Tag: Kelechi Iheanacho
Football News
Leicester ត្រលប់មកចំណាត់ថ្នាក់លេខ ៣ វិញបន្ទាប់ពីយកឈ្នះក្រុម WBA
ក្រុម Leicester បានទទួលជ័យជម្នះលើក្រុមដែលស្ថិតនៅតំបន់គេកាត់ចោល West Brom នៅឯពហុកីឡាដ្ឋាន King Power។ ធ្វើអោយក្រុម Leicester បានរក្សាលំនឹងលេខ ៣ ដដែលនៅក្នុងក្របខ័ណ្ឌ Premier League ។ ត្រឹមរយះពេល ១៣នាទី ក្រុមកញ្ច្រោងខៀវ Leicester រកបានដល់ទៅ ៣ គ្រាប់ទៅលើក្រុមភ្ញៀវ West Bromwich Albion នៅនាទីទី ២៣ កីឡាករ Jamie Vardy ស៊ុតមួយគ្រាប់ខ្សែការពារ Jonny Evans លោតតែតមួយគ្រាប់នៅនាទីទី ២៦ នឹងគ្រាប់ទី ៣ ធ្វើបានដោយកីឡាករ Jamie Vardy ញាក់ស៊ីប្រឡោះជើងខ្សែការពារក្រុម WBA រួចបោះអោយខ្សែប្រយុទ្ធកំពុងឡើងជើង Kelechi Iheanacho ស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី ៣៦ ។ ជាមួយនឹងជ័យជម្នះនេះក្រុម Leicester មានគម្លាត ៤ ពិន្ទុនាំមុខក្រុមតោខៀវ Chelsea
23 Apr 2021
173 views