Tag: Gerard Deulofue
Football News
ថ្ងៃស៊យរបស់ Ronaldo តែតចូលចុងម៉ោងខំដោះអាវ តែចុងក្រោយ VAR សម្រេចមិនឲ្យ
Juventus បានត្រឹមប្រកួតស្មើគ្នា ២-២ ទល់នឹង Udinese ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Serie A កាលពីយប់មិញ ខណៈ Cristiano Ronaldo ជួបរឿងស៊យ។ ក្នុងការប្រកួតដែល Ronaldo អង្គុយជាកីឡាករបម្រុង ក្រុមភ្ញៀវ Juventus រកបាន២គ្រាប់នាំមុខដោយកីឡាករ Paulo Dybala និង Juan Cuadrado។ យ៉ាងណាក្រុមម្ចាស់ផ្ទះក៏រកបាន២គ្រាប់សងវិញ សម្រេចទីដោយកីឡាករ Robero Pereyra (ប៉េណាល់ទី) និង Gerard Deulofue។ នាទី៩០+៤ Ronaldo ដែលប្ដួរចូលជំនួស Alvaro Morata តែតបញ្ចូលទីបានមួយគ្រាប់ រួចក៏ដោះអាវរត់អបអរ។ ប៉ុន្តែក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថា បាល់នោះ Offside ក៏សម្រេចមិនឲ្យចូល និងផ្ដល់កាតលឿងទៅ Ronaldo ដោយសាររឿងដោះអាវ៕
23 Aug 2021
216 views