Tag: Joan Laporta
Football News
Araujo តកុងត្រាថ្មីនឹង Barca ដល់ឆ្នាំ២០២៦ ជាមួយនឹងតម្លៃផ្ដាច់កុងត្រា ១ពាន់លានដុល្លារ
ខ្សែការពារ Ronald Araujo បានធ្វើការព្រមព្រៀងជាផ្លូវការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barcelona រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងតម្លៃផ្ដាច់កុងត្រា ១.០៧ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ កម្មវិធីចុះកុងត្រាជាផ្លូវការខាងលើនេះនឹងធ្វើនៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ខាងមុខ ដោយមានវត្តមានលោក Joan Laporta ប្រធានក្លឹប Barca និងខ្សែការពារ Araujo ផ្ទាល់។ គួរបញ្ជាក់ផងដែរថា Araujo បានផ្លាស់ពីក្រុមបម្រុង Barcelona B មកក្រុមឈុតធំ Barca ក្នុងឆ្នាំ២០២០ ដោយមកទល់នឹងពេលនេះកីឡាករនេះបានចូលលេងបាន៧៨ប្រកួតហើយ និងរកបាន ៦គ្រាប់ផងដែរ៕
27 Apr 2022
42 views
Football News
លោក Joan Laporta ថាពិតជាចង់ឲ្យ Messi ត្រឡប់មកវិញខ្លាំងណាស់
ប្រធានក្លិប Barcelona លោក Joan Laporta បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ប្រសិនបើ Lionel Messi ទាក់ទងមកលោកអំពីការចង់វិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញ។ ជាការពិតណាស់ Messi បានចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ PSG ដោយគ្មានតម្លៃខ្លួនកាលពីដើមរដូវកាល ប៉ុន្តែ មកទល់ពេលនេះគ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការរំពឹងទុក បន្ទាប់ពីរូបគេត្រូវបានអ្នកគាំទ្រស្រែកជេរប្រមាថខ្លាំងៗក្រោយមិនអាចជួយក្រុមឡើងទៅកាន់វគ្គបន្តនៃក្របខណ្ឌ Champions League បាន។ មូលហេតុនេះហើយក៏កើតចេញជាពាក្យចចាមអារ៉ាម ថា កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ អាចនឹងត្រឡប់មកកាន់ទឹកដីអេស្ប៉ាញវិញក្រោយបញ្ចប់រដូវកាលនេះ។ នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកកាសែត ដែលបានសាកសួរលោក Laporta ថាសាកស្រមៃមើលប្រសិនបើថ្ងៃណាមួយ Messi ទាក់ទងមកលោក ថា គេចង់ត្រឡប់មកកាន់ Barcelona វិញណាស់ ដូច្នេះតើលោកនឹងឆ្លើយតបទៅវិញយ៉ាងម៉េច? លោក Laporta បានឆ្លើយទៅវិញថា៖ “តោះយើងនិយាយគ្នា Messi។ ខ្ញុំពិតជាសប្បាយចិត្តរីករាយខ្លាំងណាស់ប្រសិនបើវាកើតឡើងមែន”៕
03 Apr 2022
51 views
Football News
Laporta ថា Barca មិនគិតគូរនាំយក Messi មកវិញនោះទេ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះថា នៅខណៈនេះក្លឹបលោកមិនគិតគូរនាំយកខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកវិញនោះទេ។ លោក Laporta បាននិយាយថា៖” រហូតមកទល់នឹងពេលនេះខ្ញុំអត់ទទួលបានដំណឹងពី Messi ក៏ដូចជាខាងក្លឹបគេនិយាយរឿងពាក់ព័ន្ធនឹងការត្រលប់មក Barca វិញនៅឡើយទេ។ ខ្ញុំមិនដែលបានទាក់ទងនិយាយជាមួយគេឲ្យបានជាក់លាក់នោះទេចាប់តាំងពីគេចាកចេញពីក្លឹបយើងទៅ។ និយាយទៅការចាកចេញរបស់គេនេះធ្វើឲ្យខ្ញុំអារម្មណ៍មិនល្អសោះ “។ លោកបានបន្តថា៖” យ៉ាងណាក្នុងពេលនេះយើងមិនគិតគូរនាំយក Messi មកវិញនោះទេ។ ឥឡូវនេះយើងកំពុងតែកសាងក្រុមថ្មីរបស់យើងដែលលាយបញ្ចូលនឹងកីឡាករវ័យក្មេង និងកីឡាករមានបទពិសោធន៍ ដើម្បីលេងឲ្យមានភាពស៊ីសង្វាក់គ្នាល្អ។ តែ Messi នៅតែ Messi អញ្ចឹងគេនឹងតែងតែល្អជានិច្ច។ សម្រាប់ខ្ញុំការចាកចេញរបស់គេមិនមែនជារឿងល្អទេ តែធ្វើម៉េចក្លឹបមានវិបត្តិហិរញ្ញវត្ថុ យើងមិនអាចប្រហែសបាននោះទេ យើងធ្វើអ្វី ដែលយើងអាចធ្វើបាន “។ នៅក្នុងរដូវកាលនេះ Messi ផ្លាស់ទៅលេងឲ្យ PSG ចូលរួមលេងបាន ២៦ប្រកួត និងរកបាន៧គ្រាប់ហើយ។ PSG ស្ថិតក្នុងចំណាត់ថ្នាក់ទី១ក្នុងការប្រកួត Ligue 1 ដោយមាន ៦៥ពិន្ទុ រីឯ
30 Mar 2022
54 views
Football News
Laporta៖ Barcelona ឈរនៅខាងប្រជាជនអ៊ុយក្រែន សូមបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន
លោក Joan Laporta ប្រធានក្លឹប Barcelona បានចេញវីដេអូនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្លឹបផ្ទាល់នៅក្នុងថ្ងៃនេះថា Barcelona ឈរនៅខាងប្រជាជនអ៊ុយក្រែន សូមបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន។ លោក Laporta បាននិយាយថា៖” ដោយប្រើប្រាស់ឈ្មោះក្លឹប Barcelona ផ្ទាល់តែម្ដង ខ្ញុំចង់បង្ហាញនូវការគាំទ្រ និងការចូលរួមរបស់ខ្ញុំជាមួយប្រជាជនអ៊ុយក្រែន។ រាល់ពេលដែលពួកយើងបានទៅប្រទេសអ៊ុយក្រែននេះ យើងតែងតែទទួលបាននូវភាពកក់ក្ដៅ និងការគាំទ្រពីអ្នកគាំទ្រ Barcelona នៅក្នុងប្រទេសមួយនោះ។ យើងមានសមាជិកយើង ២៨រូប និងអ្នកគាំទ្រ១០០នាក់ ដែលនៅទីក្រុងគៀវ មានជំហរដូចជាក្លឹបយើងអញ្ចឹងនេះដែរ “។ ប្រធានក្លឹប Barca រូបនេះក៏បានអរគុណដល់កីឡាករដែលមានដើមកំណើតអ៊ុយក្រែន ដែលធ្លាប់មកលេងនៅក្លឹបលោកនេះ ដោយថាពួកគេទាំងអស់នោះហើយក៏បានចូលរួមចំណែកជួយក្លឹបឲ្យកាន់តែល្អប្រសើរ។ លោកក៏និយាយបែបនេះផងដែរថា៖ “សម្រាប់ពួកគេទាំងអស់នោះ ក៏ដូចជាប្រជាជនអ៊ុយក្រែនទាំងអស់ដែលរងគ្រោះដោយសារសង្គ្រាមដ៏អយុត្តិធម៌នេះ ដឹងស្រាប់ហើយ យើងឈរខាងអ្នក យើងនឹងជួយអ្នកឲ្យតែចង់មកប្រទេសយើងដើម្បីរកកន្លែងជម្រកសុវត្ថិភាព។ ប្រជាជនអ៊ុយក្រែនទាំងអស់ Barcelona ឈរខាងអ្នក សូមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននេះ “។ តាំងពីរុស្ស៊ី ឈ្លានចូលអ៊ុយក្រែនមក ក្លឹបបាល់ទាត់អឺរ៉ុបបានធ្វើប្រកាសសូមឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែននេះ កីឡាករ ក៏ដូចជាគ្រូបង្គោល គ្រូជំនួយមួយចំនួនបានឈប់ពីក្លឹបរុស្ស៊ី ក្រោយមានសង្គ្រាមនេះ៕
05 Mar 2022
59 views
Football News
Barca មានបំណងចង់លក់ខ្សែការពារ Jordi Alba ដើម្បីប្រមូលលុយទុកទិញ Haaland
លោកប្រធាន Joan Laporta របស់ក្លិប Barcelona ត្រូវបានគេរាយការណ៍ចង់ដោះលែងឲ្យ ខ្សែការពារ Jordi Alba ចាកចេញដើម្បីអាចឲ្យក្លិបទិញយកខ្សែប្រយុទ្ធ Erling Haaland បាន។ នៅរដូវកាលនេះ Barcelona ធ្លាក់ក្នុងស្ថានភាពដុនដាបដោយបានធ្លាក់ចេញពី Champions League មកលេងនៅ Europa League ដោយសារការបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់ឆ្នើមគឺ Lionel Messi ទើបលោក Laporta កំពុងគិតគូធ្វើយ៉ាងណាបញ្ចុះបញ្ចូល Haaland ឲ្យផ្ទេរមកទឹកដី Camp Nou ឲ្យបាន។ តម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិន័រវេសរូបនេះគឺខ្ទង់ ៧៥លានផោប(ស្មើនឹងប្រមាណ ១០១.៩ លានដុល្លារ) និងថ្លៃផ្សេងៗទៀតដូចជាថ្លៃភ្នាក់ងាររបស់គេនិងឪពុករបស់គេ ហើយដោយសារ Haaland មានប្រាក់ឈ្នួលខ្ពស់គឺ Barcelona ត្រូវតែបង្ខំចិត្តដោះលែងកីឡាករក្នុងក្រុមហើយម្នាក់ក្នុងនោះគឺ Alba។ Jordi Alba នៅសល់កុងត្រាស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៤ ដូច្នេះក្លិបកំពុងសម្លឹងរកទីផ្សារកលក់គេចេញឲ្យបាន ខណៈដែលកីឡាកររាមច្បងដូចជា Gerard Pique និង Sergio
20 Feb 2022
132 views
Football News
ប្រធានក្លឹប Barcelona នៅតែជឿជាក់ថា Dembele ល្អជាង ខ្សែប្រយុទ្ធ Mbappe
លោក Joan Laporta ប្រធានក្លឹប Barcelona នៅតែជឿជាក់ថា ខ្សែប្រយុទ្ធ Ousmane Dembele ល្អជាង ខ្សែប្រយុទ្ធ Kylian Mbappe ខណៈលោកធ្លាប់និយាយបែបនេះរួចម្ដងមកហើយកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ លោក Laporta បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះថា៖” ខ្ញុំនៅតែគិតថា Dembele នៅតែល្អជាង Mbappe អញ្ចឹង។ ខ្ញុំមិនស្ដាយក្រោយ ដែលបាននិយាយដូច្នេះនោះទេ ព្រោះគេបានសមត្ថភាពទេពកោសល្យដ៏អស្ចារ្យរបស់គេមកយើងអញ្ចឹងមែន “។ លោកបានបន្តថា៖” អញ្ចឹងបានជាយើងបានផ្ដល់កុងត្រាថ្មីដ៏ល្អសម្រាប់គេ ហើយដោយសារតែគេល្អអញ្ចឹងដែរ បានជាគេឆ្លើយតបមកសំណើយើងវិញបែបនេះ “។ Dembele នៅសល់កុងត្រាតែ៦ខែទៀតប៉ុណ្ណោះ ខណៈគេមិនព្រមបន្តកុងត្រា ដែលធ្វើឲ្យលោក Xavi ក៏ដូចជា ប្រធានបច្ចេកទេសកីឡា និងខាងថ្នាក់ដឹកនាំ Barca ចង់ឲ្យគេចាកចេញពីក្លឹបនេះ។ Dembele មកលេងឲ្យ Barca តាំងពីឆ្នាំ២០១៧ ដោយចូលលេងបាន ១២៩ប្រកួត ស៊ុតចូល ៣១គ្រាប់ រីឯ Mbappe មកលេងឲ្យ PSG តាំងពីឆ្នាំ២០១៨
04 Feb 2022
107 views
Football News
ប្រធានក្លឹប Joan Laporta វិជ្ជមានកូវីដ ក្រោយស្នឹទ្ធស្នាលជាមួយ Ferran Torres
ប្រធានក្លឹបរបស់ Barcelona លោក Joan Laporta បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ដែរ ក្រោយពេលរូបលោកចូលរួមការបង្ហាញខ្លួនរបស់កីឡាករថ្មី Ferran Torres កាលពីពេលថ្មីៗ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ferran Torres បានបង្ហាញខ្លួននាមជាកីឡាករថ្មីបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានគេផ្សាយថា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ខណៈដែលក្នុងការបង្ហាញខ្លួននោះប្រធានក្លឹបខាងលើបានសម្ដែងការស្និទ្ធស្នាលជាមួយអតីតកីឡាកររបស់ Man City ផងដែរ។ តាមគម្រោងប្រធានក្លឹបខាងលើនឹងទៅជាមួយក្រុម ដើម្បីទស្សនាការប្រកួតនៅតំបន់ Andalusia ដែលជាទឹកដីក្រុម Linares Deportivo ក្នុងពាន Copa យប់នេះ និងមួយប្រកួតទៀតត្រូវទៅលេងនៅទឹកដី Granada ក្នុងពាន La Liga នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែដោយសារការធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ ធ្វើឲ្យលោកមិនអាចទៅបាន។ ប្រធានក្លឹបខាងលើបច្ចុប្បន្នមានសុខភាពល្អធម្មតា ពោលគឺមិនមានរោគសញ្ញាអ្វីកើតឡើងទេ។ ខណៈដែលប្រធានក្លឹបរងលោក Rafael Yuste ដែលបានទៅចូលរួមការបង្ហាញខ្លួនរបស់ Torres ដែរនោះគឺធ្វើតេស្តអវិជ្ជមាន ប៉ុន្តែដើម្បីជាការការពារលោកក៏ត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែកដែរ៕
06 Jan 2022
123 views
Football News
Barça បានសម្លឹងឃើញកីឡាករវ័យក្មេង Xavi Simons របស់ PSG
ខ្សែបម្រើ Xavi Simons របស់ Paris Saint-Germain ត្រូវបានក្លឹបយក្សនៅអេស្ប៉ាញគឺ Barcelona ចាប់អារម្មណ៍ក្នងការនាំយកមកចូលរួមជាមួយក្រុម។ យោងតាមគេហទំព័រ Cadena SER បានឲ្យដឹងថា Barcelona មានបំណងក្នុងការនាំយកកីឡាករវ័យ 18 ឆ្នាំរូបនេះមកក្លឹបវិញ។ បញ្ចប់ការវឹកហាត់ជាមួយក្រុម La Masia ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានផ្លាស់ទៅទីក្រុងប៉ារីសវិញក្នុងឆ្នាំ 2019 បច្ចុប្បន្នជាផ្នែកសំខាន់មួយនៃក្រុម PSG អាយុក្រោម 19 ឆ្នាំ។ ភ្នាក់ងាររបស់កីឡាករសញ្ជាតិហូឡង់លោក Mino Raiola ត្រូវបានគេរាយការណ៍ថាបានពិភាក្សាអំពីការផ្ទេរ Xavi Simons ជាមួយប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta ខណៈដែលកិច្ចសន្យារបស់ Xavi Simons ជាមួយក្លឹបបារាំងនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ហើយក៏ជាឱកាសសម្រាប់ក្លឹបកាតាឡានក្នុងការចុះហត្ថលេខាលើ Simons ដោយឥតគិតថ្លៃផងដែរ។ Xavi Simons បានស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុម 4 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួន 4
16 Nov 2021
145 views
Football News
Laporta បានជួបជាមួយកីឡាករនៅមជ្ឈមណ្ឌលហ្វឹកហាត់
បន្ទាប់ពីការបណ្តេញលោក Ronald Koeman លោក Joan Laporta បាននិយាយជាមួយកីឡាករ Barcelona នៅរសៀលនេះ។ បន្ទាប់ពីការបរាជ័យរបស់ក្រុម Barcelona ក្រោមស្នាដៃក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធ លោក Koeman ត្រូវបានបណ្តេញចេញ។ បុរសសញ្ជាតិហូឡង់បានចូលកាន់ដំណែងតាំងពីខែសីហាឆ្នាំ 2020 ប៉ុន្តែបន្ទាប់ពីមានសម្ពាធយ៉ាងធ្ងន់ធ្ងរជាច្រើនខែមក រជ្ជកាលដឹកនាំរបស់គាត់បានឈានដល់ការបណ្ដេញចេញដែលមិនអាចគេចផុតបាន។ ការស្វែងរកអ្នកជំនួសតំណែងរបស់លោក Ronald Koeman បានចាប់ផ្តើមរួចហើយ វាហាក់ដូចជាអតីតកីឡាករ និងជាអ្នកចាត់ការទូទៅរបស់ Al-Sadd គឺលោក Xavi Hernandez នឹងក្លាយជាអ្នកទទួលខុសត្រូវបន្ទាប់។ Laporta បានជួបជាមួយកីឡាករនៅមជ្ឈមណ្ឌលហ្វឹកហាត់ Cuitat Esportiva របស់ក្លឹបក្នុងពេលជាមួយគ្នា៕
29 Oct 2021
102 views
Football News
Pirlo អាចនឹងចូលកាន់ដំណែងអ្នកចាត់ការទូទៅក្រុម Barça
អតីតអ្នកចាត់ការក្រុម Juventus លោក Andrea Pirlo អាចបន្តអាជីពជាគ្រូបង្វឹកនៅទឹកដីអេស្ប៉ាញជាមួយក្រុមអ្នកមានបុណ្យ Barcelona។ យោងតាមលោក Gerard Romero ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញបញ្ជីឈ្មោះអ្នកចូលកាន់តំណែងជំនួសលោក Ronald Koeman មានដូចជាលោក Andrea Pirlo, Antonio Conte និង Xavi ក្នុងចំណោមពួកគេ។ លោក Koeman បានចូលកាន់ដំណែងក្រុមអ្នកមានបុណ្យ Barcelona នៅឆ្នាំ ២០២០។ ក្រោមការដឹកនាំរបស់លោកក្រុម Barça បានឈ្នះពានក្នុងស្រុកមួយលើកកាលពីខែមេសាដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ La Liga រដូវកាល ២០២០/២១ និងត្រូវធ្លាក់ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ។ ក្លឹបអ្នកមានបុណ្យ Barcelona បានចាប់ផ្តើមរដូវកាលថ្មីក្របខ័ណ្ឌ UCL ជាមួយនឹងការបរាជ័យក្នុងផ្ទះ ០-៣ ទល់នឹងក្រុម Bayern
21 Sep 2021
166 views
Football News
មេ UEFA អត់ខ្វល់ទេប្រសិនបើ Real Madrid Barcelona និង Juventus ចាកចេញពី UCL
លោក Aleksander Ceferin ប្រធាន UEFA បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដែលត្រៀមចុះនៅ Der Spiegel ចុងសប្ដាហ៍ថា លោកមិនខ្វាយខ្វល់ទេប្រសិនបើក្លឹប Real Madrid ក្លឹប Barcelona និង Juventus ចាកចេញពីការប្រកួត UEFA Champions League នៅក្នុងរដូវកាលនេះ។ លោក Cerferin បាននិយាយថា៖” ខ្ញុំមិនខ្វល់ទេប្រសិនបើពួកគេចាកចេញ (ក្លឹប Real Madrid ក្លឹប Barcelona និង Juventus)។ វាពិតជាគួរឲ្យអស់សំណើចណាស់ ដែលពួកគេចង់បង្កើតការប្រកួតថ្មី ខណៈពេលដែលពួកគេនៅចង់លេង UCL ក្នុងរដូវកាលនេះ “។ លោកបានបន្តថា៖” ច្បាស់ណាស់ក្លឹបទាំងបីហ្នឹងគឺមានមេដឹកនាំអសមត្ថភាព។ ពួកគេទាំងនោះ( លោក Florentino Perez លោក Joan Laporta និងលោក Andrea Agnelli) តែងព្យាយាមសម្លាប់វិស័យបាល់ទាត់នេះរហូតមក “។ សូមរំលឹកផងដែរថា UEFA តែងតែយាយី
11 Sep 2021
198 views
Football News
Koeman ៖ ខ្ញុំពិតជារីករាយក្នុងការបន្តដឹកនាំ Barcelona ច្រើនឆ្នាំទៀត
អ្នកចាត់ការសញ្ជាតិហុល្លង់លោក Ronald Koeman បានសម្ដែងការសប្បាយរីករាយក្នុងការចង់បន្តនៅដឹកនាំ Barcelona រយៈពេលច្រើនឆ្នាំទៀត។ កុងត្រារបស់បុរសហុល្លង់ នឹងផុតនៅរដូវកាលឆ្នាំ២០២១-២០២២ ខណៈដែលអតីតកីឡាកររបស់ Barcelona រូបនេះបង្ហាញក្ដីរំពឹងថា លោក Joan Laporta នឹងអាចអនុញ្ញាតិឲ្យខ្លួនបន្តដឹកនាំអ្នកមានបុណ្យច្រើនឆ្នាំទៀត។ កៅអីរបស់លោក Ronald Koeman ដែលពីធ្លាប់ក្ដៅកាលចុងរដូវកាលមុន បានប្រែមកជាមើលទៅហាក់មានសុវត្ថិភាពក្រោយពេលចាប់ផ្ដើមរដូវកាលនេះបានល្អ។ ប៉ុន្តែយ៉ាងណាការចរចាសម្រាប់កុងត្រាថ្មីជាមួយអ្នកចាត់ការ ហុល្លង់ ហាក់មានស្ថានភាពលំបាកមួយ ក្រោយពេលគេឃើញថាប្រធានក្លឹប Barca ត្រូវបានផ្លាស់ប្ដូរ។ ក្នុងបទសម្ភាសន៍មួយជាមួយ Sport និង Mundo Deportivo របស់ប្រទេសអេស្ប៉ាញលោក Koeman បាននិយាយថា«ខ្ញុំបើកចំហរ សម្រាប់ការចរចាបន្តកុងត្រាបន្ថែម។ ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការនៅ Barcelona បន្តច្រើនឆ្នាំទៀត»។ បុរសខាងលើបន្ថែមថា បើទោះបីជាបច្ចុប្បន្នក្លឹបកំពុងស្ថិតក្នុងស្ថានភាពលំបាក។ ប៉ុន្តែអ្វីគ្រប់យ៉ាងលោកពិតជាអរគុណដល់ការសម្រេចចិត្តទាំងឡាយរបស់ថ្នាក់ដឹកនាំ ដែលបានរៀបចំក្រុមឲ្យមកជាល្អប្រសើរវិញ។ បច្ចុប្បន្នទាំងគ្រូ និងក្រុមការងារ ព្រមទាំងកីឡាករក្មេងៗរបស់ Barcelona ទាំងអស់កំពុងធ្វើការងារបានយ៉ាងល្អជាមួយគ្នា។ លោកក៏សង្ឃឹមថា នឹងអាចបន្តដឹកនាំនៅ Barcelona បាន ៣,៤ ឬ៥ឆ្នាំបន្ថែមទៀតផងដែរ។ រំលឹកថា លោក
08 Sep 2021
112 views
Football News
Laporta នៅតែបន្តថា Messi ចង់នៅបន្ត Barca ខណៈកុងត្រាថ្មីនៅមិនទាន់អាចធ្វើបាន
លោក Joan Laporta គ្រូបង្គោលក្លឹប Barcelona បាននិយាយទាក់ទិននឹងកុងត្រាថ្មីរវាងខ្សែប្រយុទ្ធ Lionel Messi និងក្លឹបលោកនៅក្នុងកម្មវិធីចុះហត្ថលេខាទិញយកខ្សែការពារ Emerson កាលពីម្សិលមិញនេះ។ លោក Laporta បាននិយាយថា៖” យើងកំពុងស្ថិតក្នុងដំណើរការមួយធ្វើយ៉ាងណាឲ្យ Messi នៅបន្តជាមួយយើងទៀត។ និយាយទៅគេចង់នៅបន្តជាមួយពួកយើងហើយ គ្រាន់តែយើងកំពុងស្វះស្វែងធ្វើយ៉ាងណាឲ្យគេពិតជានៅបន្តជាមួយយើងពិតប្រាកដមែន “។ លោកបានបន្តថា៖” ពួកយើងគ្រប់គ្នានេះសុទ្ធតែចង់ឲ្យ Messi គេនៅបន្តនៅ La Liga នេះហើយព្រោះគេជាកីឡាករលំដាប់ពិភពលោក ជាកីឡាករល្អជាងគេនៅលើលោក និងថែមទាំងជួយលើកតម្កើងលីគកំពូលនៅនេះថែមទៀតផង។ ខ្ញុំដឹងច្បាស់ណាស់ថា Messi ចង់នៅបន្ត ខ្ញុំពេញចិត្តនឹងរឿងហ្នឹងមែនទែន។ អ្វីៗទាំងអស់ទាំងរឿងកុងត្រាអីហ្នឹងកំពុងធ្វើដំណើរទៅមុខយ៉ាងល្អមែនទែនហើយ “។ គួររំលឹកផងដែរ ពាក្យដែល Laporta និយាយថា Messi ចង់នៅបន្ត ហើយរឿងកុងត្រាថ្មីកំពុងដំណើរទៅមុខនេះជាពាក្យដែលគ្រូបង្គោលនេះបាននិយាយជាច្រើនដងមកហើយ ខណៈដែរសារព័ត៌មានជាច្រើនចុះផ្សាយកន្លងទៅពីមូលហេតុធ្វើឲ្យកុងត្រានេះមិនអាចទៅមុខបាន គឺដោយតែខាងក្លឹបកំពុងមានវិបត្តិលុយកាក់ និងបានសុំឲ្យខ្សែប្រយុទ្ធរូបនេះជួយយោគយល់ បន្ថយថ្លៃប្រាក់ខែ និងប្រាក់ឧបត្ថម្ភមួយចំនួននៅក្នុងកុងត្រាថ្មីខាងមុខ៕
03 Aug 2021
116 views
Football News
ប្រធានក្លឹប Barcelona មានទំនុកចិត្តលើការបន្តកិច្ចសន្យាថ្មីជាមួយ Messi
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយអំពីស្ថានភាពកិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធ Lionel Messi ។ កីឡាកររូបនេះបាននិយាយថាគាត់ចង់បន្តនៅក្លិបនេះដោយគ្មានការសង្ស័យទេ។ យើងកំពុងឈានទៅមុខក្នុងការចរចាអ្នករាល់គ្នាចង់ឃើញលទ្ធផលដូចគ្នា។ នេះជាសុបិន្តដែលយើងចង់ធ្វើអោយក្លាយជាការពិត។ សង្ឃឹមថាការចុះហត្ថលេខានឹងកើតឡើងឆាប់ៗនេះ។ យើងត្រូវអនុវត្តតាមច្បាប់ជាក់លាក់នោះគឺជាក់ស្តែង។ ប៉ុន្តែយើងមានទំនុកចិត្តថាយើងអាចកាត់បន្ថយប្រាក់ឈ្នួលកីឡាករ ឬរករូបមន្តដែលសាកសមនឹង La Liga ។ ប្រធាន La Liga គឺជាមនុស្សទីមួយដែលចង់បានកីឡាករធំៗ ដូចជា Depay នៅក្នុងលីក។ វាមានបញ្ហាជាមួយនឹងការលេងដោយយុត្តិធម៌ប៉ុន្តែយើងមានទំនុកចិត្តថាយើងនឹងដោះស្រាយវាបាន”។
23 Jul 2021
196 views
Football News
Koeman ជឿជាក់ថា លោកប្រធាន Laporta នឹងអាចដោះស្រាយបញ្ហាចុះកុងត្រាថ្មីជាមួយ Messi
គ្រូបង្គោលក្លឹប Barcelona លោក Ronald Koeman បាននិយាយនៅក្នុងកម្មវិធីមនុស្សធម៌វាយកូនគោលថ្ងៃនេះថា លោកជឿជាក់លោកប្រធាន Joan Laporta នឹងអាចដោះស្រាយបញ្ហាចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Lionel Messi ។ លោក Koeman បាននិយាយថា៖” នៅពេលដែលបញ្ហាចុះកុងត្រាថ្មីជាមួយ Messi នៅតែមិនទាន់រកដំណោះស្រាយបានអញ្ចឹង យើងនៅតែមានការព្រួយបារម្ភបែបហ្នឹងឯង។ តែចំពោះខ្ញុំផ្ទាល់ ខ្ញុំមានការជឿជាក់ខ្ពស់លើលោកប្រធាន Laporta ថាគាត់នឹងដោះស្រាយបញ្ហាហ្នឹងបាន “។ លោកបានបន្តថា៖” ខ្ញុំសង្ឃឹមលើគាត់ថា គាត់នឹងធ្វើបានព្រោះរឿងបន្តកុងត្រាថ្មីជាមួយ Messi ហ្នឹងសំខាន់ណាស់សម្រាប់ក្លឹប មិនតែប៉ុណ្ណោះវាក៏សំខាន់សម្រាប់ La Liga ទាំងមូលផងដែរ ដែលកីឡាករឆ្នើមលំដាប់ពិភពលោកបែបនេះនៅបន្ត។ អញ្ចឹងហើយយើងទាំងអស់គ្នានឹងខិតខំធ្វើយ៉ាងម៉េចក៏ដោយឲ្យគេនៅបន្តជាមួយយើងទៀត “។ គួរបញ្ជាក់ផងដែរថា បើការចុះផ្សាយរបស់ព័ត៌មានមួយចំនួន បញ្ហាកុងត្រាថ្មីរវាង Messi និង Barca គឺដោយសារតែបញ្ហាប្រាក់ខែនេះឯង ព្រោះតែបញ្ហាវិបត្តិកូវីដនៅតែបន្តធ្វើឲ្យក្លឹបនេះមានបញ្ហាលុយកាក់ និងមិនអាចសម្រេចបាននូវកុងត្រាមួយនេះ ដោយតម្រូវចរចាជាមួយ Messi ឲ្យសុំយោគយល់បន្ធូរបន្ថយ៕
09 Jul 2021
265 views
Football News
ប្រធាន Barca៖ ខ្ញុំចង់ប្រកាសថា Messi នឹងនៅបន្ត ប៉ុន្តែខ្ញុំមិនទាន់អាចនិយាយបានទេ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន Onda Cero ‘El Transistor នៅថ្ងៃនេះថា លោកចង់ប្រកាសថាខ្សែប្រយុទ្ធ Lionel Messi នឹងបន្តជាមួយក្លឹបលោក ប៉ុន្តែលោកមិនទាន់អាចនិយាយបាននៅឡើយទេ។ លោក Laporta បាននិយាយថា៖” ខាង Barca យើងចង់ឲ្យ Messi នៅបន្តហើយគេក៏ចង់នៅបន្តផងដែរ។ អ្វីៗកំពុងឆ្ពោះទៅរកផ្លូវត្រូវផ្លូវវិជ្ជមានហើយ និយាយទៅពួកយើងកំពុងស្វែងរកដំណោះស្រាយណាមួយ ដែលពួកយើងទាំងសងខាងពេញចិត្ត និងស្មើភាពគ្នា “។ លោកបានបន្តថា៖” ខ្ញុំចង់ប្រកាសថាគេនៅលេងបន្តជាមួយយើង ប៉ុន្តែខ្ញុំមិនអាចនិយាយរឿងហ្នឹងបាននៅឡើយទេព្រោះយើងកំពុងស្ថិតក្នុងការចរចា ពិភាក្សាគ្នានៅឡើយ “។ គួរបញ្ជាក់ផងដែរថានៅក្នុងថ្ងៃនេះ Messi បានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ក្រោយចប់កុងត្រាជាមួយ Barca កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ៕
01 Jul 2021
158 views
Football News
Laporta បញ្ជាក់ត្រង់ៗថា Barca នឹងមិនសុំទោស UEFA ក្នុងការចូលបង្កើត Super League ឡើយ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅថ្ងៃនេះថា ក្លឹបរបស់លោកនឹងមិនសុំទោស UEFA ក្នុងការចូលបង្កើត Super League ឡើយ។ លោក Laporta បាននិយាយថា៖” និយាយទៅរឿង Super League ហ្នឹងយើងធ្លាប់បាននិយាយជាមួយក្លឹបដែលធ្លាប់ពាក់ព័ន្ធ ហើយយើងក៏មូលមតិគ្នាថាពួកយើងចូលចិត្តផែនការនេះ ប៉ុន្តែយើងត្រូវការប្រជុំសម្រេចម្ដងទៀតនៅពេលក្រោយ។ តាមពិតតាមត្រូវ ពួកយើងនឹងប្រជុំបោះឆ្នោតសម្រេចមុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។ ប៉ុន្តែឥឡូវនេះដូចឃើញស្រាប់ហើយ អ្វីៗមិនអាចកើតឡើងដូចការគ្រោង ហើយខ្ញុំក៏មិនសុំពួកអ្នកពាក់ព័ន្ធទៅប្រជុំបោះឆ្នោតទៀតដែរ “។ លោកបានបន្តថា៖” ប៉ុន្តែខ្ញុំសូមបញ្ជាក់ច្បាស់ៗថា គម្រោង Super League ហ្នឹងគឺនៅតែមានដដែល។ ពួកយើងនៅតែកំពុងព្យាយាមនិយាយជាមួយ UEFA ជាមួយបញ្ហានេះនៅឡើយ។ ពួកយើងនឹងមិនសុំទោសពួកគេរឿងចង់បង្កើតគ្រោងនេះឡើយ។ យើងនឹងមិនសុំទោស UEFA រឿងធ្វើជាម្ចាស់នៃជោគវាសនាលើខ្លួនឯងនេះដែរ។ និយាយទៅពាក្យសុំទោសអីហ្នឹងមិនមានឡើយដរាបណាខ្ញុំនៅជាប្រធានក្លឹបនេះ “។ គួរបញ្ជាក់ផងដែរថាមកទល់នឹងពេលនេះ UEFA នៅតែកំពុងរៀបគម្រោងចង់ដាក់ពិន័យលើក្លឹបណាដែលធ្លាប់ជាប់ពាក់ព័ន្ធនឹង Super League ខណៈក្នុងពេលជាមួយគ្នានេះដែរ ក្លឹបជាប់ពាក់ព័ន្ធមួយចំនួននៅតែរឹងទទឹងតវ៉ានឹង UEFA លើបញ្ហានេះ៕
22 Jun 2021
126 views
Football News
ប្រធាន Barcelona ៖ កុងត្រាថ្មី Messi ពន្យាពេលសិន ចាំលក់កីឡាករបាន
លោក Joan Laporta ប្រធានក្លឹប FC Barcelona បានបញ្ជាក់ថាកុងត្រាដែលគ្រោងតថ្មីឱ្យ Lionel Messi នោះត្រូវបានពន្យាពេលសិនហើយ ដោយរង់ចាំក្លឹបលក់កីឡាករចេញបានខ្លះសិន ដើម្បីកុំឱ្យខុសគោលការណ៍ FFP rules។ បន្ទាប់ពីលោក Laporta ចូលកាន់តំណែងប្រធានក្លឹបមកលោកបានធ្វើគ្រប់យ៉ាងដើម្បីអាចបន្ដកុងត្រាថ្មីឱ្យ Messi ។ រហូតដល់ប៉ុន្មានសប្ដាហ៍មុននេះ ធ្លាយដំណឹងថាប្រធានក្រុមរូបនេះបានយល់ព្រមតកុងត្រាថ្មីហើយ ដោយមានរយៈពេលដល់ទៅ២ឆ្នាំឯណោះ ដោយរង់ចាំតែចុះហត្ថលេខាប៉ុណ្ណោះ។ តែពេលនេះបើតាមសម្ដីលោក Laporta បានបញ្ជាក់ថាគម្រោងបន្ដកុងត្រា២ឆ្នាំនោះត្រូវពន្យាពេលសិនហើយ។ ការពន្យាពេលនេះ គឺរង់ចាំឱ្យក្លឹបអាចបញ្ចេញកីឡាករខ្លះដែលមានឈ្មោះក្នុងបញ្ជីលក់ចេញ ដើម្បីបានចំណូលចូលក្លឹប។ មួយវិញទៀត ដើម្បីកុំឱ្យខុសគោលការណ៍ចំណាយរបស់ UEFA’s Financial Fair Play ផងដែរ។ លោក ក៏បានបញ្ជាក់ទៀតថាតាមគម្រោងក្លឹបនឹងដាក់ឱ្យកីឡាករគេខ្ចីជើងច្រើនផងដែរ។ រំលឹកថានៅខែកុម្ភៈដើមឆ្នាំ២០២១នេះ របាយការណ៍មួយបានចេញថាក្លឹប Barcelona មានបំណុលកើនដល់១ពាន់លានផោនទៅហើយ។ ដែលនេះ អាចបញ្ជាក់បានថាក្លឹបនេះនឹងមិនអាចចំណាយប្រាក់ច្រើនទៅលើការទិញដូរកីឡាករបាននោះទេ៕
17 Jun 2021
137 views