Tag: Hat-trick
Football News
Kylian Mbappe តកុងត្រាជាមួយ PSG ភ្លាមស៊ុត Hat-trick ភ្លាមថ្ងៃបិទលីក
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Metz នៅក្នុងការប្រកួតសប្តាហ៍ទី ៣៨ ដែលជាសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេលត់ទៅលើក្រុម Metz ក្នុងលទ្ធផល ៥ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ចូលរួមចំណែកស៊ុត ៣ គ្រាប់ម្នាក់ឯង(hat-trick) ពោលនៅនាទីទី ២៥, ២៨ និង ៥០, ដោយឡែក ២ គ្រាប់ទៀតគឺរកបានដោយ Neymar នៅនាទីទី ៣១ និង Angel Di Maria នៅនាទីទី ៦៧។
22 May 2022
12 views
Football News
Rodrygo Goes ជឿជាក់ថាគេនឹងស៊ុតបញ្ចូលទីទល់នឹង Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UCL
ខ្សែប្រយុទ្ធ Rodrygo Goes បានសារភាពថាមុនការប្រកួតទល់នឹង Manchester City កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺគេបានភ្នាល់ជាមួយឪពុកថាគេនឹងស៊ុតបញ្ចូលទី Hat-Trick តែដោយសារជាក់ស្ដែងគេរកបានតែ២គ្រាប់ អ៊ីចឹងហើយ ១គ្រាប់នៅសល់ គេនឹងស៊ុតបញ្ចូលទីទល់នឹង Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ។ Real Madrid ដែលបានបំបាក់ Manchester City ៦ ទល់នឹង ៥ បានឡើងមកជួបសត្រូវចាស់ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ខាងមុខនៅឯ Stade de France នាទីក្រុងប៉ារីស ប្រទេសបារាំង។ Rodrygo ឯណេះបានស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី៩០ និង ៩០+១ ជួយឲ្យ Real Madrid ឈ្នះ Man City ៣ ទល់នឹង១ នៅជើងទី២នេះ ហើយរូបគេជឿជាក់ថាខ្លួនឯងនឹងបន្តស៊ុតបញ្ចូលទីទល់នឹង Liverpool ទៀត។ Rodrygo បានថ្លែងថា៖ “ខ្ញុំបានភ្នាល់គ្នាជាមួយឪពុករបស់ខ្ញុំថាខ្ញុំនឹងស៊ុតបញ្ចូលទី៣គ្រាប់(ទល់នឹង Man
07 May 2022
22 views
Football News
Rio ថាឆ្លាក់ឈ្មោះ Benzema លើពាន Ballon d’Or ឲ្យហើយទៅ បើអត់ទើបចម្លែក
អតីតខ្សែការពាររបស់ Manchester United កីឡាករ Rio Ferdinand បានហៅ Karim Benzema ជាកីឡាករលេខ៩ល្អបំផុតក្នុងលោក ហើយគួរតែឆ្លាក់ឈ្មោះរបស់គេលើពាន Ballon d’Or។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ៣៤ឆ្នាំរកបានដល់ទៅ៣គ្រាប់ម្នាក់ឯងជួយ Real Madrid យកឈ្នះ Chelsea ៣-១ សម្រាប់ជើងទីមួយពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ។ ពេលនេះ Benzema រកបាន៣៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៣៧ប្រកួតឲ្យ Madrid ក្នុងរដូវកាលនេះ។ ក្រោយពីបញ្ចប់ការប្រកួតរវាង Real និង Chelsea លោក Rio បាននិយាយសរសើរច្រើនពី Benzema។ Rio បានលើកឡើងថា Benzema បានជួយក្រុមឲ្យឈរនៅកំពូលតារាងក្នុងលីគ។ គេជាកីឡាករអស្ចារ្យ ហើយពេលនេះគឺជាអ្នកដឹកនាំក្រុម។ គេបានដើរចេញពីស្រមោលរបស់ Cristiano Ronaldo។ Ferdinand បានបន្ថែមទៀតថា Benzema គឺជាកីឡាករលេខ៩ល្អបំផុតលើលោកក្នុងចិត្តរបស់លោក។ សម្រាប់ទម្រង់លេងល្អបែបនេះ ហើយបើមិនមានការឆ្លាក់ឈ្មោះរបស់គេលើពាន Ballon d’Or នៅចុងរដូវកាល
08 Apr 2022
61 views
Football News
Ronaldo ឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំ PL ជាលើកដំបូង
ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានគ្រាប់បាល់ទាត់ឆ្នើមរបស់ Premier League ប្រចាំខែមីនា នៅក្នុងថ្ងៃនេះ។ នេះជាលើកទី១ហើយ សម្រាប់កំពូលកីឡាកររូបនេះ បានឈ្នះពានគ្រាប់បាល់ទាត់ឆ្នើមប្រចាំខែ របស់ Premier League បែបនេះ។ គ្រាប់បាល់កាលពីខែមីនាកន្លងទៅនេះដែលធ្វើឲ្យ Ronaldo ឈ្នះពានខាងលើគឺជាគ្រាប់បាល់ដែលស៊ុតចូលពីចម្ងាយ ដែលមានការជួយ Assist ពី Fred ក្នុងប្រកួតរវាង Man Utd តទល់នឹង Spurs ក្នុងលទ្ធផលឈ្នះ ៣ ទល់នឹង ២ ។ ក្នុងប្រកួតខាងលើ Ronaldo នេះឯងក៏ជាអ្នករកបាន Hat Trick ជួយឲ្យឈ្នះ Spurs បែបនេះផងដែរ។ ការទទួលបានពានមួយនេះគឺឈ្នះតាមការបោះឆ្នោតពីអ្នកគាំទ្រ ក៏ដូចជាអ្នកជំនាញបាល់ទាត់នៅ PL ដែលមើលឃើញពីសមត្ថភាពរបស់កំពូលខ្សែប្រយុទ្ធខាងលើ៕
02 Apr 2022
42 views
Football News
Rangnick ព្រមាន AT Madrid ថា Ronaldo ត្រៀមរួចរាល់រក Hat-Trick យប់នេះ
លោក Ralf Rangnick ជឿជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងអាចបង្ហាញទម្រង់លេងល្អដូចកាលប៉ះ Spurs សម្រាប់ជំនួបទល់នឹង AT Madrid នៅរាត្រីនេះក្នុងពានរង្វាន់ Champions League។ Ronaldo បង្កការភ្ញាក់ផ្អើលកាលពីចុងសប្ដាហ៍ បន្ទាប់ពីធ្វើបាន Hat-Trick ជួយ Manchester United យកឈ្នះ Spurs ៣-២។ ហើយនេះគឺជាការរកបាន Hat-Trick ជាលើកទី៥៩ក្នុងអាជីពរបស់គេ។ សម្រាប់រាត្រីនេះម៉ោង៣ទៀបភ្លឺ កីឡាករសញ្ជាតិព័រទុយហ្គាល់នឹងមានភារកិច្ចជួយក្រុមលេងប៉ះ AT Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទីពីរ។ មុនការប្រកួតមកដល់លោក Rangnick នៅតែជឿជាក់ថា Ronaldo អាចនឹងបន្តបង្ហាញទម្រង់លេងល្អដូចកាលពីចុងសប្ដាហ៍។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា Ronaldo បានបង្ហាញកាលជួប Spurs បញ្ជាក់ថាតើគាត់ជាកីឡាករអាជីពបែបណា។ ហើយទម្រង់លេងបែបនេះ គេនៅតែជាកីឡាករសំខាន់សម្រាប់ក្រុម។ ប្រសិនបើគេអាចរកបាន៣គ្រាប់ទៀតគ្រប់គ្នានឹងឃើញ។ ទម្រង់លេងជារួមរបស់គេពិតជាល្អកាលពីថ្ងៃសៅរ៍ ហើយសង្ឃឹមគេនឹងបន្តទម្រង់លេងល្អនេះទល់នឹង Atletico។ ជំនួបកាលពីជើងទីមួយនៅក្នុងទឹកដីប្រទេសអេស្ប៉ាញ Man Utd និង AT Madrid
16 Mar 2022
75 views
Football News
Benzema៖ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង
ប្រធានក្រុម Karim Benzema បានដើរតួនាទីយ៉ាងសំខាន់ធ្វើបាន Hat-Trick ជួយ Real Madrid វាយបកឈ្នះ PSG នៅជើងទីពីរពានរង្វាន់ UCL លទ្ធផល ៣ ទល់នឹង ១។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចំណាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះសម្រាប់ការរកបាន៣គ្រាប់ក្នុងកីឡដ្ឋាន Bernabeu។ ដូច្នេះសរុបទាំងពីរជើង Madrid បានយកឈ្នះ PSG លិទ្ធផល ៣ ទល់នឹង ២ បន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយ Man City, Liverpool, Bayern Munich។ ក្រោយពីបញ្ចប់ការប្រកួតខ្សែប្រយុទ្ធទាត់ច្បាស់ខាងលើបាននិយាយថា៖ “ពានរង្វាន់ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង( Real Madrid)។ ពួកយើងឈ្នះព្រោះតែកម្លាំងផ្លូវចិត្តរបស់ពួកយើង”។ ការនិយាយបែបនេះដោយសារតែ Real Madrid ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ UCL ពោលឈ្នះដល់ទៅ១៣សម័យឯណោះ។ ៣គ្រាប់បន្ថែមរបស់ Benzema ក៏បានធ្វើឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី ៣ នៅ Real
11 Mar 2022
81 views
Football News
Lewandowski ស៊ុតចាប់ពី ៤០គ្រាប់ក្នុង ៦រដូវកាលជាប់គ្នាឲ្យ Bayern
ខ្សែប្រយុទ្ធ Robert Lewandowski អាចធ្វើបានគ្រាប់ Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Champions League ក្រោយជួយ Bayern Munich ឈ្នះ RB Salzburg លិទ្ធផល ៧ ទល់នឹង ១។ ៣គ្រាប់របស់ Lewandowski ប្រើរយៈពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ ខណៈ៤គ្រាប់របស់ Bayern ផ្សេងទៀតរកបានដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់កំណត់ត្រាចាស់គ្រាប់បាល់ Hat-Trick លឿនបំផុតនៅ UCL គឺបានកាន់កាប់ដោយលោក Marco Simone របស់ AC Milan ដែលធ្វើបានកាលឆ្នាំ១៩៩៦ ពេលលេងទល់ Rosenborg។ ៣គ្រាប់បន្ថែមកាលពីយប់មិញ Lewandowski អាចរកបានគ្រាប់ចាប់ពី៤០គ្រាប់ឡើងក្នុង៦រដូវកាលជាប់គ្នានៅ Bayern Munich ។
10 Mar 2022
56 views
Football News
Busquets ពេញចិត្តខ្លាំងនឹង Aubameyang ក្រោយរកបាន Hat-Trick កាលពីយប់
ខ្សែបម្រើ Sergio Busquets ប្រធានក្រុម Barcelona បានសម្ដែងនូវការនូវពេញចិត្ត ក៏ដូចជាសរសើរ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang យ៉ាងខ្លាំងក្រោយកីឡាករទើបផ្លាស់មក Barca នេះរកបាន Hat-Trick ក្នុងប្រកួតតទល់នឹង Valencia កាលពីម្សិលមិញ។ Busquets បាននិយាយថា៖” Aubameyang គេធ្វើការបានល្អមែនទែន។ ច្បាស់ណាស់គេដល់ក្លឹបថ្មីអញ្ចឹងត្រូវការពេលវេលាសម្របខ្លួន ក៏ប៉ុន្តែឥឡូវនេះគេធ្វើវាបានហើយ “។ ប្រធានក្រុម Barca រូបនេះបន្តថា៖” ខ្ញុំសង្ឃឹមថាគេអាចជួយក្រុមយើងដូចការប្រកួតនេះទៀតអញ្ចឹង។ គេជាកំពូលកីឡាករមួយរូប ហើយបានមកគេមកក្រុមក្នុងលក្ខណៈដោយមិនចាំបាច់ចំណាយ (Free Transfer) អញ្ចឹងជាកាដូរដ៏អស្ចារ្យសម្រាប់ក្រុមយើងណាស់ “។ Aubameyang បានផ្លាស់មកកាន់ Barca កាលពីខែមករា កន្លងទៅនេះក្រោយបានបញ្ចប់កុងត្រាជាមួយ Arsenal ដោយសារតែមានបញ្ហាជាមួយ លោក Mikel Arteta។ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធរូបនេះបានចូល ៤ប្រកួតឲ្យ Barca ហើយដោយស៊ុតចូល ៣គ្រាប់៕
22 Feb 2022
52 views
Football News
បន្ទាប់ពីស៊ុត Hat-Trick កីឡករ Mason Mount ធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់
មុនពេលដែលខ្សែប្រយុទ្ធ Mason Mount របស់ Chelsea រកបាន Hat-Trick កាលពីម្សិលមិញ គេធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់។ ជាការពិតណាស់ កាលពីម្សិលមិញ ក្រុម Chelsea ត្រូវប្រកួតទល់នឹងក្លិប Norwich City ក្នុងក្របខណ្ឌ Premier League ហើយ Chelsea បានលត់ក្រុម Norwich យ៉ាងចាស់ដៃក្នុងលទ្ធផល ៧ ទល់នឹង ០ ដោយក្នុងនោះ Mount អាចរកគ្រាប់បាល់បានរហូតដល់ ៣គ្រាប់ម្នាក់ឯង ឬ យើងអាចហៅថា Hat-Trick នេះ។ Mount បាននិយាយថា៖ ខ្ញុំពិបាកក្នុងការរកគ្រាប់ណាស់ ខ្ញុំមានឱកាសនៅមុខទីច្រើនហើយ តែខ្ញុំដូចជាគ្មានសំណាងក្នុងការបញ្ចប់វាសោះ។ ខ្ញុំសង្ឃឹមថា ពេលមានប្រកួតក្រោយៗទៀត ខ្ញុំនឹងគ្រាប់បាល់ឲ្យបានជាដាច់ខាត ហើយប្រសិនជាខ្ញុំទាត់ចូលមួយហើយ ខ្ញុំនឹងតាមទាត់បញ្ចូលទៀតឲ្យដូចទឹកបាក់ទំនប់អ៊ីចឹង៕
24 Oct 2021
130 views
Football News
Ronaldo ធ្វើបាន Hat-trick ឱ្យជម្រើសជាតិចំនួន ១០លើក
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះលើក្រុមលុចហ្សុំបួរ ក្នុងលទ្ធផល ៥ ទល់នឹង ០ កាលពីយប់មិញ នាការប្រកួតជម្រុះតាមពូល FIFA World Cup 2022 ។ សម្រាប់ការប្រកួតនេះដែរ Ronaldo ទទួលបានបាល់ប៉េណាល់ទី ២គ្រាប់នៅដើមតង់ទី ១ ទៅហើយនៅនាទី៨ និង១៣។ ខណៈដែលឈានដល់នាទី១៧ កីឡាករ Bruno ក៏ថែមបាន១គ្រាប់ទៀត។ ចប់តង់ទី១ ព័រទុយហ្គាល់នាំមុខ ៣ ទល់នឹង ០។ ចូលដល់តង់ទី២ កីឡាករ João Palhinha ក៏បានបន្ថែមគ្រាប់បាល់ទី ៤ បានទៀតនៅនាទី ៦៩ មុនពេល Ronaldo ថែមគ្រាប់ទី ៥ ដែលជាគ្រាប់បាល់ Hat-trick បាននៅនាទី ៨៧។ នេះជាការធ្វើបាន Hat-trick លើកទី ១០ របស់ Ronaldo នៅក្រុមជម្រើសជាតិហើយ និងជាលើកទី
13 Oct 2021
121 views
Football News
Messi បំបែកកំណត់ត្រារបស់ Pele បាត់ក្រោយស៊ុត Hat-trick មុននេះ
ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាស៊ុតច្រើនជាងគេរបស់ Pele នៅតំបន់ Conmebol ក្រោយធ្វើ Hat-trick (ស៊ុតបាន៣គ្រាប់ម្នាក់ឯង) ដើម្បីជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះបូលីវី ៣-០ ក្នុងវគ្គជម្រុះ World Cup មុននេះ។ ក្រោយរកបាន៣គ្រាប់ Messi មានកំណត់ត្រាស៊ុតច្រើនជាង Pele ចំនួន២គ្រាប់ ដោយ Pele ធ្លាប់រកបាន៧៧គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ Conmebol ។ ប៉ុន្តែពេលនេះ Messi អាចរកគ្រាប់បាល់សរុបចំនួន៧៩ គ្រាប់ហើយក្រោយរកបាន៣គ្រាប់មុននេះ ។ គ្រាប់ទីមួយរបស់កីឡាករចំណូលថ្មី PSG ធ្វើបាននៅនាទី១៤ ក្រោយមានការបញ្ជូនពី Paredes ខណៈគ្រាប់ទីពីរសម្រេចបាននៅនាទីទី៦៥។ កៀកនឹងបញ្ចប់ការប្រកួតទៅហើយ ពោលនាទីទី៨៨ Messi អាចរកបានមួយគ្រាប់ទៀត ដែលជាគ្រាប់ Hat-trick។ ជ័យជម្នះនេះបាននាំអាហ្សង់ទីនឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងពិន្ទុលើក្រុមលេខ៣អ៊ុយរុយហ្គាយ៣ពិន្ទុ និងក្រោមក្រុមកំពូលតារាងប្រេស៊ីល៦ពិន្ទុ៕
10 Sep 2021
164 views
Football News
PSG បានបំបាក់ក្រុម Angers ក្នុងលិទ្ធ ៥ ទល់ ០
ខ្សែប្រយុទ្ធ Icardi របស់ក្រុម PSG បានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ French Cup បានយ៉ាងល្អដោយបានស៊ុតទំលុះសំណាញ់ទីគូរប្រកួត ៣ គ្រាប់ (Hat-trick) ម្នាក់ឯង ៕ ក្រុម PSG ចាប់ផ្ដើមការប្រកួតត្រឹមតែ ៩ នាទីតែប៉ុណ្ណោះ កីឡាករ Julian Draxler បានបញ្ជូនបាល់អោយមិត្តរួមក្រុមរបស់គេគឺកីឡាករ Mauro Icardi ស៊ុតបាន ១គ្រាប់ទៅលើក្រុមភ្ញៀវ Angers ។ នៅនាទីទី ២៣ ខ្សែការពារសញ្ជាតិបារាំងរបស់ក្រុមភ្ញៀវបានភ្លាត់ស៊ុតទីរបស់ខ្លួន ធ្វើអោយក្រុមម្ចាស់ផ្ទះបើកការនាំមុខបន្តក្នុងតង់ទី ១ លិទ្ធផល (២-០) ។ ចូលតង់ទី ២ ក្រុមម្ចាស់ផ្ទះមិនថមថយក្នុងការសម្រុកទៅលើក្រុមភ្ញៀវនោះឡើយ ។ ក្រុមទាំង ២ ត្រូវរងចាំរហូតដល់នាទីទី ៦៥ ទើបមានការទំលុះសំណាញ់ទី ដោយក្រុម Paris Saint-Germain ស៊ុតបន្ថែមទៅលើក្រុម Angers ដោយកីឡាករ Neymar នឹងកីឡាករ Mauro Icardi
22 Apr 2021
191 views