Tag: Lenglet
Football News
ផ្ទុះរិះគន់ខ្លាំងពេក ពេលនេះ Lenglet ពន្យល់ពីរូបភាពសើចជាមួយ Lewandowski
ខ្សែការពារ Clement Lenglet ត្រូវបានគេថតបានសើចសប្បាយជាមួយ Robert Lewandowski បន្ទាប់ពី Barcelona ប្រកួតចាញ់ Bayern Munich ៣-០ ក្នុងពានរង្វាន់ UCL។ រូបមួយសន្លឹកនោះបានទទួលរងការរិះគន់ជាខ្លាំងលើបណ្ដាញសង្គម ជាពិសេសពីអ្នកគាំទ្រ Barcelona។ មើលឃើញពីចំណុចអវិជ្ជមានបែបនេះ Lenglet បានចេញសារមួយដើម្បីបកស្រាយអំពីការពិត។ រាយរាប់លើបណ្ដាញសង្គមកីឡាករសញ្ជាតិបារាំងបានសរសេរថា៖ “ខ្ញុំចង់ផ្ញើសារនេះទៅកាន់អ្នកគាំទ្រ Barcelona។ ខ្ញុំចង់ពន្យល់រូបភាពមួយរបស់ខ្ញុំញញឹមជាមួយ Lewandowski អំពីអ្វីដែលបានកើតឡើងនៅពេលនោះ។ វាគឺជាប្រតិកម្មជាក់លាក់មួយដែលមិនអាចឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្ញុំចំពោះលទ្ធផលនោះទេ។ តម្លៃរបស់ខ្ញុំគឺមិនអាចសង្ស័យនោះទេ ហើយគ្រប់គ្នាដឹងអំពីខ្ញុំ ដឹងអំពីការប្ដេជ្ញាចិត្តរបស់ខ្ញុំ និងក្ដីស្រឡាញ់របស់ខ្ញុំចំពោះអាជីព។ ខ្ញុំមិនដែលបញ្ចេញប្រតិកម្ម (សើច) បែបនេះសម្រាប់អ្វីដែលឈឺចាប់ដូចកាលពីថ្ងៃពុធឡើយ។ ថ្ងៃនេះ ពួកយើងពិតជាមិនសប្បាយចិត្ត ប៉ុន្តែពួកយើងត្រូវមានបេសកកម្មដើម្បីនាំ Barcelona ត្រឡប់មកភាពខ្លាំងវិញ”។ ក្រោយលេងវគ្គសន្សំពិន្ទុក្នុងពូល Barcelona បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ។ ដូច្នេះ ពួកគេត្រូវធ្លាក់ទៅលេងនៅពាន Europa League ហើយនេះគឺជាការធ្លាក់ចេញពីក្នុងពូលជាលើកដំបូងសម្រាប់ Barca ក្នុងរយៈពេល២១ឆ្នាំ៕
10 Dec 2021
105 views
Football News
Xavi ក្ដៅចិត្តរឿង Barca ធ្លាក់ តែ Lenglet បែរសើចសប្បាយជាមួយ Lewandowski
ក្លឹប Barcelona បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ ក្រោយប្រកួតចាញ់ Bayern Munich លិទ្ធផល ៣ ទល់នឹង ០ ក្នុងវគ្គសន្សំពិន្ទុតាមពូលកាលពីយប់មិញ។ ខ្សែការពារ Clement Lenglet ដែលលេងពេញ៩០នាទីឲ្យ Barca ត្រូវបានគេប្រទះឃើញសើច កៀកស្មានគ្នាជាមួយខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich ពេលដែលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ផ្ទុយពីអារម្មណ៍របស់អ្នកចាត់ការ Xavi ហាក់មិនពេញចិត្តចំពោះការធ្លាក់ចេញពី UCL ត្រឹមវគ្គនេះ។ ក្រោយចប់ការប្រកួតបុរសសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំចាកចេញដោយការខឹង។ នេះជាការពិតរបស់ពួកយើង ហើយវាពិតជាធ្វើឲ្យខ្ញុំខឹងណាស់។ ថ្ងៃនេះគឺជាការចាប់ផ្ដើមយុគសម័យថ្មី”។ រូបភាពរបស់ Lenglet បានឆ្លុះទៅអតីតកាល ពេលដែល Eden Hazard បញ្ចេញកាយវិការដូចគ្នានេះ បន្ទាប់ពី Real Madrid ចាញ់ Chelsea ធ្លាក់ចេញពីវគ្គ ៤ក្រុមចុងក្រោយកាលពីឆ្នាំមុន៕
09 Dec 2021
88 views