និងតំណាងទ្វីបអឺរ៉ុបទាំងមូល។ ទោះយ៉ាងណា ក្រុមលោកគោរព Monterrey យ៉ាងខ្លាំង។ លោក Klopp បន្ថែមថា Monterrey
18 Dec 2019
1021 views