Tag: Ibrahima Konate
Football News
Konate របស់ Liverpool និយាយថានឹងមិនឲ្យកីឡាករ Real Madrid ស៊ុតចូលនោះឡើយ
ខ្សែការពារ Ibrahima Konate បានបោះសម្ដីថាគេនឹងពុំឲ្យ កីឡាករ Real Madrid ណាម្នាក់ស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Liverpool នោះឡើយ។ Liverpool នឹងត្រូវជួបសត្រូវចាស់ Real Madrid សាជាថ្មីម្ដងទៀតនៅការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ខែ ឧសភា ខាងមុខ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីធ្លាប់ជួបគ្នាម្ដងមកហើយកាលពីឆ្នាំ២០១៨។ Real Madrid ក៏ធ្លាប់បានយកឈ្នះ Liverpool ៣ ទល់នឹង ១ កាលណោះផងដែរដែលធ្វើឲ្យកូនក្រុមរបស់លោក Jurgen Klopp សុទ្ធតែមានមហច្ឆិតាចង់សងសឹក។ ដោយឡែក Konate ដែលជាកីឡាករចំណូលថ្មីរបស់ Liverpool បានថ្លែងបង្អើលទៅ Real Madrid ថា៖ “Karim Benzema មានរដូវកាលមួយដ៏ពិសេស ប៉ុន្តែនៅក្នុងក្រុមគេទាំងអស់ គឺមិនមែនមានតែគេទេ។ គោលដៅរបស់ខ្ញុំគឺខ្ញុំនឹងមិនឲ្យកីឡាករក្រុមពួកគេណាម្នាក់ស៊ុតបញ្ចូលទីនោះឡើយ”៕
16 May 2022
16 views
Football News
Konate ប្រាប់ថាមានដៃ២ជើង២ដូចគ្នា ទៅខ្លាចស្អីខ្សែប្រយុទ្ធរបស់ Man UTD
តាមរយៈការលើកឡើងរបស់ខ្សែការពារក្រុម Liverpool កីឡាករ Ibrahima Konate បានបញ្ជាក់ថា រូបគេគឺមិនមានអ្វីត្រូវព្រួយបារម្ភឡើយ ចំពោះការតទល់គ្នានៅលើទីលានជាមួយ Cristiano Ronaldo ដោយគាត់បានលើកហេតុផលថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះក៏មានដៃ ២ ជើង ២ ដូចជាគាត់ដែរ។ គួរបញ្ជាក់ថា Konate បានផ្លាស់ចេញពីក្រុម RB Leipzig មកចូលរួមជាមួយ Liverpool នៅរដូវកាលនេះ ចំណែកឯ Ronaldo វិញបានផ្ទេរចេញពី Juventus មកចូលរួមជាមួយ Man UTD នៅរដូវកាលនេះដូចគ្នា។ ខណៈពួកគេទាំងពីរក៏បានលេងតទល់គ្នាម្តងហើយដែរ ដោយក្នុងនោះក្រុមហង្សក្រហមបានទទួលជ័យជម្នះទៅលើក្រុមបិសាចក្រហមក្នុងលទ្ធផល ៥ ទល់នឹង ០។ Konate បានលើកឡើងពី Ronaldo យ៉ាងដូច្នេះថា៖ “ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារគាត់គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកយើងនេះ។ ប៉ុន្តែគាត់គ្រាន់តែជាមនុស្សម្នាក់ដូចខ្ញុំដែរ ដែលមានដៃ ២ និង ជើង ២ ដូចគ្នា”៕
05 Dec 2021
126 views
Football News
កីឡាករ Liverpool បានត្រឡប់មកលេងរដូវកាលថ្មី ក្រោយសម្រាកព្យាបាលរបួស
ក្លិបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការថា ខ្សែការពារ Virgil van Dijk, Joe Gomez និង Joel Matip នឹងវិលត្រឡប់មកលេងលើទីលានវិញនៅការប្រកួតបើករដូវកាលថ្មីបន្ទាប់ពីពួកគេទាំងបីត្រូវរបួសញំញីនិងតម្រូវឲ្យសម្រាកព្យាបាលរយៈពេលវែង។ Van Dijk បានបាត់មុខពីទីលានតាំងពីខែតុលាឆ្នាំមុន ដោយសាររបួសធ្ងន់ក្នុងការប្រកួត Merseyside Derby ជាមួយ Everton ដែលធ្វើឲ្យគេអាក់ខានពេញមួយរដូវកាល ឯ Joe Gomez បានរងរបួសផ្នែកសរសៃកែងជើងតាំងពីខែមករា។ យ៉ាងណាមិញដំណឹងដ៏រីករាយនេះមានន័យថាកីឡាករទាំងបីនាក់នឹងអាចធ្វើដំណើរទៅប្រទេស អូទ្រីស ជាមួយលោកគ្រូបង្វឹក Jurgen Klopp ដោយមាន Mohamed Salah, Sadio Mane និង Ibrahima Konate ទៅជាមួយផងដែរ។ កីឡាករ Liverpool ទាំងអស់នឹងចំណាយពេលនៅឯជំរុំហ្វឹកហាត់មួយទៀតឯប្រទេសអូទ្រីស ដែលនៅជិតក្រុង Salzburg ហើយនិងមានគម្រោងទៅហ្វឹកហាត់នៅតំបន់ Tyrol ដែរ ប៉ុន្តែយោងតាមសារព័ត៌មាន Goal គឺក្លិបមិនទាន់ច្បាស់នៅឡើយទេដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩៕
11 Jul 2021
175 views
Football News
Liverpool ដាក់គោលដៅនាំយកខ្សែការពារវ័យ ២២ ឆ្នាំពី Leipzig តម្លៃ ៥៧លានដុលា្លរ
Liverpool កំពុងដាក់គោលដៅឲ្យបានលឿននាំយកខ្សែការពារកណ្ដាលរបស់ Leipzig ហើយក៏ជាកីឡាករលេងឲ្យជម្រើសជាតិបារាំងក្រោមអាយុ២១ឆ្នាំ Ibrahima Konate ដែលទើនមានវ័យ២២ឆ្នាំ មកកាន់ Anfield នៅរដូវក្ដៅខាងមុខនេះក្នុងតម្លៃ ៤០ លានផោនស្មើ ៥៧ លានដុល្លារ។ ហង្សក្រហមបានជួបគ្នារួចហើយ ក្នុងការចរចាយកខ្សែការពារខាងលើ ក្នុងតម្លៃទិញផ្ដាច់កុងត្រាប្រមាណ ៤០លានផោន។ Konate បង្ហាញខ្លួនបាន ៩០ ប្រកួតគ្រប់ក្របខណ្ឌក្នុងការស្នាក់នៅ Leipzig ចំនួន ៤ រដូវកាល។ រឿងដែលធ្វើឲ្យលោក Jurgen Klopp ចាប់អារម្មណ៍ចង់បានរូបគេ ដោយសារកាលពីរដូវកាល២០១៩-២០២០ Konate បានក្លាយជាខ្សែការពារសំខាន់របស់ Leipzig ហើយជួយក្រុមនេះឲ្យស្ថិតនៅលេខ២ក្នុងតារាង Bundesliga រដូវកាលមុន។ បើនិយាយពីវិបត្តិខ្សែការពារ Liverpool រដូវកាលមុនស្ទើរតែមិនអាចជាប់ Top4 ដោយសាកីឡាករសំខាន់ៗរបួសដូចជា Virgil van Dijk, Joe Gomez and Joel Matip បានរងរបួស។ យ៉ាងណារដូវកាលថ្មីពូកគេនឹងត្រឡប់មកវិញ ប៉ុន្តែ Klopp
26 May 2021
238 views
Football News
សារព័ត៌មាន Fabrizio Romano អះអាងថា Konate នឹងចូលរួមជាមួយ Liverpool
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្រុម Liverpool ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដេញថ្លៃយកខ្សែការពារ Ibrahima Konate របស់ក្រុម RB Leipzig ហើយវាហាក់ដូចជាថាហង្សក្រហមកំពុងបញ្ចប់កិច្ចព្រមព្រៀង។ យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានអោយដឹងថាកីឡាកររូបនេះនឹងចូលរួមជាមួយ Liverpool នៅរដូវកាលក្រោយ ។ បន្ទាប់ពីកីឡាករ Van Dijk មានបញ្ហារបួសនៅរដូវកាលនេះធ្វើឲ្យលោក Jurgen Klopp ចង់ជ្រើសរើសខ្សែការពារកណ្តាលកំពូលហើយខ្សែការពារ Konate មានសក្តានុពលក្នុងការចុះហត្ថលេខាសម្រាប់ក្លឹបនៅ Premier League ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះត្រូវបានគេយកចិត្តទុកដាក់ខ្ពស់នៅអឺរ៉ុបហើយជាមួយនឹងពេលវេលានិងការបង្វឹកគាត់អាចប្រែក្លាយជាកីឡាករលំដាប់កំពូលមួយ ។ ចាប់តាំងពីចូលកាន់តំណែងជាអ្នកចាត់ការនៅក្រុមហង្សក្រហម Liverpool លោក Klopp បានជួយកីឡាករដូចជា Andy Robertson, Joe Gomez និង Trent Alexander-Arnold មានការអភិវឌ្ឍយ៉ាងខ្លាំងហើយគាត់អាចជួយកីឡាករវ័យក្មេង Konate ឲ្យកាន់តែរីកចម្រើនដូចគ្នា ។
02 May 2021
355 views
Football News
United អាចប្រកួតប្រជែងជាមួយ Liverpool សម្រាប់ Konate ពី Leipzig
ខ្សែការពារ Ibrahima Konate របស់ RB Leipzig ទំនងជាបន្តអាជីពរបស់គាត់នៅប្រទេសអង់គ្លេស ។ ដោយមានការ ចាប់អារម្មណ៍ ពីក្លិបធំៗចំនួន ២ គឺក្រុម បីសាចក្រហម Manchester United នឹង ហង្សក្រហម Liverpool ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មកថាខ្សែការពារកណ្ដាលសញ្ជាតិបារាំងអាយុ ២១ ឆ្នាំរូបនេះបានពិនិត្យសុខភាពរបស់ខ្លួនរួចទៅហើយជាមួយក្រុម Liverpool ។ Ibrahim ដែលជាខ្សែការពារកណ្ដាល មានវ័យទើប ២១ឆ្នាំនោះ មានតម្លៃទំហំទឹកប្រាក់ ៤០ លានផោនក្នុងកុងត្រារបស់គាត់ ។ ទោះយ៉ាងណាបើយោងតាមគេហទំព័រ Eurosport បានអោយដឹងថាក្រុមបិសាចក្រហម អាចប្រកួតប្រជែងជាមួយក្រុម Liverpool ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ របស់ក្រុម RB Leipzig ។ ខណះ United កំពុងស្វែងរកខ្សែការពារកណ្តាលក្នុងករណីដែល Eric Bailly នឹងចាកចេញនៅរដូវក្តៅហើយកីឡាករ Leipzig កំពុងត្រូវបានវាយតម្លៃដោយក្លិបរបស់ក្លឹបអង់គ្លេស ។ ខ្សែការពាររូបនេះលេងបាន ១០ ប្រកួតនៅ
09 Apr 2021
211 views