Tag: Khalifah
Football News
សាច់ញាតិប្រធានក្លឹប PSG បង្ហើប Ronaldo ប្រហែលមកលេងជាមួយ Messi
ព្រះអង្គម្ចាស់ Khalifah Bin Hamad Al Thani ដែលជាសាច់ញាតិរបស់ម្ចាស់ក្លឹប PSG ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani បានបង្ហើបថា Cristiano Ronaldo ប្រហែលជាអាចមកលេងជាមួយ Messi នៅក្រុម PSG។ កាលពីពេលកន្លងទៅ ព្រះអង្គម្ចាស់ Khalifah ក៏ជាអ្នកចេញមុខមុនគេនិយាយថា PSG យក Messi មករួមក្រុមដែរ។ ដោយគ្រានោះមិនសូវមានអ្នកជឿទេ តែចុងក្រោយ PSG ពិតជាអាចយក Legend របស់ក្រុម Barcelona មកលេងឱ្យបានមែន។ ខណៈដែលពេលនេះ ព្រះអង្គក៏ចាប់ផ្ដើមបង្ហោះរូបភាព Ronaldo ពាក់អាវ PSG ឈរជិត Messi ទៀតដែរ។ ដោយអមជាមួយពាក្យថា (ប្រហែល) ផងដែរ។ តែយ៉ាងណា ការបង្ហោះរូបភាពអមជាមួយពាក្យនេះ ត្រូវបានសមាជិកនៃគ្រួសារត្រកូល Agnelli ដែលជាម្ចាស់ក្លឹប Juventus ចេញមុខមកបដិសេធផងដែរ។
25 Aug 2021
212 views