Tag: Jordan Henderson
Football News
Henderson ថា ពាន Premier League កំពុងស្ថិតក្នុងដៃ Man City ហើយ
ក្លឹប Liverpool បានប្រកួតទល់នឹង ក្លឹប Manchester City ក្របខ័ណ្ឌ Premier League កាលពីយប់មិញត្រឹមលទ្ធផលស្មើ ២ ទល់នឹង ២។ ក្រោយទទួលបានលទ្ធផលបែបនេះ ខ្សែបម្រើ Jordan Henderson ដែលជាកីឡាករ Liverpool បាននិយាយទៅកាន់ LFC Tv ថា ពាន Premier League កំពុងស្ថិតក្នុងដៃរបស់ Man City ហើយ។ Henderson បាននិយាយថា៖” យើងមកប្រកួតនេះគឺដើម្បីឈ្នះដើម្បីឲ្យយើងមានលទ្ធផលក្នុងការយកពាន PL ដាក់ក្នុងដៃយើងសម្រាប់ ៧ប្រកួតដែលសល់ខាងមុខ។ តែគួរសោកស្ដាយគឺវាមិនកើតឡើងអញ្ចឹងទេ ពានគឺស្ថិតក្នុងដៃ Man City ហើយ។ តែយ៉ាងណាយើងនឹងខិតខំឲ្យដល់ទីបញ្ចប់ មើលតែកាលណាពួកគេភ្លាត់ យើងត្រៀមរួចជំនួសនាំមុខពួកគេតែម្ដង។ នេះជាអ្វីដែលគំនិតយើងគ្រោងទុក “។ យ៉ាងណាក៏ខ្សែបម្រើ Liverpool រូបនេះក៏បានលើកឡើងផងដែរដោយថា Liverpool របស់គេគឺធ្វើបានល្អដោយធ្វើការវាយបកប្រកួតប្រជែងជាមួយ Man City កៀកកិតគ្នារហូតមក ដែលធ្វើឲ្យ Man
12 Apr 2022
32 views
Football News
Liverpool នៅតែបន្តបង្ហាញភាពខ្លាំងដោយលត់ Crystal Palace ៣ ទល់នឹង ០
ក្រុមហង្សក្រហម Liverpool នៅតែមិនទាន់ស្គាល់ចាញ់នៅក្របខ័ណ្ឌ Premier League រដូវកាល នេះ។ ការប្រកួតដ៏ជក់ចិត្តសប្តាហ៏ទី៥នៅរាត្រីថ្ងៃសៅរ៏នេះ ដោយផ្តួលគូប្រជែង Crystal Palace ក្នុងលទ្ធផល៣ទល់និង០។ ក្នុងនាមម្ចាស់ផ្ទះក្រុមគ្រូបង្វឹកអាឡឺម៉ង់ Jurgen Klopp បានព្យាយមរកគ្រាប់បាល់ចាប់តាំងពីតង់ទី ១ដែលគ្រាប់បាល់ទាំងនោះព្យាយាមស៊ុតបញ្ចូលទីដោយកីឡាករ Diogo Jota ,Thiago និង Jordan Henderson តែត្រូវបានអ្នកចាំទី Vicente Guaita រារាំង ។ ទោះយ៉ាងណា Crystal Palace របស់លោក Patrick Vieira មិនអាចរារាំងបានឡើយក្រោយពីកីឡាករអន្តរជាតិសេណេហ្គាល់Mane រកបានគ្រាប់បាល់បើកឆាក តាំងពីតង់ទី១នាទីទី៤៣ បន្ទាប់ពីការតែតរបស់់ Mohamed Salah តែ អ្នកចាំទីសង្គ្រោះបាល់មិនបានល្អត្រូវ Sane បន្ថែមបាន។ ចូលដល់តង់ទី២ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអេហ្សីបមានឪកាសបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៧៨ មុនពេល កីឡាករអន្តរជាតិហ្គីណេ Nabi Keita បន្ថែមគ្រាប់បាល់ទី៣នៅនាទីទីដោយការស៊ុវវ៉ូឡែជើង ឆ្វេងពីចំងាយបញ្ចូលទីបានយ៉ាងល្អនៅនាទីទី៨៩ជិតបញ្ចប់ការប្រកួត៕
19 Sep 2021
180 views
Football News
Liverpool គិតថាកិច្ចព្រមព្រៀងថ្មីជាមួយ Mohamed Salah គឺជារឿងល្អបំផុត
ក្រុមហង្សក្រហម Liverpool ត្រូវបានគេនិយាយថាការចុះហត្ថលេខាឡើងវិញជាមួយ Mohamed Salah ក្នុងកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Anfield គឺជារឿងល្អបំផុត ។ អតីតកីឡាករក្រុមតោខៀវ Chelsea និង Roma រូបនេះគ្រោងនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅឆ្នាំ ២០២៣ ហើយរូបគេបានជំរុញឱ្យមានការរំពឹងទុកកាលពីឆ្នាំមុនដោយមិនបដិសេធការផ្លាស់ទៅ Real Madrid ឬ Barcelona ។ ភ្នាក់ងាររបស់ Salah លោក Ramy Abbas Issa បានបង្ហោះសារដ៏អាថ៌កំបាំងមួយនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីជ័យជម្នះ ៣-០ របស់ហង្សក្រហមនៅលើទឹកដី Norwich City កាលពីចុងសប្តាហ៍ដោយសរសេរថា“ ខ្ញុំសង្ឃឹមថាពួកគេកំពុងមើល” នៅក្នុងសារជាក់ស្តែងមួយទៅកាន់នាយកប្រតិបត្តិរបស់ Liverpool ។ ថ្វីបើមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ Salah ក៏ដោយក៏កាសែត Sunday World បានរាយការណ៍ថា Liverpool មានទំនុកចិត្តក្នុងការយល់ព្រមលើលក្ខខណ្ឌថ្មីជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនៅខែនេះនៅពេលពួកគេផ្តល់អាទិភាពដល់ការបន្តកិច្ចសន្យា។ លោក Jurgen Klopp បានឃើញ Fabinho, Alisson Becker, Virgil
18 Aug 2021
212 views