Tag: Liverpool Vs Monterrey
Other News
Liverpool ឈ្នះ Monterrey ២-១ ឡើងទៅដណ្តើមពាន FIFA Club World Cup 2019
ក្រុមជើងឯកអឺរ៉ុប ហង្សក្រហម Liverpool បានកក់កៅអី១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FIFA Club World Cup 2019 នៅប្រទេសកាតា បន្ទាប់ពីទម្លាក់គូប្រជែង Monterrey ក្លឹបរបស់មិចស៊ិចក្នុងលទ្ធផល ២-១ នៃវគ្គ ៤ក្រុមចុងក្រោយនាយប់មិញ។ ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Doha ប្រទេសម្ចាស់ផ្ទះ World Cup 2022 ផងនោះ កីឡាករខ្សែប្រយុទ្ធហ្គីណេ Naby Keita ជាអ្នរកបានគ្រាប់បែកពងមាន់ឲ្យក្រុមអង់គ្លេស នៅនាទីទី១២ ដោយទទួលបានពីមិត្តរួមក្រុម Mohamed Salah តែត្រូវបាន Monterrey តាមស្មើ ១-១ វិញនៅ ២នាទីបន្ទាប់ ដោយសារកីឡាករចាំទីដៃស្អិត Alisson Becker ភ្លាត់ស្នៀតក្នុងការសង្គ្រោះបាល់ពីការស៊ុតលើកទី២ របស់កីឡាករមកពីមិចស៊ិច។ យ៉ាងណាក៏ដោយ ការប្រកួតបានអូសបន្លាយរហូតដល់នាទីទី៩០+១ ទើបកីឡាករប្រេស៊ីល Roberto Firmino រកបានគ្រាប់ជ័យជម្នះ ២-១ ពោលគឺក្រោយរូបគេប្តូរចូលលេងក្នុងវគ្គទី២ បានតែ ៥នាទីប៉ុណ្ណោះជំនួបមិត្តរួមក្រុម Divock Origi
20 Dec 2019
209 views