Tag: Goodison Park
Football News
Ronaldo យប់មិញស៊ូលេងទាំងរបួសជើងធ្ងន់តាំងពីតង់ទី ១
ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ Cristiano Ronaldo ល្ងាចមិញស៊ូលេងទាំងរបួសជើងធ្ងន់ធ្ងរ ទោះបីត្រូវរងការឈឺចាប់តាំងពីវគ្គទី ១ ស្ទើរតែដើរលែងចង់រួចទៅហើយក្តីប៉ុន្តែគួរឱ្យសោកស្តាយដែល Manchester United មិនអាចទទួលបានជ័យជម្នះនៅក្នុងការប្រកួតនោះបាន។ ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League ល្ងាចមិញ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Everton នៅទឹកដី Goodison Park ក្នុងលទ្ធផល ១-០។ ខណៈមួយគ្រាប់នោះគឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Anthony Gordon នៅនាទីទី ២៧។ យ៉ាងណាមិញ នៅក្នុងការប្រកួតនោះក៏មានរឿងគួរឱ្យចាប់អារម្មណ៍មួយផងដែរ បន្ទាប់ពី Ronaldo បានបង្ហាញការខំប្រឹងប្រែង ដោយស៊ូលេងបន្តមិនប្តូរចេញនោះទេ ដ្បិតខ្លួនកំពុងឈឺជើងខ្លាំងតាំងពីវគ្គទី ១ ទៅហើយក្តី ប៉ុន្តែសម្រាប់ការរងរបួសនេះ គេមិនបានដឹងថា CR7 រងការប៉ះទង្គិចជាមួយនឹងអ្វី ឬក៏កីឡាករណារូបទេ ដោយគ្រាន់តែគេបានប្រទះឃើញគាត់ដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងលក្ខណៈឈឺចាប់ទៅលើជើងរបស់ខ្លួនជាខ្លាំង៕
11 Apr 2022
53 views
Football News
លោក Don Hutchison ជំរុញឲ្យ Lampard នាំយក Loftus-Cheek និង Barkley មក Everton
អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Everton លោក Don Hutchison បានជម្រុញឱ្យអ្នកចាត់ថ្មីថ្មោងលោក Frank Lampard គួរតែប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ដើម្បីចុះកុងត្រានាំយកអតីតកូនក្រុមនៅ Chelsea រួមមាន Ruben Loftus-Cheek និង Ross Barkley មកកាន់ទឹកដី Goodison Park ឱ្យបាន។ ជាការពិតណាស់ លោក Lampard ទើបតែបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ Everton បន្តពីលោក Rafa Benitez ដោយទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ។ រម្លឹកថា នេះជាក្លិបទី ២ ហើយដែលបុរសសញ្ជាតិ អង់គ្លេស ទទួលតំណែងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែ មករា ឆ្នាំ ២០២១។ លោក Don Hutchison បានផ្តល់សេចក្តីណែនាំទៅឱ្យលោក Lampard យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា គាត់គួរតែផ្ទេរយក Ruben Loftus-Cheek និង
02 Feb 2022
53 views
Football News
ក្លិប Everton មានភាគរយខ្ពស់ក្នុងការខ្ចីជើងកីឡាករ Van de Beek ទៅរួមក្រុម
យោងតាមការចុះផ្សាយពីសំណាក់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano បានឱ្យដឹងថា ក្លិប Everton បានប្រជែងឈ្នះក្រុម Crystal Palace ក្នុងការដណ្តើមយកកីឡាករ Donny Van de Beek ពី Manchester United ទៅរួមក្រុមហើយ។ ជាការពិតណាស់ ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បានជួបពេលវេលាដ៏លំបាកជាច្រើននៅ Man Utd ចាប់តាំងពីពេលចូលរួមជាមួយក្លិប កាលពីរដូវក្តៅមុន។ Van de Beek មិនដែលមានឱកាសបានបង្ហាញពីសមត្ថភាពខ្លួនឯងឡើយ ទើបពេលនេះ គេសម្រេចចិត្តចង់ស្វែងរកការប្រកួតប្រជែងថ្មី នៅក្លិបដទៃ។ តាមរបាយការណ៍របស់លោក Fabrizio Romano បានបញ្ជាក់ថា Everton បានចុះកិច្ចព្រមព្រៀងរួចជាស្រេចជាមួយ Man Utd ក្នុងការស្នើសុំខ្ចីជើង Van de Beek ទៅរួមក្រុម ដោយលក្ខខណ្ឌ មួយគឺ ក្លិប Everton ព្រមផ្តល់ប្រាក់បៀវត្សដល់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ១០០ភាគរយ ស្មើនឹងប្រាក់បៀវត្សនៅក្លិប Man Utd
31 Jan 2022
74 views
Football News
Everton បានត្រឹម ស្មើជាមួយក្រុម Crystal Palace
ការប្រកួតដណ្ដើមកៅអីក្របខ័ណ្ឌ Champions League របស់ក្រុម Everton ត្រូវបានរារាំងដោយ ក្រុម Crystal Palace ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Goodison Park ។ នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះមិនអាចធ្វើអ្វីទៅលើក្រុមភ្ញៀវ Crystal បាននោះទេ បានត្រឹមលិទ្ធផល ០ ស្មើតែប៉ុណ្ណោះ ។ ក្រុមស្ករគ្រាប់ Everton មានឳកាសមាស ស្ទើតែរកគ្រាប់បាល់បាននៅតង់ទី១ ទៅហើយ ប៉ុន្តែត្រូវបានរារាំងពីការស៊ុតរបស់កីឡាករ Richarlison ដោយអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Vicente Guaita បានបង្ហាញ់ទម្រង់លេងយ៉ាងល្អដើម្បីរក្សាសំណាញ់ទីរបស់ខ្លួន ។ ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះ ត្រូវចំណាយពេល ១៦នាទី ទើបអាចបំបែកសំណាញ់ទីរបស់ក្រុមភ្ញៀវពីការស៊ុតដោយកីឡាករ James Rodríguez ។ ប៉ុន្តែការស៊ុតនាំមុខនេះ មិនអាចធ្វើអោយក្រុមរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ឈ្នះការប្រកួតនេះបានឡើយ ដោយក្រុមភ្ញៀវតាមបានស្មើវិញនៅនាទីទី ៨៦ ដោយកីឡាករ Michy Batshuayi ។
06 Apr 2021
220 views
Premier League News
ក្រុម Watford បដិសេធការផ្លាស់ប្តូរ Silva របស់ក្រុម Everton
ក្រុម Watford បានច្រានចោលការផ្លាស់ប្ដូររបស់ Everton សម្រាប់គ្រូបង្វឹករបស់ពួកគេ លោក Silva។
14 Nov 2017
412 views