Tag: German DFB Cup
Other News
Haaland រកបាន៨គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៤ប្រកួតឲ្យ Dortmund
ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland នៅតែបន្តរកគ្រាប់បានឲ្យ Borussia Dortmund កាលពីយប់មិញ ត្បិតមិនអាចជួយក្រុមឈ្នះឲ្យឡើងទៅវគ្គបន្តនៃការប្រកួតពានរង្វាន់លំដាប់ទី២ អាល្លឺម៉ង់ German DFB Cup ឆ្នាំ២០២០ ក្រោយចាញ់ម្ចាស់ផ្ទះ Werder Bremen ៣-២។ ១គ្រាប់របស់សមាជិកថ្មីដែលទើបចូលរួមជាមួយ Dortmund នាខែមករា ឆ្នាំ២០២០ នេះ គឹបានកើតឡើងនៅនាទីទី៦៧ ដែលជាគ្រាប់ទី៨ ក្នុងចំណោម ៤ប្រកួតរបស់គេក្នុងក្លឹបអាល្លឺម៉ង់មួយនេះ ពោលគឺនៅពេលម្ចាស់ផ្ទះ Bremen បានបើកការនាំមុខ ២-០ ទៅហើយនៅនាទីទី១៣ និងនាទីទី៣០។ យ៉ាងណាក៏ដោយ Rashica ជាអ្នករកបានគ្រាប់ទី៣ ឲ្យ Bremen នៅនាទី៧០ មុនពេល Reyna រកបានតែ ១គ្រាប់ទៀតឲ្យ Dortmund មុនត្រឡប់ទៅផ្ទះវិញ។ Haaland បានងើបពីកៅអីបម្រុងតាមបាន១គ្រាប់វិញឲ្យ Dortmun ដែលជាគ្រាប់ទី៨ ក្នុងការលេង៨ប្រកួត ចាប់តាំងផ្ទេរពីខែមករា។ Milot Rashica ជាអ្នករកគ្រាប់ទី៣ឲ្យ Bremen
05 Feb 2020
234 views