Tag: Kamara
Football News
លោក Ralf Rangnick ចាប់អារម្មណ៍ចង់បាន Boubacar Kamara របស់ក្លឹប Marseille
គោលដៅរបស់លោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្នក្រុម Manchester United កីឡាករ Boubacar Kamara ត្រូវបានគេរាយការណ៍មកថា បានបដិសេធកុងត្រាថ្មីរបស់ខ្លួនជាមួយក្រុម Marseille ស្របពេលបច្ចុប្បន្នកំពុងមានទំនាក់ទំនងផ្ទេរមកកាន់ទឹកដី Old Trafford។ Kamara ដែលឥឡូវនេះមានវ័យ ២២ ឆ្នាំ រូបគេបង្ហាញខ្លួនសរុបបានចំនួន ១៤២ ប្រកួតហើយឱ្យក្រុម Marseille ក្នុងនោះរូបគេរកបាន ៤ គ្រាប់ផងដែរ, យ៉ាងណាមិញ ខ្សែបម្រើកណ្តាលសញ្ជាតិ បារាំង រូបនេះគឺនៅសល់កុងត្រាជាមួយក្លិបបច្ចុប្បន្នត្រឹមតែ ១ រដូវកាលទៀតប៉ុណ្ណោះ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២២ នេះហើយ។ យោងតាមការចុះផ្សាយរបស់កាសែតបារាំង L’Equipe បានឱ្យដឹងថា Marseille គ្រោងបន្តកុងត្រាថ្មីជូន Kamara ដោយផ្តល់លក្ខខណ្ឌពិសេសជូនរូបគេក្នុងការទទួលបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំក្រុម ប៉ុន្តែមកដល់ពេលនេះទៅហើយរូបគេនៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយទេ។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្លិបណាដែលចង់បាន Kamara គឺអាចបើកការចរចារមុនកុងត្រានៅថ្ងៃទី ១ ខែមករានេះបាន ហើយ Man UTD ត្រូវបានគេដឹងថាជាក្លិបមួយដែលមានសក្តានុពលជាងគេក្នុងការចុះកុងត្រាយកបានខ្សែបម្រើសញ្ជាតិ
25 Dec 2021
75 views
Football News
AC Milan ដាក់គោលដៅទៅលើកីឡាករ Kamara របស់ Marseille
កីឡាករវ័យក្មេង Boubacar Kamara របស់ក្រុម Marseille ត្រូវបានក្រុមមកពីអ៊ីតាលី AC Milan កំពុងចារម្មណ៍នាំយកចូលរួមជាមួយ។ ការពិភាក្សារវាងក្លឹប AC Milan និងខ្សែបម្រើ Franck Kessie របស់ពួកគេដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ត្រូវបានជាប់គាំងក្រុម AC Milan ត្រូវបានបង្ខំចិត្តឱ្យស្វែងរកអ្នកស្នងតំណែងរបស់ខ្សែបម្រើសញ្ជាតិកូតឌីវ័រដែលអាចនឹងចាក់ចេញនៅចុងរដូវកាលនេះ។ យោងតាមអ្នកកាសែត Nicolo Schira ភាគីខាងអ៊ីតាលីបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងវ័យ 21 ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនក្នុង 11 ប្រកួតសម្រាប់ក្លឹប The Olympians Marseille ដែលស៊ុតបញ្ចូលទីបាន ១ គ្រាប់រហូតមកដល់ពេលនេះ។ Boubacar Kamara ត្រូវបានទាក់ទងដោយក្លឹបអង់គ្លេសចំនួន 2 ប៉ុន្តែកីឡាករខ្លួនឯងចង់ចូលរួមជាមួយក្លឹប AC Milan ជាជាងក្លឹបនៅប្រទេសអង់គ្លេស៕
29 Oct 2021
149 views