Tag: Karim Adeyemi
Football News
យុវជន១៩ឆ្នាំ Karim Adeyemi របស់ Salzburg បានបដិសេធ Barcelona
កីឡាករដែលត្រូវបានគេមើលឃើញថា មានភាពល្អនិងច្បាស់ក្នុងការប្រយុទ្ធ Karim Adeyemi ដែលជាយុវជនឆ្នើមរបស់ក្លឹប FC Red Bull Salzburg ទើបតែមានវ័យ១៩ឆ្នាំបានឆ្លើយបដិសេធជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Barcelona ទៅវិញ។ ជាការពិត Barcelona ជាក្លឹបយក្សរបស់ពិភពលោកមួយដែលមានកីឡាករគ្រប់រូបតែងស្រមៃចង់ទៅលេងនៅទីនោះ ប៉ុន្តែយុវជនខាងលើបានឆ្លើយបដិសេធក្នុងការចង់បានរបស់ Barcelona ទៅវិញ។ ដោយគេបានបញ្ជាក់ថា គោលដៅរបស់គេគឺចង់ទៅលេងនៅតែអាល្លឺម៉ង់មួយមុខប៉ុណ្ណោះ។ សម្រាប់ក្លឹបដែលគេចង់ទៅលេងនោះគឺជាក្លឹប Borussia Dortmund ហើយក្លឹបនេះក៏បានដាក់សំណើក្នុងការចង់បានគេដូចគ្នា។ Karim Adeyemi រកបាន១៤គ្រាប់ហើយ និងជួយក្លឹប Salzburg ឲ្យកាន់កាប់កំពូលតារាងលីគកំពូល អូទ្រីស គិតត្រឹមសប្ដាហ៍ទី១៧ ក្នុងរដូវកាលនេះ៕
14 Dec 2021
88 views
Football News
Pedri ឈ្នះពានរង្វាន់ Golden Boy
កាសែត Tuttosport ទើបតែបានប្រកាសថា កីឡាករវ័យក្មេង Pedri Gonzalez របស់ Barcelona បានឈ្នះពានរង្វាន់ Golden Boy ឆ្នាំ 2021 ។ ខ្សែបម្រើវ័យ 18 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករអឺរ៉ុបទាំងអស់ដែលមានអាយុក្រោម 21 ឆ្នាំ។ សរុបមក កីឡាករដូចជា Eduardo Camavinga (Real Madrid), Karim Adeyemi (RB Salzburg), Gavi (Barcelona), Jude Bellingham (Borussia Dortmund) និង Mason Greenwood (Manchester United) ក៏ស្ថិតក្នុងបញ្ជីសម្រាប់ពានរង្វាន់ Golden Boy ដែលនឹងត្រូវប្រគល់ជូន Pedri នៅខែក្រោយ។ ពិធីប្រគល់ពានរង្វាន់ Golden Boy នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែធ្នូ ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី៕
23 Nov 2021
122 views
Football News
ក្លឹប Barcelona បង្ហាញគោលដៅផ្ទេរកីឡាករនៅរដូវក្តៅក្រោយ
អ្នកកាសែត Gerard Romero រាយការណ៍ថា Barcelona បានសម្រេចចិត្តបង្ហាញលើគោលដៅផ្ទេរកីឡាកររបស់ពួកគេនៅរដូវកាលក្រោយ។ ក្លឹបដែលស្ថិតក្នុងតំបន់កាតាឡានមួយនេះកំពុងស្វែងរកកីឡាករដើម្បីពង្រឹងក្រុមរបស់ពួកគេ ហើយទោះបីជាមានបញ្ហារផ្នែកហិរញ្ញវត្ថុក៏ដោយ Barcelona នូវតែចង់ចុះហត្ថលេខាលើកីឡាករ 3 ឬ 4 នាក់បន្ថែមទៀត។ ក្លឹបអ្នកមានបុណ្យ Barcelona កំណត់គោលដៅលើកីឡាករដូចជា ខ្សែការពារ César Azpilicueta របស់ Chelsea, ខ្សែការពារឆ្វេង Jose Gaya របស់ Valencia និងខ្សែប្រយុទ្ធវ័យក្មេង Karim Adeyemi របស់ Red Bull Salzburg ដែល Barcelona កំពុងសម្លឹងមើល។ លើសពីនេះ Barça កំពុងពិចារណាកីឡាករ Andreas Christensen របស់ Chelsea ដោយសារមានលទ្ធភាពទទួលបានគាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ សេចក្ដីរាយការណ៍ពីមុនថា Barcelona ទំនងជាមិនអាចចុះហត្ថលេខាលើកីឡាករណាម្នាក់ក្នុងខែមករានេះបានទេ ដោយសារច្បាប់ Financial Fair Play បានកំណត់៕
20 Nov 2021
133 views
Football News
Barcelona ចង់បានកីឡាករ Adeyemi របស់ក្រុម Red Bull Salzburg នាខែមករា
ក្លឹប Barcelona ត្រូវបានគេរំពឹងថានឹងឈ្នះការប្រជែងដណ្តើមយកខ្សែប្រយុទ្ធ Karim Adeyemi របស់ក្រុម Red Bull Salzburg មកចូលរួមជាមួយក្រុមនាពេលខាងមុខ។ រដូវកាលនេះ កីឡាករវ័យ 19 ឆ្នាំរូបនេះមានរដូវកាលដ៏អស្ចារ្យជាមួយក្រុមជើងឯកអូទ្រីស ដោយស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុង 22 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ការលេងរបស់ខ្សែប្រយុទ្ធវ័យក្មេង Adeyemi ត្រូវបានគេគិតថាបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្រុមធំៗជាច្រើននៅអឺរ៉ុប ដោយក្នុងនោះមាន Bayern Munich, Borussia Dortmund, Paris Saint-Germain និង Liverpool សុទ្ធតែកំពុងតាមឃ្លាំមើលការវិវត្តន៍របស់កីឡាកររូបនេះផងដែរ។ ម៉្យាងវិញទៀតកាសែត El Nacional ជឿជាក់ថា Barcelona កំពុងរៀបចំផែនការសម្រាប់ Adeyemi ដើម្បីជួយក្រុមដែលកំពុងជួបវិបត្តិខ្សែប្រយុទ្ធដោយ Sergio Aguero, Ousmane Dembele និង Ansu Fati សុទ្ធតែកំពុងតែរងរបួស។ នៅក្នុងខែមករាអ្នកចាត់ការថ្មិរបស់ក្រុម Barca ដែលកំពុងចូលមកកាន់ដោយលោក Xavi និងប្រធានក្លឹបលោក Joan Laporta
09 Nov 2021
161 views
Football News
Real Madrid បានដាក់គោលដៅទៅលើ Adeyemi របស់ក្រុម Salzburg
ខ្សែប្រយុទ្ធ Karim Adeyemi របស់ក្រុម Red Bull Salzburg អាចបន្តអាជីពជាមួយក្រុម Real Madrid នៅឯប្រទេសអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Sky Germany បានឱ្យដឹងថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាល្លឺម៉ង់រូបនេះនៅរដូវក្តៅក្រោយខណៈដែលការពិភាក្សាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។ ដើម្បីសង្ខេបឡើងវិញក្រុមហង្សក្រហម Liverpool, Inter Milan, Bayern Munich និង Atletico Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ។ Adeyemi បានស៊ុតបាល់បញ្ចូលទីចំនួន ១១ គ្រាប់និងបានបញ្ជូនឲ្យមិត្តរួមក្រុម ២ គ្រាប់បន្ថែមទៀតនៅក្នុងការបង្ហាញខ្លួនចំនួន ១៦ លើកសម្រាប់ក្លឹបដែលឈរនៅលេខរៀងទី ១ ក្នុងតារាងពិន្ទុកំពូលនៃក្របខ័ណ្ឌ Bundesliga របស់អូទ្រីស៕
19 Oct 2021
122 views