Tag: Klaassen
Football News
ខ្សែបម្រើក្លឹប Ajax កីឡាករ Davy Klaassen សង្ឃឹមថា Ten Hag មិនទៅដឹកនាំ Man Utd
ខ្សែបម្រើក្លឹប Ajax កីឡាករ Davy Klaassen បាននិយាយទៅកាន់សារព័ត៌មានហុល្លង់ Algemeen Dagblad នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថា លោក Erik ten Hag នឹងមិនទៅដឹកនាំក្លឹប Manchester United ដោយនៅបន្តធ្វើជាគ្រូបង្គោល Ajax ដដែល។ Klaassen បាននិយាយថា៖” Ten Hag គាត់ដឹកនាំក្រុម Ajax បានល្អរាប់ឆ្នាំហើយ រីឯ Manchester United វិញគេធ្វើមិនបានល្អជាច្រើនឆ្នាំហើយកន្លងទៅនេះនោះ។ យ៉ាងណាខ្ញុំសង្ឃឹមថា គាត់នៅបន្តដឹកនាំយើងបន្តទៀត “។ សូមរំលឹកផងដែរថានៅខណៈនេះ លោក Ten Hag ជាបេក្ខជនឈានមុខដែល Man Utd ទាក់ទងចង់បានសម្រាប់មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួននៅរដូវកាលក្ដៅខាងមុខជំនួសលោក Ralf Rangnick។ គ្រូបង្គោលរូបនេះក៏ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់មកដឹកនាំក្រុមបិសាចក្រហមនេះផងដែរ។ យ៉ាងណាទាក់ទងនឹងរឿងខាងលើ លោក Ten Hag ក៏ធ្លាប់បកស្រាយផងដែរកន្លងទៅនេះដោយថានៅក្នុងពេលនេះគឺផ្ដោតតែលើការដឹកនាំ Ajax នោះទេ ប៉ុន្តែលោកក៏មិនបានច្រានចោលពីលទ្ធភាពដែលអាចចាកចេញពី Ajax នេះផងដែរនៅពេលអនាគត៕
07 Apr 2022
51 views
Football News
Haaland និង Depay ស៊ុត hat-trick ដូចគ្នា
ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមជម្រើជាតិ ន័រវែស និង Memphis Depay របស់ជម្រើសជាតិហុល្លង់ រកបានម្នាក់ ៣ដូចគ្នាឲ្យក្រុមជម្រើសជាតិរបស់ពួកគេកាលពីយប់មិញ ខណៈ Depay តាមជិតទាន់កំណត់ត្រាស៊ុតរបស់ Ruud van Nistelrooy នៅជម្រើជាតិហើយ។ យប់មិញនេះក្រុមជម្រើសជាតិ ន័រវែស បានយកឈ្នះ ហ្គីប្រាល់តា ៥-១ សម្រាប់ការប្រកួតបាល់ទាត់ជម្រុះ World Cup ដែល៥គ្រាប់នោះ Erling Haaland បានចូលរួមចំណែកស៊ុត៣គ្រាប់ម្នាក់ឯង ( hat-trick ) និងបញ្ជូនបាល់បាន១គ្រាប់ផងដែរ។ ៣គ្រាប់របស់ Haaland រកបាននៅនាទីទី២៧,៣៩និង៩០+១ ។ ២គ្រាប់ផ្សេងទៀតរបស់ ន័រវែស រកបាននៅនាទីទី២៣ ដោយ Thorstvedt និងនាទីទី៥៩ ដោយ Sørloth ។ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវ ហ្គីប្រាល់តា រកបាននៅនាទីទី៤៣ដោយ Styche ។ ចំណែកការប្រកួតរវាងក្រុមជម្រើសជាតិ
08 Sep 2021
110 views