Tag: Jules Kounde
Football News
Kounde កាតក្រហម ដោយសារយកបាល់ទៅគប់ Alba
ខ្សែការពារ Jules Kounde ទទួលបានកាតក្រហម ក្រោយពីរូបគេបានយកបាល់ទៅគប់កីឡាករ Jordi Alba ក្នុងការប្រកួតរវាងក្រុម Sevilla និង FC Barcelona ។ សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុមទាំងពីរបានត្រឹមស្មើគ្នាក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះ។ ដោយខាងម្ចាស់ផ្ទះ Sevilla ជាអ្នករកគ្រាប់បាល់បានមុនថែមទៀតផង។ ដោយ ១គ្រាប់នាំមុខនោះធ្វើបានពីសំណាក់កីឡាករ Gomez នៅនាទី៣២ ប៉ុន្តែឈានដល់នាទី៤៥ ខ្សែការពារ Araujo ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Barcelona វិញបាន។ នៅតង់ទី២ នាទី៦៤ ក្រុម Sevilla ក៏សល់ត្រឹមគ្នា ១០នាក់ទេ ក្រោយពី Kounde បានកាតក្រហម តែយ៉ាងណាលទ្ធផលនៅតែរក្សា ១ ទល់នឹង ១ រហូតចប់ការប្រកួត។ ការបានកាតក្រហមរបស់កីឡាករវ័យ២៣ឆ្នាំនេះដែរ គឺដោយសារតែរូបគេរើសបាល់ចេញ ហើយបានគប់ទៅត្រូវកីឡាករ Alba បណ្ដាលឱ្យដួលទីលើដី។ អាជ្ញាកណ្ដាលដែលនៅក្បែរនោះ មិនមានការសង្ស័យអ្វីពីសម្រេចចិត្តផ្ដល់កាតក្រហមផ្ទាល់ទៅលើគេឡើយ៕
23 Dec 2021
133 views
Football News
Man United កំពុងសម្លឹងមើលខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde របស់ Sevilla ត្រូវបានក្លឹបយក្សមកពីទឹកដីអង់គ្លេសចាប់អារម្មណ៍ក្នុងការនាំយករូបគេចូលរួមក្រុម។ តាមរបាយការណ៍របស់ AS បញ្ជាក់ថាក្រុមបិសាចក្រហម Man United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ ដើម្បីពង្រឹងតំបន់ការពាររបស់ពួកគេ ហើយមានបំណងចង់ដាក់សំណើឱ្យបានឆាប់ៗ ។ ក្លឹបដែលមកពី Premier League មួយទៀតគឺតោខៀវ Chelsea ក៏បានព្យាយាមចុះហត្ថលេខាលើខ្សែការពារវ័យ 23 ឆ្នាំរូបនេះកាលពីរដូវក្តៅមុន ប៉ុន្តែមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញលក្ខខណ្ឌដើម្បីទិញខ្សែការពាររូបនេះតម្លៃ 80 លានអឺរ៉ូ។ ម៉្យាងវិញទៀតក្រុម Manchester United មានបំណងក្នុងការទិញផ្តាច់យក Kounde ដោយក្រុម Sevilla ក៏បានដឹងផងដែរ។ Jules Kounde បានចូលរួមជាមួយ Sevilla នៅឆ្នាំ 2019 ពីក្រុម Bordeaux ស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងការបង្ហាញខ្លួន 109 លើកសម្រាប់ក្លឹប៕
12 Nov 2021
115 views
Football News
Celta Vigo បានចាញ់ការប្រកួតដ៏ស្វិតស្វាញជាមួយ Sevilla
ក្រុម Sevilla FC បានយកឈ្នះក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ៤ ទល់ ៣ នៅពានរង្វាន់ LaLiga សប្ដាហ៍ទី ៣០ ជាមួយនឹងគ្រាប់បាល់ ៥ គ្រាប់ក្នុងការប្រកួតនោះត្រឹមពាក់កណ្តាលតង់ទី ១ ។ អ្នកទស្សនាចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរជាងមុនខណៈកីឡាករ Jules Kounde អាយុ ២២ ឆ្នាំរបស់ក្រុម Sevilla បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី ៧ ។ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានតាមស្មើវិញ នៅនាទីទី ២០ កីឡាករសញ្ជាតិអេស្ប៉ាញ Iago Aspas រកបានដោយបាល់ប៉េណាល់ទី ។ កីឡាករIago Aspas ដដែលបានស៊ុតបញ្ចូលទីម្តងទៀតនៅនាទីទី ២៣ ដើម្បីជួយឱ្យ Celta Vigo នាំមុខក្រុមភ្ញៀវវិញម្ដង ។ ក្រុមភ្ញៀវមិនបានឱបដៃមើលនោះទេ ភ្លាមៗនោះកីឡាករ Fernando បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៣៥ ។ ទោះជាយ៉ាងណាក្រុម Celta បានស៊ុតនាំមុខក្រុម
13 Apr 2021
173 views