Tag: Hans-Joachim Watzke
Football News
មេ Dortmundថា PSG ប្រកួតប្រជែងអត់ស្មើភាពនឹងក្លឹបដទៃទេ
លោក Hans-Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund បាននិយាយនៅក្នុងថ្ងៃនេះថា PSG ប្រកួតប្រជែងអត់ស្មើភាពនឹងក្លឹបដទៃទេ។ លោក Watzke បាននិយាយថា៖” វាជាការពិត PSG មានប្រភពចំណូល ប្រភពសេដ្ឋកិច្ចច្រើនជាង ៨៥% នៃក្លឹបនៅអឺរ៉ុប។ អញ្ចឹងវាបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថានេះជាការប្រកួតប្រជែងមិនស្មើគ្នាសម្រាប់ក្លឹបដទៃឡើយ។ និយាយទៅរឿងអញ្ចឹងវាកើតឡើងយូរហើយ ហើយខ្ញុំនិយាយនេះមិនមែនមានន័យការខ្ញុំច្រណែនក្លឹបហ្នឹងអីទេ “។ លោកបានបន្តថា៖” និយាយត្រង់ទៅ ខ្ញុំមិនចូលចិត្តទេ ដែលខ្ញុំត្រូវទៅលត់ជង្គង់ក្រាបបង្គំគាល់ស្ដេចកាតារម្ដង ក្នុងរយៈពេល ៤ព្រឹក “។ គួរបញ្ជាក់ផងដែរ PSG ដែលជាក្លឹបមានម្ចាស់ជាមហាសេដ្ឋីពាន់លានដុល្លារប្រចាំប្រទេសកាតា ដែលមានលទ្ធភាពធ្វើការនាំចូលកីឡាករមានទេពកោសល្យជាច្រើនសម្រាប់រដូវកាលថ្មីនេះដូចជា Messi, Ramos ,Wijnaldum និងកីឡាករមួយចំនួនទៀត ដែលធ្វើឲ្យក្លឹបនេះត្រូវបង្កើនចំណាយលើប្រាក់ខែទាំងអស់សម្រាប់កីឡាករ និងបុគ្គលិករហូតទៅដល់ជាង ៣៥០លានដុល្លារឯណោះប្រចាំរដូវកាលថ្មីនេះ៕
12 Aug 2021
190 views
Football News
នាយក Dortmund រំពឹងយ៉ាងច្បាស់ថា Haaland នឹងនៅលេងបន្តក្នុងរដូវកាលក្រោយទៀត
លោក Hans Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund បាននិយាយកាលពីពេលថ្មីៗនេះថា លោកមានការរំពឹងយ៉ាងមុតមាំ ខ្សែប្រយុទ្ធ Erling Haaland នឹងនៅបន្តលេងឲ្យក្លឹបលោកនៅរដូរកាលក្រោយទៀត។ លោក Hans បាននិយាយថា៖” ខ្ញុំមានការរំពឹងយ៉ាងមុតមាំ Haaland នឹងនៅបន្តលេងឲ្យក្លឹបយើងនៅរដូវកាលខាងមុខនេះទៀត។ អញ្ចឹងហើយដូចរាល់ដងអញ្ចឹង ខ្ញុំមិនចង់បញ្ចេញយោបល់លើរឿងណាផ្សេងនាំតែអត់ប្រយោជន៍ ក្រៅតែពីរឿងហ្នឹងទេ “។ គួរបញ្ជាក់ផងដែរថា Haaland បានមកលេងឲ្យ Dortmund នៅឆ្នាំ២០២០ និងចប់កុងត្រាវិញនៅឆ្នាំ២០២៤ ខណៈនៅពេលនេះខ្សែប្រយុទ្ធរូបនេះត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានសម្រាប់រដូវកាលក្ដៅខាងមុខនេះ ដែលមានដូចជាក្លឹប Man City ក្លឹប Chelsea ក្លឹប Real Madrid និងក្លឹប Barcelona ជាដើម៕
13 May 2021
202 views
Other News
Dortmund ដាក់ផែនការទិញផ្ដាច់កីឡាករ Achraf Hakimi ពីក្លឹប Real Madrid
នាយកប្រតិបត្តិរបស់ក្លិប Borussia Dortmund លោក Hans-Joachim Watzke បានឱ្យដឹងថាក្លឹបកំពុងព្យាយាមស្វែងរកការចុះហត្ថលេខាជាមួយខ្សែការពារ Achraf Hakimi
26 Nov 2018
448 views
Other News
Reus ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Dortmund រហូតដល់ឆ្នាំ 2023
Reus មានក្លឹបកំពូលអឺរ៉ុបជាច្រើនបានទាក់ទងចង់បានរូបគាត់ ប៉ុន្តែឥឡូវនេះគាត់បានប្តេជ្ញាចិត្តនៅក្លឹបរហូតដល់ឆ្នាំ 2023
10 Mar 2018
376 views