Tag: Jame Milner
Football News
Pep ខឹងខ្លាំងណាស់ថា ដោយសារនេះជា Anfield ទើប Milner មិនបានកាតក្រហម
អ្នកចាត់ការ Pep Guardiola បានបង្ហាញការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងជំនួបរវាង Manchester City និង Liverpool កាលពីយប់មិញ។ Liverpool និង City បានចែកគ្នាម្នាក់មួយពិន្ទុ ក្រោយប្រកួតស្មើគ្នា ២-២ ក្នុងកីឡដ្ឋាន Anfield។ Sadio Mane និង Mohamed Salah ជាអ្នករកគ្រាប់ឲ្យហង្សក្រហម ខណៈ Phil Foden និង Kevin De Bruyne ជាអ្នកទាត់បញ្ចូលទីឲ្យ City។ Jame Milner ដែលចូលមកលេងនៅខ្សែការពារស្ដាំជំនួស Trent Alexander-Arnold បានបង្កកំហុសជាញឹកញយ ជាពិសេសលើ Foden និង Bernado Silva ប៉ុន្តែគេបានត្រឹមទទួលបានកាតលឿងមួយប៉ុណ្ណោះក្នុងប្រកួតនេះ។ ចំណុចនេះហើយបានធ្វើឲ្យលោក Pep ខឹងនឹងអាជ្ញាកណ្ដាលមែនទែន ដោយចោទថាលម្អៀងទឹកដី។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Milner សមតែបានកាតលឿងមួយទៀត ដែលជាកាតលឿងទីពីរស្មើកាតក្រហម។ ហើយវាច្បាស់ណាស់ ប៉ុន្តែដោយសារតែនេះជាការប្រកួតនៅ Anfield។
04 Oct 2021
176 views