Tag: Jurgen Klopp
Football News
Luis Suarez នឹងគាំទ្រក្រុមរបស់លោក Jurgen Klopp ពេញទំហឹង
អតីតខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិប Liverpool គឺ Luis Suarez បាននិយាយថារូបគេនឹងគាំទ្រក្រុមហង្សក្រហមរបស់លោក Jurgen Klopp ពេញទំហឹង នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ប៉ុន្តែក៏បានកោតសរសើរខ្សែប្រយុទ្ធ Karim Benzema នៃក្លិប Real Madrid ផងដែរ។ Liverpool នឹងត្រូវជួបតទល់ជាមួយ Real Madrid នាទីក្រុងប៉ារីស ថ្ងៃទី២៩ ខែឧសភា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ខាងមុខនេះហើយដោយក្រុមទាំងពីរជាគូសងសឹក ព្រោះកាលពីឆ្នាំ២០១៨ គឺ Real Madrid ធ្លាប់ទម្លាក់ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ១។ យ៉ាងណាមិញ Suarez បាននិយាយថា៖ “ខ្ញុំជាអ្នកគាំទ្ររបស់ Barcelona, Liverpool និង Atletico ដែលជាក្លិបខ្ញុំធ្លាប់លេងឲ្យ។ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Benzema គឺគ្រាប់ទី២ដែលស៊ុតទល់នឹង Chelsea គឺខ្ញុំពិតជាចង់ទះដៃអបអរដល់គេ ព្រោះខ្ញុំពិតជា ស្ញើចសរសើរអ្វីដែលគេបានធ្វើណាស់”៕
25 May 2022
23 views
Football News
Ten Hag ព្រមាន City និង Liverpool ថា លោកនឹងជួយ Man United ឲ្យឡើងដល់កំពូលវិញ
Erik ten Hag បាននិយាយរំឭកទៅកាន់លោក Pep Guardiola និង Jurgen Klopp ថា លោកមកអង់គ្លេសដើម្បីជួយរុញ Manchester United ត្រលប់មកកាន់កំពូលវិញ។ អ្នកចាត់ការរបស់ Manchester City និង Liverpool បានចែកពានលីគគ្នានៅ៥រដូវកាលចុងក្រោយ និងតែងតែឈរលើក្លឹបផ្សេងក្នុង Premier League។ Man United គម្លាតដល់ទៅ៣៥ពិន្ទុឈរពីក្រោមម្ចាស់ជើងឯក Man City ក្នុងរដូវកាលនេះ។ ប៉ុន្តែអ្នកចាត់ការថ្មីរបស់បិសាចក្រហមលោក Ten Hag បានលើកឡើងថា លោកត្រៀមរួចរាល់ដើម្បីបញ្ចប់រជ្ជកាលត្រួតត្រាពានក្នុងស្រុករបស់ Pep និង Klopp។ ក្រោយចូលកាន់តំណែងថ្មីលោក Ten Hag បាននិយាយថា ក្នុងពេលនេះលោកពិតជាសរសើរចំពោះទាំងពីរក្លឹប Man City និង Liverpool។ ក្រុមទាំងពីរលេងពិតជាអស្ចារ្យក្នុងបាល់ទាត់។ ប៉ុន្តែគ្រប់គ្នានឹងឃើញរជ្ជកាលនេះដល់ទីបញ្ចប់។ លោកកំពុងទន្ទឹងរងចាំប្រជែងជាមួយពួកគេ និងធ្វើការជាមួយបិសាចក្រហមជាមួយប្រវត្តិសាស្ត្រដ៏ធំ។ បុរសសញ្ជាតិហុល្លង់ក៏បានបញ្ជាក់ទៀតថា លោកនឹងធ្វើការដើម្បីឲ្យ Man United ត្រលប់មករកភាពជោគជ័យរបស់ខ្លួនវិញ។
24 May 2022
23 views
Football News
Klopp ថា Liverpool បាត់ពាន Premier League ធ្វើឲ្យចិត្តចង់ឈ្នះ Real Madrid កាន់តែខ្លាំង
អ្នកចាត់ការ Jurgen Klopp បានជំរុញកីឡាកររបស់ខ្លួនដកការខកចិត្តចេញ និងមកផ្ដោតលើការប្រកួតជាមួយ Real Madrid វិញដើម្បីឈ្នះពាន Champions League។ Liverpool បានត្រឹមឈរចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះក្នុងតារាងពិន្ទុ Premier League ទោះបីពួកគេឈ្នះ Wolves ៣-១ ក្នុងថ្ងៃចុងក្រោយក៏ដោយ។ Manchester City បានក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់អង់គ្លេសរដូវកាលនេះ ក្រោយប្រកួតវាយបកយកឈ្នះ Aston Villa ៣-២ ក្នុងកីឡដ្ឋាន Etihad។ យ៉ាងណាមិញ Liverpool នៅសល់ភារកិច្ចធំមួយទៀតត្រូវប៉ះជាមួយ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅចុងសប្ដាហ៍នេះ។ ហង្សក្រហមមានមហិច្ឆតាចង់ឈ្នះពាន៤ក្នុងរដូវកាលនេះបន្ទាប់ពីលើកពាន League Cup និង FA Cup ប៉ុន្តែពេលនេះបានរបូតពានលីគមួយបាត់ទៅហើយ។ ការខកខានមិនបានពាន Premier League លោក Klopp បានលើកឡើងថា វាជាកត្តាជំរុញទឹកចិត្តកីឡាករ Liverpool កាន់តែចង់ឈ្នះពាន UCL។ ក្រោយលេងប្រកួតចុងក្រោយក្នុងលីគ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា
23 May 2022
24 views
Football News
Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់ Klopp នៅថ្ងៃណាមួយ
កីឡាករ Toni Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅថ្ងៃណាមួយ។ ជាការពិតណាស់ Kroos បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយក្លិប Real Madrid ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ តាមការពិតជាក់ស្តែង Kroos ត្រូវចូលរួមជាក្រុម Manchester United ទេ ក៏ប៉ុន្តែបន្ទាប់ពីក្លិបបណ្តេញលោក David Moyes ចេញ ជំនួសវិញដោយលោក Louis Van Gaal លោកក៏បដិសេធលែងចង់បាន Kroos វិញ។ ចាប់តាំងពីចូលរួមជាមួយ Real Madrid មក Kroos បានក្លាយជាកីឡាករសំខាន់មួយរូបដែល គ្រប់គ្រងនៅតំបន់បម្រើ ដោយជំនាញរបស់គេគឺ បញ្ជូនបាល់ដល់មិត្តរួមក្រុមបានយ៉ាងល្អឥតខ្ចោះ។ Kroos បាននិយាយថា៖ “ប្រាកដណាស់ដែលខ្ញុំចង់លេងក្រោមការដឹកនាំរបស់លោក Klopp ពីព្រោះ កាលពីលោក Klopp នៅដឹកនាំ Dortmund គាត់ពិតជាធ្វើបានអស្ចារ្យណាស់
22 May 2022
18 views
Football News
លោក Jurgen Klopp បញ្ជាក់ថា Divock Origi នឹងចាកចេញពីក្លិបពេលចប់រដូវកាលនេះ
លោក Jurgen Klopp ជាគ្រូបង្វឹករបស់ក្រុម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Divock Origi នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ។ កីឡាករសញ្ជាតិបែលស៊ិករូបនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួន ដោយអ្នកកាសែត Fabrizio Romano បង្ហើបថាគោលដៅបន្ទាប់របស់គេគឺក្លិប AC Milan នៅក្របខណ្ឌអ៊ីតាលី Serie A។ លោក Jurgen Klopp បានថ្លែងច្បាស់ៗថា៖ “ខ្ញុំរំពឹងទុកថា Divock នឹងទទួលបានការលាដ៏ពិសេស។ គឺគេជាកីឡាករដ៏សំខាន់បំផុតម្នាក់ តាមដែលខ្ញុំធ្លាប់មាន។ គេធ្វើឲ្យខ្ញុំរីករាយក្នុងការធ្វើការជាមួយ។ វាមិនទាន់ចប់នៅឡើយទេហើយគេសមគួរនឹងទទួលបានគំនិតល្អទាក់ទងនឹងអនាគតរបស់គេ។ គេនឹងជោគជ័យព្រោះគេពូកែ។ ខ្ញុំបានចងចាំរឿងជាច្រើននៅពេលខ្ញុំគិតពី Divock ។ ការស៊ុតបញ្ចូលទី ទាំងលើនិងក្រោមគឺជាវីរបុរសម្នាក់របស់ Liverpool”៕
22 May 2022
24 views
Football News
Konate របស់ Liverpool និយាយថានឹងមិនឲ្យកីឡាករ Real Madrid ស៊ុតចូលនោះឡើយ
ខ្សែការពារ Ibrahima Konate បានបោះសម្ដីថាគេនឹងពុំឲ្យ កីឡាករ Real Madrid ណាម្នាក់ស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Liverpool នោះឡើយ។ Liverpool នឹងត្រូវជួបសត្រូវចាស់ Real Madrid សាជាថ្មីម្ដងទៀតនៅការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ខែ ឧសភា ខាងមុខ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីធ្លាប់ជួបគ្នាម្ដងមកហើយកាលពីឆ្នាំ២០១៨។ Real Madrid ក៏ធ្លាប់បានយកឈ្នះ Liverpool ៣ ទល់នឹង ១ កាលណោះផងដែរដែលធ្វើឲ្យកូនក្រុមរបស់លោក Jurgen Klopp សុទ្ធតែមានមហច្ឆិតាចង់សងសឹក។ ដោយឡែក Konate ដែលជាកីឡាករចំណូលថ្មីរបស់ Liverpool បានថ្លែងបង្អើលទៅ Real Madrid ថា៖ “Karim Benzema មានរដូវកាលមួយដ៏ពិសេស ប៉ុន្តែនៅក្នុងក្រុមគេទាំងអស់ គឺមិនមែនមានតែគេទេ។ គោលដៅរបស់ខ្ញុំគឺខ្ញុំនឹងមិនឲ្យកីឡាករក្រុមពួកគេណាម្នាក់ស៊ុតបញ្ចូលទីនោះឡើយ”៕
16 May 2022
21 views
Football News
Klopp ថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haaland ទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។ លោក Klopp បាននិយាយថា៖” Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង “។ លោកបានបន្តថា៖” សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន “។ ខ្សែប្រយុទ្ធ Erling
11 May 2022
25 views
Football News
Klopp ថា Liverpool ត្រូវតៀមឲ្យមែនទែន ព្រោះ Villarreal នឹងខំវាយបកវិញជាមិនខាន
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងកាលពីម្សិលមិញនេះថា ក្លឹបលោកត្រូវត្រៀមប្រកួត UEFA Champions League ជើងទី២ឲ្យមែនទែន ព្រោះក្លឹប Villarreal នឹងខំវាយបកមកវិញខ្លាំងជាមិនខាន។ លោក Klopp បាននិយាយថា៖” យើងត្រូវតែត្រៀមលេងកំពូលប្រកួតមួយនេះឲ្យមែនទែន ព្រោះពួកគេ (Villarreal) នឹងខំវាយបកមកវិញខ្លាំងដើម្បីឲ្យតាមទាន់យើងជាមិនខាន។ ពួកគេនឹងព្យាយាមខ្លាំង ជាងអ្វីដែលយើងនឹងខំទប់ពួកគេ “។ លោកបានបន្តថា៖” អ្វីដែលខ្ញុំបារម្ភគឺយើងត្រូវធ្វើអីខ្លះ និងត្រៀមទក់សាច់របស់ពួកគេម៉េចខ្លះ។ យ៉ាងណាមិនឲ្យចាញ់ ១-០ ឬក៏ម៉េចនោះទេ តែម៉េចក៏ការប្រកួតបាល់ទាត់យ៉ាងម៉េចក៏មាន តែយើងនឹងខំលេងប្រកួតនេះឲ្យល្អបំផុត “។ ចំពោះក្រុម Villarreal គ្រូបង្គោល Unai Emery ក៏បាននិយាយផងដែរថា នឹងខំវាយបកស៊ី Liverpool វិញឲ្យបាន។ ចំពោះការប្រកួតខាងលើតង់ទី១ Liverpool យកឈ្នះ Villarreal ២-០ ចំពោះការប្រកួតតង់ទី២ នឹងចាប់ផ្ដើមនៅម៉ោង២យប់ ទៀបភ្លឺនេះ៕
04 May 2022
24 views
Football News
Mason Mount ជាគោលដៅ Man City និង Liverpool ចាប់អារម្មណ៍
Chelsea កំពុងតែបារម្ភខ្សែបម្រើ Mason Mount ធ្លាក់លើដៃរបស់ Manchester City ឬ Liverpool ដោយសារតែក្លឹបរបស់ពួកគេជួបវិបត្តិម្ចាស់ក្លឹប។ កីឡាករសញ្ជាតិអង់គ្លេសវ័យ២៣ឆ្នាំគឺជាកីឡាករ Chelsea ម្នាក់ដែលមានថ្លៃពលកម្មទាបជាងគេបំផុតរង្វង់៧ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Mount នៅសល់កុងត្រា២ឆ្នាំទៀតលើកិច្ចសន្យារបស់គេ ប៉ុន្តែដោយសារតែទណ្ឌកម្មបានរារាំង Chelsea មិនអាចផ្ដល់កុងត្រាថ្មីទៅកាន់គេ។ គូប្រជែង Liverpool និង Man City កំពុងតែតាមដានចាប់អារម្មណ៍ ដែលធ្វើឲ្យតោខៀវកើនក្ដីបារម្ភថា Mount ត្រូវក្លឹបទាំងពីរឆក់យកទៅបាត់។ កន្លងទៅលោក Jurgen Klopp ធ្លាប់និយាយជាសាធារណៈសរសើរលើ Mount ខណៈលោក Pep Guardiola ក៏ជាពេញចិត្តកីឡាករសញ្ជាតិអង់គ្លេសដូចគ្នា។ Mason Mount ជាកីឡាករកើតចេញពីយុវជនរបស់ Chelsea ចូលហាត់តាំងតែពីឆ្នាំ២០០៥។ រហូតដល់២០១៩ គេមានឱកាសបានមកលេងក្នុងក្រុមធំ ប៉ុន្តែធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅក្លឹបផ្សេងៗមួយរយៈ មុនក្លាយជាកីឡាករសំខាន់ក្នុងក្រុមដូចសព្វថ្ងៃ។ Mount ធ្លាប់ត្រូវបានក្លឹប Vitesse លេងក្នុងលីគប្រទេសហុល្លង់ខ្ចីជើងកាលពីរដូវកាល២០១៧-១៨ និងខ្ចីជើងទៅ Derby County រដូវកាល២០១៨-១៩៕
02 May 2022
30 views
Football News
Liverpool នឹងបើកកិច្ចចរចាបន្តកុងត្រាថ្មីជាមួយ Klopp
ក្លឹប Liverpool ត្រូវបានសារព័ត៌មាន Goal ក៏ដូចជាសារព័ត៌មានបាល់ទាត់ធំៗទៀតចុះផ្សាយថា នឹនងបើកកិច្ចចរចាបន្តកុងត្រាថ្មីជាមួយ លោក Jurgen Klopp នៅក្នុងពេលឆាប់ៗ។ លោក Klopp បានមកដឹកនាំក្លឹប Liverpool នេះតាំងពីខែតុលា ឆ្នាំ២០១៥រហូតមក ដោយជួយក្រុមហង្សក្រហមមួយនេះឲ្យកាន់តែឈានទៅកម្រិតមួយខ្ពស់ និងមានការលិចធ្លោខ្លាំងធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់ស្នាដៃរបស់លោក។ អ្នកចាត់ការរូបនេះនឹងចប់កុងត្រាជាមួយក្លឹបនៅឆ្នាំ២០២៤ ដោយកន្លងមកលោកធ្លាប់បញ្ជាក់ថានឹងលាឈប់ពីក្លឹបនេះបន្ទាប់ចប់កុងត្រាលើកនេះ យ៉ាងណាកាលពីពេលថ្មីៗនេះជំហររបស់ខ្លួនហាក់ដូចជាប្រែប្រួលដោយលោកនឹងបន្តទៀត បើក្លឹបឲ្យបន្ត។ ដូច្នេះហើយបើតាមប្រភពខាងលើ ថ្នាក់ដឹកនាំ Liverpool កាន់តែទំនុកចិត្តលើការដឹកនាំរបស់ Klopp ដោយនឹងជួបជាមួយភ្នាក់ងាររបស់លោកឆាប់ៗ ដើម្បីពិភាក្សារឿងបន្តកុងត្រាក្នុងរយៈពេល ២ឆ្នាំបន្ថែមទៀត។ រយៈពេលជិត៧ឆ្នាំកន្លងទៅនេះ លោក Klopp បានឈ្នះពានខ្លួនឯងក៏ដូចជាឲ្យក្លឹប Liverpool ដូចជា ពាន World’s Best Club Coach ចំនួន២ដង ពាន FIFA Club World Cup Winner ១ដង ពាន Premier League ១ដង ពាន UEFA
29 Apr 2022
25 views
Football News
Klopp ថាប្រហែល Juve និង Bayern មើលស្រាល Villarreal ទើបធ្លាក់ តែ Liverpool មិនដូចគ្នាទេ
អ្នកចាត់ការ Jurgen Klopp បានសន្យាថា Liverpool នឹងមិនមើលស្រាល Villarreal ក្រុមរបស់លោក Unai Emery ឡើយសម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។ ហង្សក្រហមនឹងបើកកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមខ្លាំងមកពី La Liga សម្រាប់ជើងទីមួយនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ។ Villarreal បានបង្កភាពភ្ញាក់ផ្អើលក្នុងរដូវកាលនេះដោយបានទម្លាក់ Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយ រួចបន្តបំបាក់ Bayern Munich នៅវគ្គ៨ក្រុមចុងក្រោយទៀត។ ចំណុចនេះហើយលោក Klopp បានរំឭកថា Liverpool នឹងមិនមើលស្រាល Villarreal ឡើយ។ មុនការប្រកួតមកដល់លោក Klopp បាននិយាយថា Villarreal បានទទួលផលចំណេញ ដោយសារតែប្រហែល Juventus និង Bayern បានមើលស្រាលពួកគេ ប៉ុន្តែវាមិនអាចកើតឡើងឡើយសម្រាប់ Liverpool។ Villarreal ចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ តែនេះក៏ជារឿងសំខាន់ដូចគ្នាសម្រាប់ហង្សក្រហម។ Klopp ក៏បានសរសើរផងដែរថា Unai ជាអ្នកចាត់ការពូកែម្នាក់។ រំឭកថា លោក
28 Apr 2022
33 views
Football News
លោក Klopp និយាយថាកីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានសរសើរថាកូនក្រុមរបស់លោក គឺ កីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម ទាំងក្នុងនិងក្រៅទីលាន។ ជាការពិតណាស់ Origi ជាកីឡាករនាំសំណាងរបស់ Liverpool ចាប់តាំងពីគេជាអ្នកស៊ុតយកឈ្នះក្រុម Barca នៅចុងម៉ោង កាលពីកំឡុងការប្រកួត UCL ឆ្នាំ ២០១៩ មកម្ល៉េះ។ យ៉ាងណាមិញ Origi បច្ចុប្បន្ននេះនៅតែធ្វើឲ្យលោក Klopp ពេញចិត្ត ដោយគេនៅតែរកឱកាសបញ្ចប់បានជារឿយៗ គ្រប់ពេលគេបង្ហាញខ្លួននៅលើទីលាន ជាពិសេសដូចជាការស៊ុតបញ្ចូលទីទៅលើក្រុម Everton នៅនាទី ទី៨៥ ដើម្បីរក្សាជ័យជម្នះ កាលពីយប់មិញនេះឯង។ លោក Klopp បាននិយាយថា៖ “Origi ជាវីរបុរសរបស់ Liverpool ទាំងក្នុង និង ក្រៅទីលាន។ គេពិតជាអស្ចារ្យណាស់ គេពិតជាស័ក្តិសមជាខ្សែប្រយុទ្ធលំដាប់ពិភពលោកមែន ហើយគេជាអ្នកបញ្ចប់ទីដ៏ពូកែបំផុតទៀត នៅក្នុងក្រុម”៕
26 Apr 2022
48 views
Football News
Pep ថា Man City មិនឆ្កួតឡើយលេងឲ្យស្មើ ហើយឲ្យ Liverpool លើកពាន
ក្លឹប Manchester City បានឡើងមកកាន់កាប់កំពូលតារាង Premier League វិញហើយ បន្ទាប់ពីប្រកួតឈ្នះ Brighton ៣-០ កាលពីយប់មិញ សម្រាប់សប្ដាហ៍ទី៣២របស់ខ្លួន។ ៣គ្រាប់ជ័យជម្នះដ៏មានសារៈសំខាន់របស់ City ធ្វើបានដោយកីឡាករ៣នាក់ផ្សេងគ្នារួមមាន Riyad Mahrez, Phil Foden និង Bernardo Silva។ Man City និង Liverpool បច្ចុប្បន្នកំពុងប្រជែងតំណែងកំពូលតារាងយ៉ាងខ្លាំង ដោយខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ មើលឃើញពីគម្លាតពិន្ទុតិចបែបនេះ លោក Pep Guardiola បានបង្ហាញគោលជំហរថា City នឹងមិនរបូតពានឲ្យក្រុមលោក Jurgen Klopp ងាយៗឡើយ។ និយាយក្រោយបញ្ចប់ការប្រកួតជាមួយ Brighton លោក Guardiola បញ្ជាក់ថា៖ “ពួកយើងមិនឆ្កួតឡើយ។ ប្រសិនបើពួកយើងប្រកួតស្មើ ចាញ់គេ២ពិន្ទុ Liverpool នឹងក្លាយជាជើងឯក។ ប្រសិនបើពួកយើងឈ្នះគ្រប់ការប្រកួតដែលនៅសល់ ពួកយើងនឹងក្លាយជាជើងឯក។ កីឡាករទាំងអស់សុទ្ធតែដឹងរឿងនេះ”៕
22 Apr 2022
47 views
Football News
Liverpool ទិញបានខ្សែបម្រើប្រយុទ្ធ Fabio Carvalho ពីក្លិប Fulham ហើយ
ក្លិបហង្សក្រហម Liverpool បានទិញយកខ្សែបម្រើប្រយុទ្ធ Fabio Carvalho ពីក្លិប Fulham ហើយដោយរូបគេនឹងក្លាយជាកីឡាករទី១ដែល Liverpool ទិញបាននៅរដូវក្ដៅនេះ។ ភាគីលោក Jurgen Klopp បានចាយប្រាក់ខ្ទង់ ៧.៧លានផោន(ស្មើនឹងប្រមាណ ១០លានដុល្លារ) ដោយកន្លងមក Liverpool ធ្លាប់បានទាក់ទងយក Carvalho ម្ដងរួចមកហើយកាលពីខែមករា ប៉ុន្តែបានបរាជ័យ។ ប៉ុន្តែឥលូវនេះក្លិបបានសម្រេចជោគជ័យក្នុងការទិញយកកីឡាករសញ្ជាតិព័រទុយកាល់រូបនេះដោយ Carvalho នឹងចូលរួមជាមួយក្រុមនារដូវកាលក្រោយ។ Carvalho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនទាំងអស់ជាមួយ Liverpool ដែរនិងថែមទាំងបានមកធ្វើតេស្តសុខភាពទៀតផង គួរបញ្ជាក់ផងដែរថា Carvalho ឡើងមកលេងឈុតធំនៅ Fulham កាលខែឧសភាឆ្នាំ២០២១ ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅក្របខណ្ឌ Championship នារដូវកាលនេះនិងបានចូលលេងនៅក្រុមជម្រើសជាតិព័រទុយកាល់ ក្រោម២១ឆ្នាំ ខណៈគេក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្រោម ១៨ឆ្នាំ ផងដែរ៕
10 Apr 2022
60 views
Football News
Klopp និយាយថា Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ជាគ្រូដ៏ឆ្នើមជាងគេលើលោក។ លោក Klopp បាននិយាយថា៖” Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក។ ខ្ញុំគិតថាយើងទាំងអស់គ្នាប្រាកដជាឯកភាពលើចំណុចនេះ ប៉ុន្តែវាអាចជាភាពចៃដន្យអីមិនដឹងដែលលោកដូចជាមិនជោគជ័យនៅប្រកួតពាន UCL។ ប៉ុន្តែម៉េចក៏ដោយបើនរណាមិនទុកចិត្តសមត្ថភាពរបស់គេ ខ្ញុំមិនដឹងនិយាយថាម៉េចទេ “។ លោក Klopp ក៏បានរៀបរាប់ពីការប្រកួតប្រជែងរវាង Liverpool និង Man City ក្នុងកំឡុង៥ឆ្នាំចុងក្រោយនេះផងដែរដោយថា នេះរឿងដ៏ល្អ និងអស្ចារ្យដែលតែងតែមានការប្រកួតប្រជែងស្វិតស្វែងខ្លាំងរវាងក្រុមទាំងពីរ ដោយសារអញ្ចឹងលោកយល់បានឲ្យជួយក្លឹបលោកកាន់តែវិវត្តន៍រីកចម្រើនទៅមុខផងដែរ។ Pep បានដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ឈ្នះពាន PL ក្នុងរយៈពេល ៣រដូវកាលជាប់គ្នាចុងក្រោយ និងជួយឲ្យឈ្នះពាន League Cup ៤រដូវកាលចុងក្រោយជាប់គ្នាផងដែរ ព្រមទាំងឈ្នះពាន FA Cup ១ដង
09 Apr 2022
51 views
Football News
Klopp ថា Liverpool មិនទៅដេញថ្លៃយក Haaland ជាដាច់ខាត
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sport Bild នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនទៅចូលរួមដេញថ្លៃយក ខ្សែប្រយុទ្ធ Erling Haaland ជាដាច់ខាត។ លោក Klopp បាននិយាយថា៖” យើងមិនទៅចូលរួមដេញថ្លៃយក Haaland មកនោះទេ។ តម្លៃក្នុងការយកខ្លួនគេមកនេះគឺពិតជាខ្ពស់ខ្លាំងណាស់ យើងមិនធ្វើអីពាក់ព័ន្ធនឹងរឿងនេះនោះទេ គ្មានផ្លូវឡើយយើងយកគេមក។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនចង់ប្រឡូកប្រឡាក់រឿងហ្នឹងទេ វាអត់សប្បាយទេ “។ គួរបញ្ជាក់ផងដែរថា Haaland ត្រូវបានក្លឹបធំៗជាច្រើនចង់បានពី Dortmund ដោយសារតែសារសមត្ថភាពរបស់គេ ប៉ុន្តែនៅក្នុងខណៈនេះ ខ្សែប្រយុទ្ធមានតម្លៃខ្ពស់ណាស់រហូតទៅដល់ ១៦៤លានដុល្លារ ជាមួយនឹងថ្លៃពលកម្ម ៦៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕
08 Apr 2022
67 views
Football News
ត្រឹម ១សប្ដាហ៍ប៉ះគ្នា ២ដង Klopp ថាត្រៀមរួចរាល់ហើយរងចាំ Man City
ក្លឹប Liverpool និង Manchester City នឹងត្រូវប៉ះគ្នាដល់ទៅ២ដងត្រឹមរយៈពេល៦ថ្ងៃ បន្ទាប់ពីពួកគេចាប់គូជួបគ្នានៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup។ ក្រុមលោក Pep Guardiola បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ Southampton លិទ្ធផល ៤ ទល់នឹង ១ ខណៈ Liverpool ឈ្នះ Nottingham Forest ក្នុងលិទ្ធផល ១ ទល់នឹង ០។ ជុំបន្ទាប់ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃទី ១៦ ខែ មេសា ដែលលេងនៅក្នុងកីឡដ្ឋាន Wembley។ Liverpool និង Man City ក៏ជាគូប្រជែងគ្នាសម្រាប់ពាន Premier League រដូវកាលនេះដែរ។ ក្នុងនោះតាមកាលវិភាគពួកគេត្រូវប៉ះគ្នានៅថ្ងៃទី ១០ ខែ មេសា នៅក្នុងកីឡដ្ឋាន Etihad។ នេះមានន័យថា ត្រឹមរយៈពេល៦ថ្ងៃក្រុមខ្លាំងទាំងពីរត្រូវលេងជាមួយគ្នាដល់ទៅ២ដង។ មុនប៉ះគ្នាលោក Jurgen Klopp បាននិយាយថា
22 Mar 2022
50 views
Football News
លោក Jurgen Klopp ពេញចិត្តនឹងខ្សែការពារ Trent ខ្លាំងមែនទែន
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងថ្ងៃនេះក្រោយឈ្នះប្រកួតនឹង Arsenal ក្នុងលិទ្ធផល ២ ទល់នឹង ០ ដោយលោកពេញចិត្តនឹងខ្សែការពារ Trent Alexander-Arnold ជាខ្លាំង បើនរណាហ៊ានរិះគន់គេថាលេងមិនកើត លោកនឹងទៅដាក់អ្នកនោះឲ្យដេកតែម្ដង។ លោក Klopp បាននិយាយថា៖” ប្រសិនបើមាននរណាម្នាក់និយាយថា Trent លេងការពារមិនកើត ពួកគេគួរតែមកជួបខ្ញុំមក ខ្ញុំនឹងដាក់ពួកគេឲ្យដេកតែម្ដង។ ខ្ញុំមិនឮពាក្យរិះគន់ថាគេអញ្ចឹងទៀតនោះទេ ខ្ញុំមិនដឹងថា គេគួរធ្វើម៉េចទៀត បើល្អយ៉ាងហ្នឹងហើយនោះ “។ លោកបានបន្តថា៖” ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អ។ ដូចនៅពេលនោះក្នុងតង់ទី២ យើងបានការពារខ្សែប្រយុទ្ធគេឲ្យស៊ុតចូល ដោយ Martinelli ខំអូសបាល់មករកស៊ុត តែត្រូវបាន Trent យើងការពារជាប់បានល្អតែម្ដង។ Martinelli គេជាកីឡាករមានទេពកោសល្យមួយរូប ការពារបាល់ទាត់គេជាប់គឺជារឿងមិនធម្មតានោះទេ “។ នៅក្នុងពេលនេះ Liverpool ឈរនៅលើចំណាត់ថ្នាក់ទី២ ក្នុងការប្រកួត Premier League ដោយមាន ៦៩ពិន្ទុ នៅក្រោយតែ ១ពិន្ទុ នឹងក្លឹប
18 Mar 2022
81 views