Tag: Harry Maguire
Football News
Maguire ទទួលបានសារគម្រាមដាក់គ្រាប់បែកនៅមុខផ្ទះបើមិនធ្វើរឿងនេះ
ខ្សែការពារក្លិប Manchester United កីឡាករ Harry Maguire ត្រូវបានគេរាយការណ៍ប្រាប់ថា មានពេលតែ៧២ម៉ោងប៉ុណ្ណោះដើម្បីសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford បើពុំដូច្នោះទេគ្រាប់បែកចំនួនបីគ្រាប់នឹងផ្ទុះឡើងនៅក្នុងផ្ទះរបស់គេ។ ជាការពិតណាស់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ Maguire ទទួលបានអ៊ីម៊ែលគំរាមបង្កប់គ្រាប់បែកនៅក្នុងផ្ទះរបស់គេ ហើយ ក្រោយទទួលបានសារគំរាមនោះ កីឡាករសញ្ជាតិអង់គ្លេសខាងលើ ក៏បានទាក់ទងមកកាន់ក្រុមប៉ូលីសដើម្បីធ្វើការលើរឿងនេះភ្លាមៗ ខណៈ នៅក្នុងផ្ទះ Maguire រស់នៅជាមួយគូដណ្តឹងរបស់គេកញ្ញា Fern Hawkins និង កូនស្រីពីរនាក់ផងដែរ។ មកទល់ពេលនេះ Maguire និង ក្រុមគ្រួសារកំពុងតែស្ថិតនៅក្នុងផ្ទះរបស់មិត្តរួមក្រុមដែលជាទីកន្លែងដ៏សុវត្ថិភាពមួយ។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះជាថ្មីម្តងទៀត Maguire ទទួលបានដំណឹងដ៏រន្ធត់ដដែល គឺ រូបគេមានពេលតែ៧២ម៉ោងប៉ុណ្ណោះដើម្បីដើរចេញពី Man Utd បើពុំដូច្នោះទេផ្ទះរបស់គេនឹងត្រូវបំភ្លេចបំផ្លាញដោយសារគ្រាប់បែកចំនួនបីគ្រាប់៕
24 Apr 2022
38 views
Football News
Harry Maguire ថា ខ្លួនលេងបាល់ល្អ ទើបគ្រូដាក់ឲ្យលេងសឹងគ្រប់ប្រកួត
ខ្សែការពារក្លិប Manchester United កីឡាករ Harry Maguire ជឿជាក់ថា ខ្លួនលេងបាល់ល្អ ទើបគ្រូដាក់ឲ្យលេងសឹងគ្រប់ប្រកួត។ ជាការពិតណាស់ Maguire បានផ្លាស់ពី Leicester មក Man Utd កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៧០លានអឺរ៉ូ (ឬប្រមាណ ៧៥លានដុល្លា) ដែលជាតម្លៃខ្សែការពារដែលថ្លៃបំផុត។ លើសពីនេះផងដែរ Maguire ត្រូវបានរំពឹងថា គេអាចនឹងល្អជាងនេះ ប៉ុន្តែអ្វីបែរជាមិនដូចបំណងទៅវិញ។ Maguire បាននិយាយថា៖ “បើខ្ញុំលេងមិនល្អ ខ្ញុំនឹងមិនមានឈ្មោះក្នុងជម្រើស១១នាក់ បាត់ហើយ ប៉ុន្តែនេះ អ្នកចាត់ការក្រុមឲ្យខ្ញុំមានឈ្មោះលេងរហូត។ ខ្ញុំដឹងថា ខ្ញុំជាប្រធានក្រុម ហើយជាកីឡាករដែលថ្លៃបំផុតទៀត ដូច្នេះហើយ បើក្រុមបរាជ័យ ខ្ញុំនេះហើយ ដែលត្រូវរងការរិះគន់”៕
21 Apr 2022
34 views
Football News
Vidic និយាយថាលោក Rangnick គួរតែទំលាក់ Maguire មួយរយះសិនទៅ
វីរបុរសរបស់ Manchester United លោក Nemanja Vidic បាននិយាយថា អ្នកចាត់ការ Ralf Rangnick គួរឲ្យខ្សែការពារ Harry Maguire សម្រាកសិន និងចាំលេងប្រកួតណាដែលស្រួលៗ។ កីឡាករជម្រើសជាតិអង់គ្លេស Maguire ទទួលបានរងការរិះគន់ជាច្រើនពីអ្នកគាំទ្រ ជាមួយមិត្តរួមក្រុមផ្សេងទៀត បន្ទាប់ពីបិសាចក្រហមប្រកួតចាញ់ Everton ១-០ កាលពីចុងសប្ដាហ៍។ លទ្ធផលនេះ Man United នៅតែបន្តស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Premier League ប្រឈមមុខមិនអាចទៅលេងនៅ Champions League ឆ្នាំក្រោយ។ ដោយសារតែមើលឃើញពីទម្រង់លេងអន់ខ្លាំងពេក Vidic ដែលធ្លាប់បង្ហាញខ្លួន៣០០ប្រកួតឲ្យ Man Utd បានផ្ដល់មតិទៅលោក Rangnick គួរតែទម្លាក់ Maguire មួយរយៈសិនទៅដើម្បីឲ្យគេស្ដារទំនុកចិត្តឡើយវិញ។ បើបន្តឲ្យគេនៅលេងបែបនេះសម្ពាធកាន់តែកើតមានឡើង និងបន្តធ្លាក់ទម្រង់។ Vidic និយាយថា “គ្រប់កីឡាករតែមានបញ្ហាជាមួយទម្រង់លេងនៅពេលវេលាក្នុងអាជីពរបស់ពួកគេ។ ខ្ញុំក៏ធ្លាប់ ហើយវាច្បាស់ណាស់ថា Maguire មានទម្រង់លេងមិនល្អទេនៅរដូវកាលនេះ។ កីឡាករត្រូវការអារម្មណ៍ថាមពល និងខ្លាំងលើទីលាន។ វាពិតជាពិបាកក្នុងការលេងឲ្យល្អ
12 Apr 2022
51 views
Football News
Davies បាននិយាយថា Ronaldo សមនឹងពាក់ស្លាក់ប្រធានក្រុមជាង Maguire
ខ្សែការពារស្លាបឆ្វេងរបស់ក្លិប Bayern Munich កីឡាករ Alphonso Davies សឹងមិនគួរឲ្យជឿ ថាហេតុអ្វី ក្លិបបិសាចក្រហម Manchester United មើលរំលងខ្សែប្រយុទ្ធ Cristiano Ronaldo បែរទៅឲ្យស្លាកប្រធានក្រុមទៅកាន់ខ្សែការពារ Harry Maguire ទៅវិញ។ Maguire បានទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ នៅរដូវកាលនេះ ជុំវិញការបង្ហាញទម្រង់លេងមិនសូវល្អ អមជាមួយការបង្ហាញកំហុសជារឿយៗរបស់គេ ខណៈបច្ចុប្បន្ន Man United ក៏កំពុងយ៉ាប់យ៉ឺន ដោយកំពុងឈរលេខ៧ ក្នុងលីគ។ ជាមួយគ្នានេះ ដោយសារទម្រង់លេងមិនល្អរបស់ Maguire បានធ្វើឲ្យអ្នកគាំទ្រជាច្រើន តែងមិនពេញចិត្តនឹងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលដើរតួរជាប្រធានក្រុម។ យ៉ាងណាមិញ មិនត្រឹមតែអ្នកគាំទ្រទេ សូម្បីតែតារាឆ្នើមក្រុមយក្សអាល្លឺម៉ង់ Bayern Munich កីឡាករ Davies ក៏មិនយល់ថាហេតុអីក្លិបបិសាចក្រហម ផ្ដល់តំណែងប្រធានក្រុមទៅ Maguire ដែរ។ ដោយ Davies បាននិយាយកំឡុងពេលឡាយ ហ្គេម FIFA 22 ថា៖ “តើអ្នករាល់គ្នា
10 Apr 2022
44 views
Football News
Maguire ត្រូវអ្នកគាំទ្រអង់គ្លេសស្រែក BOO ឲ្យ ព្រោះតែធ្លាក់ទម្រង់លេងខ្លាំងពេក
ខ្សែការពារ Harry Maguire ត្រូវបានអ្នកគាំទ្រអង់គ្លេសស្រែក BOO ឲ្យអំឡុងពេលតោកំណាចអង់គ្លេសប្រកួតមិត្តភាពឈ្នះកូឌឺវ័រ ៣-០ កាលពីយប់មិញ។ ៣គ្រាប់របស់អង់គ្លេសធ្វើបានដោយខ្សែប្រយុទ្ធ Ollie Watkins, Raheem Sterling និងខ្សែការពារ Tyrone Mings។ ប៉ុន្តែមុននិងអំឡុងពេលប្រកួតកីឡាករដែលកំពុងធ្លាក់ទម្រង់ Maguire ត្រូវអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកឲ្យ ដោយសារតែមួយរយៈចុងក្រោយគេលេងមិនល្អសោះនៅ Manchester United។ បែបនេះក្ដី លោក Gareth Southgate ដែលជាគ្រូរបស់ជម្រើសជាតិអង់គ្លេសនៅតែទុកចិត្តដាក់ Maguire ឲ្យលេងនិងការពារកូនក្រុមជានិច្ច។ លោកបាននិយាយថា គ្រប់រឿងដែលអ្នកគាំទ្រធ្វើពិតជាកំប្លែងណាស់។ របៀបដែល Maguire ជាមួយជម្រើសជាតិនៅតែអស្ចារ្យ។ គេពាក់អាវជម្រើសជាតិអង់គ្លេស ដូច្នេះគ្រប់គ្នាគួរតែគាំទ្រ។ មិនខុសគ្នានោះទេ ក្នុងក្រុម Manchester United ខ្សែការពារមាឌធំ Maguire នៅតែស្ថិតក្នុងជម្រើសរបស់លោក Ralf Rangnick និងជាប្រធានក្រុម។ អ្វីដែលគាំទ្រមិនសូវសប្បាយចិត្តជាមួយកីឡាករវ័យ២៩ឆ្នាំ ដោយសារតែគេចូលចិត្តញាក់ធ្វើឲ្យខូចបាល់មុខទេ៕
31 Mar 2022
48 views
Football News
ក្លឹប Man United ចង់យក Rudiger មកជំនួស Harry Maguire
ក្លិប Manchester United ត្រូវបានរាយការណ៍ថា កំពុងសម្លឹងឃើញខ្សែការពារ ក្លិប Chelsea កីឡាករ Antonio Rudiger ដើម្បីមកជំនួស Harry Maguire។ ជាការពិតណាស់ Rudiger នឹងត្រូវផុតកុងត្រាជាមួយក្លិបតោខៀវ នៅរដូវក្តៅខាងមុខនេះ លើសពីនេះផងដែរ គេក៏អាចមានសិទ្ធិចុះកុងត្រាបណ្តោះអាសន្នជាមួយ ក្លិបផ្សេងៗផងដែរ ស្របពេលដែលមានក្លិបយក្សដូចជា Real Madrid, Paris Saint Germain, ព្រមទាំង Man Utd នេះផងដែរ ដែលកំពុងចាប់អារម្មណ៍រូបគេ។ បើយោងទៅតាមសារកាសែត Mirror បានចុះផ្សាយថា Man Utd នៅតែមានបំណងចង់បាន Rudiger មករួមក្រុមស្របពេលដែល Rudiger នៅមានបំណងចង់រកពានជាមួយ Chelsea សិនរដូវកាលនេះ ហើយគេនឹងមិនបន្តកុងត្រាជាមួយក្លិបទៀតទេ។ លើសពីនេះផងដែរ លោក Rangnick ក៏បានចាប់ចិត្តទៅលើខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះដែរ ដោយលោកយល់ឃើញថា គេអាចមកជំនួសកន្លែងរបស់ Maguire បាន៕
26 Feb 2022
60 views
Football News
Maguire បដិសេធនឹងបញ្ហាតំណែងប្រធានក្រុម Man Utd កំពុងត្រូវបាន Ronaldo ប្រជែងយក
ខ្សែការពារ Harry Maguire បានបង្ហោះលើបណ្ដាញសង្គម Twitter របស់ខ្លួនក្នុងថ្ងៃនេះ បដិសេធនឹងសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយទាក់ទងនឹង តំណែងប្រធានក្រុម Man Utd កំពុងតែរង្គោះរង្គើ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែប្រជែងយកតំណែងមួយនេះពីគេ។ បើតាមចុះការផ្សាយរបស់ Mirror បានឲ្យដឹងថា តំណែងប្រធានក្រុម Man Utd កំពុងតែត្រូវកីឡាករនិយាយគ្នាថា តើរវាង Maguire និង Ronaldo មួយណាស័ក្ដិសមជាង ដោយមតិភាគច្រើនជ្រើសយក Ronaldo ដោយថាគេមានស័ក្ដិសមជាង និងមានសមត្ថភាពជាង Maguire មួយវិញទៀត Ronaldo ក៏មានចិត្តកំពុងចង់ប្រជែងយកតំណែងនេះផងដែរ។ បើតាមប្រភពដដែលនេះ Rangnick កាលពីពេលថ្មីៗក៏បានប្រគល់មើលការខុសត្រូវណែនាំកីឡាករក្នុងក្រុម ជាពិសេសទៅលើកីឡាករក្មេងៗ ឲ្យ Ronaldo ទទួលខុសត្រូវផងដែរ ដែលធ្វើឲ្យ Maguire យ៉ាងណាក៏ត្រូវតែស្ដាប់ Ronaldo ផងដែរ។ តំណែងប្រធានក្រុមនេះ ត្រូវបាន Mirror ចុះផ្សាយថា Rangnick នឹងប្រកាសជាផ្លូវការនឹងធ្លាក់ទៅលើ Ronaldo
19 Feb 2022
66 views
Football News
លោក Rangnick ជ្រើសយក Ronaldo ធ្វើជាប្រធានក្រុមដោយសារមូលហេតុ
លោក Ralf Rangnick បានឲ្យ Cristiano Ronaldo ធ្វើជាប្រធានក្រុមរបស់ Manchester United ក្នុងជំនួបជាមួយ Wolves ដោយសារតែរូបគេជាកីឡាករសម្បូរបទពិសោធន៍។ កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានប្រគល់ស្លាកប្រធានក្រុម ជំនួស Harry Maguire ដែលរបួស ពេលលេងជាមួយ Burnley កាលពីសប្ដាហ៍មុន។ អ្នកចាត់ការបណ្ដោះអាសន្ន Rangnick បាននិយាយថា Ronaldo និង David De Gea ជាជម្រើស២ល្អបំផុត។ De Gea ចូលលេងឲ្យបិសាចក្រហមតាំងតែពីឆ្នាំ២០១១ ក្រោយផ្ទេរពីក្លឹប Atletico Madrid។ ចំណែកឯ Ronaldo នេះគឺជាការមកលេងជាលើកទីពីរនៅ United ក្រោយធ្លាប់លេងឲ្យក្រុមរវាងឆ្នាំ២០០៣-២០០៩។ និយាយមុនបរាជ័យ ១ ទល់នឹង ០ ក្រោមថ្វីជើង Wolves លោក Rangnick លើកឡើងថា Ronaldo ជាកីឡាករមានបទពិសោធន៍ច្រើនបំផុត។ សំនួរគឺតើប្រធានក្រុមគួរផ្ដល់ទៅ De Gea ឬ
05 Jan 2022
160 views
Football News
Ferdinand និយាយថា De Gea ស័ក្កសមធ្វើជាប្រធានក្រុម Man UTD ជាង Maguire
លោក Rio Ferdinand បានមានប្រសាសន៍ថាវាហាក់លឿនពេកហើយដែល Harry Maguire ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យក្លាយជាប្រធានក្រុមនៅ Manchester United ផ្ទុយមកវិញលោកបានគាំទ្រពេញទំហឹងប្រសិនបើ Manchester United តែងតាំង David De Gea ជាប្រធានក្រុមជំនួសវិញ។ ជាការពិតណាស់ Maguire ដែលបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំត្រូវបានប្រគល់ស្លាកប្រធានក្រុមដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer នៅខែ មករា ឆ្នាំ ២០២០ ដោយពេលនោះរូបគេទើបតែផ្លាស់ចេញពីក្រុម Leicester City មកចូលរួមជាមួយ Man UTD បានត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ។ យ៉ាងណាមិញ Maguire នារយៈពេលចុងក្រោយនេះរូបគេហាក់ទទួលបានពាក្យរិៈគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ក្នុងនោះអតីតវីរបុរសរបស់ Man UTD លោក Ferdinand បានលើកឡើងថា ក្នុងនាមជាប្រធានក្រុមម្នាក់គឺទាមទារឱ្យមានទំនួលខុសត្រូវខ្ពស់ណាស់ ចំណែកខ្សែការពារសញ្ជាតិ អង់គ្លេស គឺមិនទាន់ស័ក្តិសមនឹងទទួលភារកិច្ចនេះទេ។ លោក Ferdinand បានមានប្រសាសន៍អំពី Maguire
03 Jan 2022
103 views
Football News
Rangnick ទំនងដកស្លាកប្រធានក្រុមពី Maguire
លោក Ralf Rangnick អាចនឹងដកស្លាកប្រធានក្រុមចេញពីកីឡាករ Harry Maguire ដើម្បីឱ្យទៅខ្សែប្រយុទ្ធ Cristiano Ronaldo វិញ ដើម្បីបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវ។ នេះបើតាមសម្ដីរបស់ Jonathan Greening អតីតកីឡាករ Manchester United ។ Maguire ត្រូវតែងតាំងជាប្រធានក្រុមនៅដើមឆ្នាំ២០២០ ដោយសារតែលោក Ole មានទំនុកចិត្តលើកីឡាករម្នាក់នេះ។ តែមតិខាងក្រៅវិញមើលឃើញថាខ្សែការពាររូបនេះនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ និងមានភាពដឹកនាំត្រឹមត្រូវនោះទេ ក្នុងការគ្រប់គ្រងការប្រកួត និងស្រែកបញ្ជាមិត្តរួមក្រុមនៅលើទីលាននោះ។ ជាក់ស្ដែង ប៉ុន្មានប្រកួតកន្លងមកនេះ មានការរិះគន់ទៅលើទម្រង់លេងរបស់គេច្រើនខ្លាំង។ ដោយសារតែដូច្នេះហើយទើបលោក Greening បញ្ជាក់ថាវត្តមានរបស់លោក Rangnick នឹងមានការផ្លាស់ប្ដូរក្នុងក្រុមមិនខាន។ ប្រសិនបើអ្នកចាត់ការអាល្លឺម៉ង់ជឿជាក់និងឱ្យនាទីទៅ Ronaldo លេងច្រើនដូចដែលគេកំពុងធ្វើបានល្អនេះ នោះស្លាកប្រធានក្រុម Man Utd ច្បាស់ណាស់នឹងបានទៅលើគេមិនខាន ព្រោះ Maguire ទំនងជាមិនអាចរក្សាវាបានទៀតនោះទេ។ អតីតខ្សែប្រយុទ្ធ Real Madrid ខាងលើទៀតសោត គឺរូបគេសំបូរទៅដោយការដឹកនាំទាំងលើទីលាននិងក្រៅទីលាន។ តាំងពីចូលរួមជាមួយ Man Utd មក Ronaldo
03 Dec 2021
159 views
Football News
នាទីលេង Ronaldo និង Maguire នឹងមានតិចពេលបិតាគ្រូ Rangnick មកកាន់ Man Utd ?
អ្នកគាំទ្របិសាចក្រហម បានបង្ហាញការសប្បាយចិត្តជាខ្លាំងនៅពេលក្លឹបមួយនេះ ត្រៀមប្រកាសយកលោក Ralf Rangnick មកដឹកនាំក្រុមបណ្ដោះអាសន្ន៦ខែ គិតចាប់ពីសប្ដាហ៍ក្រោយទៅ។ ការសប្បាយចិត្តរបស់អ្នកគាំទ្រក៏ព្រោះតែលោក Ralf Rangnick នេះជាគ្រូនៃគ្រូបង្វឹករាប់រយនាក់ទៀតនៅអាល្លឺម៉ង់។ លោកជាអ្នកចាត់ការល្អបំផុតម្នាក់ក្នុងចំណោមអ្នកចាត់ការល្អៗជាច្រើននាក់ទៀត ដែលពោរពេញដោយបទពិសោធនិងតាក់តិចនៃការប្រកួត។ អ្វីដែល Professor រូបនេះទាមទារពីកីឡាករបំផុតនោះ គឺលេង៩០នាទី ម្នាក់ៗត្រូវរត់ប្រជែងបាល់ជានិច្ច មិនអាចឈរមើលគេលេងបានឡើយ។ ដោយសារតែកត្តាទាមទារច្រើននេះហើយ ទើបបានជាអ្នកគាំទ្រមួយចំនួនបារម្ភពីអនាគតរបស់ Cristiano Ronaldo វិញ? ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំខាងលើវ័យជ្រេបន្ដិចហើយ និងមិនអាចសកម្មលើទីលានរហូតនោះទេ។ វាអាចនឹងមិនត្រូវជាមួយអ្វីដែលលោក Rangnick ទាមទារឡើយ។ ឬអាចនិយាយមួយទៀតថា នាទីលេងរបស់ CR7 នឹងមិនអាចមានច្រើនដូចកាលលោក Ole ដឹកនាំនោះទេ។ មិនត្រឹមតែ Ronaldo នោះទេ កីឡាករច្រើននាក់ទៀតក្នុងក្រុម Man Utd បច្ចុប្បន្នដូចជា Pogba និង Harry Maguire ជាដើមនោះក៏នឹងត្រូវប្រឈមដូចគ្នា ឬអាចនិយាយបានថានឹងមានការកែប្រែច្រើនមិនខាន ប្រសិនបើពួកគេចង់មានឱកាសបន្ដជម្រើស១១នាក់ដំបូងទៀត។ អ្វីដែលលោក Rangnick ចង់ឃើញបំផុតគឺការបណ្ដេញបាល់មិនឈប់របស់កីឡាករលើទីលាន និងការស្រែកឃ្លានមានបាល់នៅជាប់ជើង៕
26 Nov 2021
119 views
Football News
ធ្លាយរឿង កីឡាករ Man Utd ម្នាក់សួរលោក Ole មិចបានដាក់ Maguire ជាប្រធានក្រុម
ទំនាក់ទំនងរវាងអ្នកចាត់ការ Ole Gunnar Solskjaer ជាមួយកីឡាករក្នុងក្រុមបិសាចក្រហម Manchester United ត្រូវបានគេដឹងថាបែកបាក់ខ្លាំង ជាពិសេសក្រោយពីលេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៥ ទល់នឹង ០ ។ ក្រោយពីចប់ការប្រកួតនោះមក សមាជិកក្រុមចូលបន្ទប់ផ្លាស់សំលៀកបំបាក់ក៏មានការប្រកែកជាខ្លាំង ជាពិសេសចំណុចដែល Pogba បានកាតក្រហម និងសមាជិកម្នាក់ៗមិនមានអារម្មណ៍ក្នុងការប្រកួត។ វាបានធ្វើឱ្យបិសាចក្រហម មានសាច់បាល់លេងមិនល្អ សឹងតែអន់បំផុតតែម្ដង ដែលបណ្ដោយឱ្យ Liverpool រកគ្រាប់បាល់បានងាយៗក្នុងតង់ទី ១ រហូតដល់ ៤ គ្រាប់។ ប្រភពនៅអង់គ្លេសថែមទាំងទទួលបានដំណឹងទៀតថាក្នុងចំណោមសមាជិកឈុតធំនោះ ក៏មានម្នាក់បានដាក់សំនួរទៅលោក Ole ទាក់ទងនឹងការតែងតាំងប្រធានក្រុម Harry Maguire ថែមទៀត។ ដោយរូបគេចង់ដឹងហេតុផលអ្វីបានជាអ្នកចាត់ការន័រវែសរូបនេះសម្រេចយកខ្សែការពារកណ្ដាលរូបនេះជាប្រធានក្រុម? ខណៈដែលរូបគេ ភាគច្រើនបានបង្កកំហុសឱ្យដៃគូបង្កើតឱកាសជាញឹកញាប់ មិននិយាយតែក្នុងប្រកួតជាមួយក្រុម Liverpool នោះទេ។ រំលឹកថា Maguire ជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ដែលក្រុម Man Utd ទិញពីក្រុម Leicester City មកកាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ
27 Oct 2021
172 views
Football News
ក្លឹប Manchester United កំពុងរង់ចាំព័ត៌មានអំពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Varane
ក្រុមបិសាចក្រហម Manchester United នឹងត្រូវរង់ចាំដើម្បីដឹងពីការរងរបួសក្រលៀនរបស់ Raphael Varane ខណៈពេលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើស។ ខ្សែការពារសញ្ចាតិបារាំងរូបនេះបានរងរបួសក្នុងតង់ទី ១ ពេលជម្រើសជាតិបារាំងទទួលបានជ័យជម្នះ ក្នុងលិទ្ធផល ២ ទល់នឹង ១ ជាមួយជម្រើសអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Nations League ហើយគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានផ្លាស់ប្ដូរគាត់ចេញមុនពាក់កណ្តាលតង់។ Raphael Varane នឹងត្រូវវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ក្លឹប Man United នៅថ្ងៃអង្គារហើយនឹងធ្វើការស្កេនដើម្បីជួយកំណត់ថាតើគាត់នឹងត្រូវជាសះស្បើយរយៈពេលប៉ុន្មានសប្ដាហ៍។ យោងតាមសារពត៍មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Man United កំពុងប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារចំពោះដំណឹងរបួសរបស់ Varane ដោយសារតែបញ្ហាផ្សេងៗដែលអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងដោះស្រាយ។ ប្រសិនបើ Varane កំពុងរបួសនោះកីឡាករ Victor Lindelof និង Eric Bailly នឹងចាប់ផ្តើមការពារកណ្ដាលទល់នឹង Leicester នៅថ្ងៃសៅរ៍នេះ។ ខណះដែលខ្សែការពារនឹងត្រូវជាប្រធានក្រុម Harry Maguire ក៏កំពុងមានបញ្ហាកំភួនជើងរួចហើយដូច្នេះ Victor
12 Oct 2021
237 views
Football News
ឮថា United និង Real យល់ព្រមគ្នាហើយលើតម្លៃខ្លួនរបស់ Varane ហើយ
Manchester United ខិតជិតយកបានខ្សែការពារ Raphael Varance ហើយ បន្ទាប់ពីយល់ព្រមលើតម្លៃផ្ទេរ៤៥លានអឺរ៉ូជាមួយ Real Madrid។ នេះបើយោងតាមសារព័ត៌មានបារាំង។ កាសែតបារាំង Le Parisien បានរាយការណ៍ថា ប្រភពមួយក្នុងក្លឹប Manchester United និយាយថាក្លឹបបានព្រមព្រៀងលើតម្លៃខ្លួនរបស់កីឡាករវ័យ២៨ឆ្នាំហើយ។ ក្នុងការចរចាក្លឹបបានយល់ព្រមតម្លៃខ្លួនក្នុងរង្វង់៤៥លានអឺរ៉ូ។ Varane អាចនឹងបង្ហាញខ្លួនជាកីឡាកររបស់ Old Trafford នៅចុងបញ្ចប់សប្ដាហ៍នេះ។ United ក៏បានគេដឹងថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារសញ្ជាតិបារាំងដល់ឆ្នាំ២០២៦ហើយដែរ។ ប្រសិនបើ Varane មកមែននោះ គេនឹងក្លាយជាដៃគូដ៏សំខាន់ជាមួយ Harry Maguire៕
26 Jul 2021
211 views
Football News
អតីតខ្សែការពារ Man Utd យល់ថា Maguire លេងនៅអង់គ្លេសដូចជាជឿជាក់ ជាងលេងនៅក្លឹប
អតីតខ្សែការពារក្លឹប Manchester United លោក Nemanja Vidic បានសរសេរវិចារណកថានៅក្នុងគេហទំព័រ The Athletic នៅក្នុងថ្ងៃពុធនេះថា ខ្សែការពារ Harry Maguire ពេលលេងនៅក្រុមជម្រើសជាតិអង់គ្លេស ហាក់បីដូចជាមានភាពជឿជាក់ជាងពេលលេងនៅក្លឹប Manchester United។ បុរសជនជាតិស៊ែបរូបនេះបានសរសេរថា៖ ” Harry Maguire មើលទៅដូចជាលេងបាល់ប្រកបដោយភាពជឿជាក់ និងទំនុកចិត្តនៅពេលលេងឲ្យក្រុមជម្រើសជាតិ ជាជាងពេលលេងនៅក្លឹប។ គេជាខ្សែការពារ ដែលនៅបន្តបង្កើនសមត្ថភាព តែប្រសិនបើគេចង់មានឈ្មោះល្បីបោះសំឡេងនៅកម្រិតកំពូលណាមួយ គេត្រូវតែលេងឲ្យឈ្នះពាន ” ។ ” នៅពេលខ្ញុំមើលទៅកាន់ Maguire ខ្ញុំឃើញគេល្អគ្រប់យ៉ាងហើយ ខ្ញុំឲ្យពិន្ទុគេ ៨/១០។ គេមិនទាន់ល្អពេលលេងជាមួយបាល់ ឬ លឿនដូចជា Rio Ferdinand ហើយគេមិនឈូសបាល់ ឬ តែតបាល់ចេញល្អដូចខ្ញុំ តែគេមានគុណភាពពេញប្រកួតរបស់គេ។ គេលឿនល្មម គេខ្លាំងល្មម គេអាចលោត និងអាចលេងបាល់បាន ហើយគេឈរនៅទីតាំងត្រឹមត្រូវមួយ ” ។ Maguire ពេលនេះមានអាយុ ២៨ឆ្នាំហើយ។
07 Jul 2021
168 views
Football News
ដាក់ឲ្យច្បាស់ៗចឹងមក! ដឹងការពិតហើយ Varane ចង់ទៅលេងឲ្យក្លិបនៅ Premier League មួយនេះ
ខ្សែការពារក្លិប Real Madrid កីឡាករ Raphael Varane ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅកាន់ Manchester United ពីព្រោះរូបគេទទួលបានការប្រកួតប្រជែងថ្មី។ ជាការពិតណាស់ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គឺ លោកកំពុងមានបំណងដើម្បីចុះហត្ថលេខាយកខ្សែការពារកណ្តាលថ្មីម្នាក់ដើម្បីចាប់ដៃគូជាមួយ Harry Maguire ហើយ គោលដៅដែលលោកចង់បានបំផុតនោះ គឺ Varane ដែលកុងត្រារបស់គេនៅ Real Madrid នឹងអស់សុពលភាពនៅបំណាច់រដូវកាលក្រោយ ហើយ រូបគេទំនងជានឹងមិនបន្តកិច្ចសន្យាថ្មីឡើយ។ បើយោងទៅតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញបានទម្លាយឲ្យដឹងថា ក្នុងកំលុង យុទ្ធការនៃការប្រកួតពានរង្វាន់ EURO គឺ Varane ទទួលបានសំណើពី Man Utd, Chelsea និង Paris Saint Germain ប៉ុន្តែក្លិបដែរគេចង់ទៅលេងឲ្យបំផុតនោះ គឺ Man Utd ហើយ រូបគេចង់បានប្រាក់ឈ្នូលចំនួន៤០មុឺនផោនក្នុងមួយសប្តាហ៍ (ប្រមាណ៥៥មុឺនដុល្លារ)៕
26 Jun 2021
278 views
Football News
ខ្សែការពារ Eric Bailly គិតថា Shaw ឬ Wan-Bisaka គឺជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់បិសាចក្រហម
ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United បានគិតកីឡាកររបស់បីសាចក្រហមទាំងពីរនាក់ដែលលោកគិតថាគួរតែជាអ្នកនាំមុខសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ។ ការបោះឆ្នោតសម្រាប់ពានរង្វាន់ដែលត្រូវបានជ្រើសរើសដោយអ្នកគាំទ្ររបស់ Man United បានចាប់ផ្តើមនៅព្រឹកថ្ងៃនេះ (ថ្ងៃអង្គារ) ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះសំរាប់ United Review ខ្សែការពារសញ្ជាតិកូតឌីវ័រ Eric Bailly បាននិយាយថា“ វាពិបាកនិយាយថាកីឡាករម្នាក់ប៉ុន្តែសម្រាប់ខ្ញុំប្រសិនបើខ្ញុំត្រូវជ្រើសរើសបន្ទាប់មកខ្ញុំជ្រើសរើសកីឡាករពីរនាក់គឺ Aaron Wan-Bissaka និង Luke Shaw ។ សម្រាប់ខ្ញុំពួកគេសមនឹងទទួលបានវាគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ “ បន្ទាប់មកយើងក៏មាន Harry Maguire, Fred, Scott McTominay…ខ្ញុំអាចនិយាយឈ្មោះបានច្រើនណាស់! ប៉ុន្តែខ្ញុំជ្រើសរើស Aaron Wan-Bissaka និង Luke Shaw ” ។
11 May 2021
365 views
Other News
ខ្សែការពារ Harry Maguire ទទួលបានតំណែងជាប្រធានក្រុមថ្មីរបស់ Manchester United
ក្លឹប Manchester United បានតែងតាំងខ្សែការពារឆ្នើម Harry Maguire ជាប្រធានក្រុមថ្មីជាផ្លូវការក្រោមការដឹកដោយលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅ ដែលតំណែងនេះពីមុនកាន់កាប់ដោយអតីតកីឡាករ Ashley Young ដែលទើបតែបានផ្ទេរទៅក្រុម Inter Milan របស់អីតាលី។ តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២០ កីឡាករខ្សែការពារដែលនាំមកពីក្លឹប Leicester City ក្នុងតម្លៃប្រមាណ ៨០លានផោន Maguire មកកាន់ក្រុមបិសាចក្រហម Manchester United ដែលទើបតែបានជាង ៥ខែនោះនៅពេលបានក្លាយជាប្រធានក្រុមថ្មីរបស់ក្លឹបក្រោយពេលការចាកចេញរបស់ខ្សែការពារឆ្នើម Ashley Young ខណៈកីឡាករមួយចំនួនដូចជា Rashford, David de Gea, និង Jesse Lingard ក៏ធា្លប់ទទួលតំណែងជាប្រធានក្រុមម្តងម្កាលផងដែរនៅពេលគ្មាន Ashley Young ដែលបង្ហាញខ្លួនបាន ១៨ប្រកួតក្នុងរដូវកាលនេះមុនចេញទៅ Inter Milan។ សម្រាប់បុរសវ័យ ២៦ឆ្នាំ Maguire ក្នុងអំឡុងរយៈពេល
18 Jan 2020
174 views