Tag: Granit Xhaka
Football News
Cristiano Ronaldo បំបែកកំណត់ត្រាស៊ុត ១០០គ្រាប់ទាំងក្របខណ្ឌ La Liga និង Premier League
ក្រោយរកបាន ១ គ្រាប់នៅក្នុងជំនួបរវាង Arsenal ទល់នឹង Manchester United យប់មិញ, ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានលើស ១០០ គ្រាប់ទាំងនៅក្របខណ្ឌ La Liga និង Premier League។ ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Arsenal នៅទឹកដី Emirates Stadium ក្នុងលទ្ធផល ៣-១។ ក្នុងនោះ ៣ គ្រាប់របស់ក្រុមកាំភ្លើងធំគឺរកបានដោយ Nuno Tavares, Bukayo Saka និង Granit Xhaka ម្នាក់មួយគ្រាប់ដោយឡែកមួយគ្រាប់របស់ក្រុមបិសាចក្រហមគឺរកបានដោយ Ronaldo។ យ៉ាងណាមិញ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះបានធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលរកគ្រាប់បាល់បានលើស ១០០ គ្រាប់ទាំងនៅ La
25 Apr 2022
29 views
Football News
Thomas Partey អាចនឹងចូលលេងជាមួយ Liverpool បន្ទាប់របួស
Thomas Partey ដែលជាខ្សែបម្រើរបស់ Arsenal ត្រូវបានគេរំពឹងថានឹងលេងជាមួយ Liverpool ក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ស្អែកនេះ។ បន្ទាប់ពីរងរបួសមុនពេល Arsenal យកឈ្នះ Watford ក្នុងលិទ្ធផល 1 ទល់នឹង 0 កីឡាករជម្រើសជាតិហ្គាណារូបនេះមិនបានចូលរួមជាមួយក្រុមជម្រើសជាតិនោះទេសម្រាប់ការប្រកួតជម្រុះ World Cup 2022 កន្លងទៅ។ នៅក្នុងការទទួលជ័យជម្នះលិទ្ធផល 1 ទល់នឹង 0 នោះកីឡករ Ainsley Maitland-Niles ត្រូវបានចូលលេងជំនួសនឹងលេងបានយ៉ាងល្អទៀតផង ។ Thomas Partey ដែលជាអតីតកីឡាករ Atletico Madrid ហាក់ដូចជាត្រៀមខ្លួនដើម្បីលេងទល់នឹងក្រុមហង្សក្រហម Liverpool ។ កីឡាករ Sead Kolasinac (របួសកជើង) និង Granit Xhaka (របួសជង្គង់) កីឡាករទាំងពីរត្រូវអវត្តមានសម្រាប់ការលេងទល់នឹងក្រុម Liverpool នៅថ្ងៃសៅរ៍នេះ បើយោងតាមការអាប់ដេតរបស់វេជ្ជសាស្រ្តចុងក្រោយរបស់ Arsenal ប៉ុន្តែក្រុមរបស់លោក Mikel
19 Nov 2021
148 views
Football News
ប្រកួតមិត្តភាព London Derby ក្លឹបកាំភ្លើងធំ Arsenal ចាញ់ Chelsea ១-២
Chelsea នៅតែបន្តរកបានជ័យជម្នះក្នុងប្រកួតលក្ខខណៈមិត្តភាព បន្ទាប់ពីបានយកឈ្នះលើក្លឹបរួមទីក្រុងឡុងដ៏ Arsenal ២-១ កាលពីយប់មិញ។ ខ្សែប្រយុទ្ធ Kai Havertz ជាអ្នករកគ្រាប់ដំបូងឲ្យ Chelsea នាទី២៦ មុនពេល Granit Xhaka ជាអ្នករកគ្រាប់តាមស្មើឲ្យ Arsenal នាទីទី៦៩។ យ៉ាងណាមិញ នៅ៣នាទីបន្ទាប់ខ្សែប្រយុទ្ធ Tammy Abraham ធ្វើបានគ្រាប់ទីពីរឲ្យតោខៀវ ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងប្រកួតនេះផងដែរ។ ប្រកួតបន្ទាប់ Chelsea នឹងត្រូវជួបក្រុមរួមទីក្រុងឡុងដ៏មួយទៀតគឺ Spurs។ ការរៀបចំឲ្យមានការប្រកួតមិត្តភាព London Derby ច្រើនបែបនេះគឺដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់សប្បុរសធម៌សុខភាពផ្លូវចិត្តនៅចក្រភពអង់គ្លេស៕
02 Aug 2021
166 views
Football News
ក្រុមហង្សក្រហម Liverpool និងក្រុម Arsenal ដណ្ដើមគ្នាចង់បាន Renato Sanches
ក្រុមហង្សក្រហម Liverpool និងក្រុម Arsenal ពិតជាមានឆន្ទៈចង់បានខ្សែបម្រើ Renato Sanches បស់ក្រុម Lille ។ កាលពីរដូវកាលមុនកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការប្រជែងដណ្តើមពានរង្វាន់ Ligue 1 របស់បារាំងដោយបានស៊ុតបាល់បញ្ចូលទីបាន ១ គ្រាប់និងជួយ Assists ឲ្យមិត្តរួមក្រុម ៣ ដងផ្សេងទៀតក្នុងការបង្ហាញខ្លួន ២៣ ប្រកួត។ នៅពេលដែល Liverpool ព្យាយាមរកអ្នកជំនួសកន្លែងទំនេរដែលនៅសេសសល់ដោយការចាកចេញរបស់ កីឡាករ Georginio Wijnaldum ស្របពេលក្រុម Arsenal បាននិយាយលាទៅកាន់ខ្សែបម្រើ Granit Xhaka ដូចគ្នាហើយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងស្វែងរកកម្លាំងបន្ថែមថ្មីជួយក្រុមរបស់ពួកគេ។ យោងតាមគេហទំព័រ Onzemondial បានឱ្យដឹងថាក្រុមគីឡូធ្ងន់នៅក្របខ័ណ្ឌ Premier League ទាំងពីរនេះត្រូវបានកំណត់ដើម្បីប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាយកខ្សែបម្រើ Renato Sanches ។ កីឡាករ Renato Sanches ដែលមានកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងក្រុម Lille OSC បានលេងនៅក្នុងការប្រកួត Euro ២០២០ របស់ព័រទុយហ្កាល់ទាំង
04 Jul 2021
183 views
Other News
Newcastle ចង់ដាក់សំណើខ្ចីជើងកីឡាករ១រូបរបស់ Arsenal នៅខែមករាខាងមុខ
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់សំណើទៅកាន់ក្លិបកាំភ្លើងធំ Arsenal ក្នុងការខ្ចីជើងខ្សែបម្រើកណ្ដាលកីឡាករ Granit Xhaka នាអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានជាប់ពាក់ព័ន្ធនឹងរឿងស្ដោះទឹកមាត់ដាក់អ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal កាលពីខែមុន អំឡុងពេលប្រកួតទល់នឹងក្រុម Crystal Palace ដោយរូបគេបានបង្ហាញកាយវិការខឹងសម្បារពេលត្រូវបានផ្លាស់ប្ដូរចេញ។ ខណៈពេលនោះ Xhaka បានដោះអាវ Arsenal ចេញបោះចោលលើដី រួចដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់តែម្ដង។ បន្ទាប់មកកីឡាករ Granit Xhaka ក៏បានចេញសេចក្ដីថ្លែងការមួយថាទង្វើមិនសមរម្យដែលកើតឡើងទាំងនេះ គឺដោយសារតែគាត់និងក្រុមគ្រួសារត្រូវបានគំរាមកំហែងពីសំណាក់អ្នកគាំទ្ររបស់ Arsenal មួយចំនួនតាមរយៈប្រព័ន្ធអ៊ីនធឺណែត។ ចាប់តាំងពីពេលនោះមកគាត់ត្រូវបានដកសិទ្ធចេញពីប្រធានក្រុមរបស់ក្រុមកាំភ្លើងធំ Arsenal ហើយទំនាក់ទំនងរបស់រូបគេនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះកាន់តែយ៉ាប់យ៉ឺនទៅ។ យោងតាមកាសែត The Telegraph បានអោយដឹងថាក្លិប Newcastle United ចង់ឆ្លៀតយកឱកាសនេះដាក់សំណើទៅដល់ Arsenal ខ្ចីជើង Xhaka នាខែមករាខាងមុខនេះ។ គួររម្លឹកផងដែរថាកីឡាករ Granit Xhaka បានចាកចេញពីក្លិប Borussia Monchengladbach មកចូលរួមជាមួយនឹងក្លិបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃផ្ទេរ ៤៥លានអឺរ៉ូ (ឬប្រហែល៤៩លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៤៤ប្រកួត
16 Nov 2019
208 views
Other News
លោក Unai Emery សម្រេចដកតួនាទីប្រធានក្រុមពី Granit Xhaka ជាផ្លូវការ!
អ្នកចាត់ការទូទៅក្លឹបកាំភ្លេីងធំ Arsenal លោក Unai Emery បានសម្រេចដកតួនាទីប្រធានក្រុម ពីកីឡាករខ្សែបម្រេី Granit Xhaka ជាផ្លូវការហេីយ ដោយតែងតាំងមិត្តរួមក្រុម Pierre-Emerick Aubameyang ជំនួសវិញ។ ការសម្រេចផ្ទេរមុខតំណែងនេះដែរត្រូវបានធ្វេីឡេីង ក្រោយពេលអ្នកចាត់ការបានជួបពិភាក្សាជាមួយកីឡាករ ស្វីសកាលពីម្សិលមិញ ដោយមានការឯកភាពពី Xhaka និងទទួលកំហុសរបស់គេផងដែរ។ កំហុសរបស់កីឡាករដែលបានចូលលេងអោយ Arsenal ១៤៤ប្រកួតនៅ Emirates បានប៉ះពារជាមួយអ្នកគាំទ្រ របស់ខ្លួន ក្រោយពេលត្រូវបានពិន័យកាតក្រហម ក្នុងដែលកាំភ្លេីងធំលេងស្មេី ២-២ ទល់នឹងភ្ញៀវ Crystal Palace នៅ Premier League នៃសប្តាហ៍១០ ជេីងទី១។ បន្ថែមលេីនេះ ទាំង Xhaka និង Mesut Ozil ក៏បន្តអវត្តមានពីជំនួប Arsenal ប៉ះម្ចាស់ផ្ទះ Vitoria de Guimaraes របស់ព័រទុយហ្គាល់នៅ UEFA Europa League រាត្រីថ្ងៃស្អែកផងដរ៕
06 Nov 2019
265 views
Other News
គ្រូបង្វឹក Arsenal ត្រៀមដកតំណែងប្រធានក្រុមចេញពី Granit Xhaka ហើយ
លោក Unai Emery គ្រូបង្វឹករបស់ Arsenal នឹងដកតំណែងប្រធានក្រុមចេញពីខ្សែបម្រើ Granit Xhaka វិញ ក្រោយពីកីឡាកររូបនេះបង្ហាញកាយវិការមើលងាយទៅកាន់អ្នកគាំទ្រ ពេលដែលគេត្រូវប្ដូរចេញ។ ជំនួប Arsenal ២-២ Crystal Palace កាលពីពេលកន្លងទៅ មានរឿងមិនល្អកើតឡើងសម្រាប់ក្រុម Arsenal ។ ដោយកីឡាករ Granit Xhaka បានបង្ហាញកាយវិការមិនសមរម្យដាក់អ្នកគាំទ្រ ពេលដែលត្រូវប្ដូរចេញ ជាហេតុកើតមានការមិនពេញចិត្តពេញកីឡដ្ឋានតែម្ដង។ អ្នកគាំទ្របានស្រែកទាមទារឱ្យមានការសុំទោសចំពោះរឿងនេះ ខណៈដែលគ្រូបង្វឹកនិងវីរបុរសក្លឹបកាំភ្លើងធំក៏ចង់ឱ្យកីឡាករនេះ សុំទោសជាសាធារណៈផងដែរ។ ជាមួយគ្នានោះ លោក Emery ក៏បានបញ្ជាក់ដែរថានឹងដកតំណែងប្រធានក្រុមចេញពី Xhaka វិញហើយ ព្រោះកាយវិការមិនសមរម្យរបស់គេបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយសក្លឹបនិងអ្នកគាំទ្រដែលបានចំណាយពេលវេលា មកគាំទ្រដល់កីឡដ្ឋានផ្ទាល់៕
30 Oct 2019
232 views