Tag: Luuk De Jong
Football News
Barcelona ត្រៀមលក់កីឡាករ៨នាក់ចេញ ដើម្បីយកលុយទិញ Salah ឬ Raphinha
ក្លឹប Barcelona គ្រោងលក់កីឡាកររបស់ខ្លួន៨នាក់ចេញក្នុងរដូវកាលនេះដើម្បីកាត់បន្ថយការចំណាយនិងយកលុយទៅទិញខ្សែប្រយុទ្ធ Mohamed Salah ឬ Raphinha។ កីឡាករទាំង៨រូបដែល Barca ចង់លក់ចេញមានដូចជា Neto, Sergi Roberto, Clement Lenglet, Samuel Umtiti, Oscar Mingueza, Riqui Puig, Martin Braithwaite និង Luuk de Jong។ អ្នកចាត់ការ Xavi ចង់ពង្រឹងកីឡាកររបស់លោកក្នុងរដូវកាលថ្មី ហើយក៏កំពុងសម្លឹងក្នុងទីផ្សារក្នុងការនាំចូលកីឡាករ Free ផងដែរ។ យ៉ាងណាមិញ លោកត្រូវលក់កីឡាករចេញខ្លះ ដើម្បីនាំកីឡាករថ្មីចូល។ កុងត្រារបស់ខ្សែការពារ Christensen និង Azpilicueta នឹងអស់នៅរដូវក្ដៅនេះជាមួយ Chelsea ហើយវាជាឱកាសដ៏ល្អដែល Barca ចង់បានពួកគេ។ ពួកគេទាំងពីរទំនងមិនបន្តនៅ Stamford Bridge ទៀតឡើយ ដោយសារតែក្លឹបកំពុងត្រូវជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។ Salah និង Rafinha ជាគោលដៅខ្សែប្រយុទ្ធដែល Barca
30 Mar 2022
42 views
Football News
Barcelona ដែលមិនទាន់ស្គាល់ពាក្យចាញ់សោះក្នុងលីគតាំងពីខែធ្នូ
ក្លឹប Barcelona បានហក់ឡើងមកកាន់លេងលេខ៤ក្នុងតារាងពិន្ទុ La Liga ហើយ ក្រោយយកឈ្នះលើ Athletic Bilbao ក្នុងលិទ្ធផល ៤ ទល់នឹង ០ កាលពីយប់មិញ។ ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang រកបានគ្រាប់ទី៥របស់ខ្លួន ក្នុងការបង្ហាញខ្លួន ៣ប្រកួតចុងក្រោយឲ្យ Barca។ Ousmane Dembele, Depay និង De Jong ជាអ្នករកគ្រាប់បន្ថែម ជួយ Barca ឈ្នះ Bilbao លិទ្ធផល ៤ ទល់នឹង ០។ Barcelona ដែលមិនទាន់ស្គាល់ពាក្យចាញ់សោះក្នុងលីគតាំងពីខែធ្នូ ពេលនេះបានឡើងមកកាន់លេខ ៤ក្នុងតារាងពិន្ទុ La Liga ហើយ ឈរលើជើងឯកឆ្នាំចាស់ AT Madrid៕
01 Mar 2022
96 views
Football News
ក្រុម Barca ឡើងមកកាន់ Top 4 ហើយបន្ទាប់ពីស្មើកាលពីយប់មិញ
ខ្សែប្រយុទ្ធ Luuk de Jong បានតែតបញ្ចូលទីចុងម៉ោងជួយ Barcelona តាមស្មើ Espanyol ក្នុងលិទ្ធផល ២ ទល់នឹង ២ ក្នុងក្របខណ្ឌ La Liga កាលពីយប់មិញ។ កីឡាករវ័យក្មេង Pedri ជាអ្នករកគ្រាប់ដំបូងឲ្យ Barca មុនពេល Sergi Darder ជាអ្នករកគ្រាប់តាមស្មើវិញឲ្យ Espanyol។ Raul de Tomas បានព្យាយាមរកបានគ្រាប់ទីពីរឲ្យ Espanyol ជួយក្រុមនាំមុខ ២-១ វិញម្ដង។ យ៉ាងណាមិញ ការប្រកួតឈានដល់នាទី៩០+៦ទៅហើយ Luuk de Jong បានតែតមួយគ្រាប់យ៉ាងស្អាត នាំ Barca តាមស្មើ ២-២។ លទ្ធផលនេះក្រុមលោក Xavi បានរំកិលមកកាន់លេខ៤ក្នុងតារាងពិន្ទុ La Liga មាន៣៩ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៥ពិន្ទុ៕
15 Feb 2022
96 views
Football News
អ្នកចាត់ការទូទៅ Barcelona បាននិយាយថាដោយសារ Ter Stegen ទើបឈ្នះយប់មិញ
កាលពីយប់មិញនេះ Barcelona ឈ្នះទៅលើក្រុមក្បែរបាតតារាង Mallorca ១-០ ដែលជ័យជម្នះនេះបានធ្វើឲ្យអ្នកចាត់ការ Xavi សរសើរទៅកាន់អ្នកចាំទីរបស់ខ្លួន Marc Ter Stegen ល្អខ្លាំងមែនទែនកុំអីអត់ទៀត។ ជ័យជម្នះនេះគឺកើតចេញពីការរកបានគ្រាប់បាល់ដោយ Luuk de Jong នៅនាទីទី៤៤ ហើយអ្នកចាំទីរបស់ Ter Stegen ម្នាក់ទៀតបានព្យាយាមជួយក្រុមបានច្រើនលើកច្រើនសារពីការស៊ុតរបស់ក្រុមម្ចាស់ផ្ទះ។ យ៉ាងណាអ្នកចាត់របស់ក្រុមអ្នកមានបុណ្យខាងលើបាននិយាយថា ៖ “ពួកយើងជាក្រុមដែលមានការយល់ពីគ្នាច្រើន ពិសេសគឺកម្លាំងចិត្តជាក្រុមតែមួយ។ យើងដឹងថាអ្នកណាជាអ្នករងទុក្ខខ្លាំងជាងគេគឺអ្នកចាំទីរបស់យើង Ter Stegen ។ យើងដឹងថា ៣ពិន្ទុដ៏សំខាន់នេះក៏បានមកពីចំណែករបស់ខ្សែប្រយុទ្ធលេខ១៧របស់យើងដែរ ពិតណាស់យើងនៅតែត្រូវការ៣បន្តទៀតដើម្បីក្រុមរបស់យើងទាំងមូល”។ អ្នកចាត់ការដដែលក៏បានរំលឹកពីកីឡាករសំខាន់ដែលកំពុងមានរបួស និងមិនអាចជួយក្រុមបានដោយសារកូវីដ១៩ គឺ Dani Alves និង Alba ដោយពួកគេនឹងអាចវិលមកជួយក្រុមវិញបាននាប្រកួតបន្ទាប់ផងដែរ៕
04 Jan 2022
96 views
Football News
De Jong ត្រូវបានជម្រើសជាតិហុល្លង់ដកឈ្មោះចេញពីប្រកួត Euro 2020
ខ្សែប្រយុទ្ធហុល្លង់ Luuk De Jong ត្រូវបានក្រុមជម្រើសជាតិរបស់ខ្លួនបង្ខំចិត្តដកឈ្មោះចេញពីការប្រកួត Euro 2020 នេះក្រោយសុខៗមានបញ្ហារបួសជង្គង់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ហុល្លង់ផ្ទាល់នៅថ្ងៃនេះ។ សេចក្ដីប្រកាសខាងលើបានលើកឡើងថា៖” Luuk de Jong ត្រូវបង្ខំចិត្តចាកចេញពីទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិហុល្លង់តែម្ដង។ មូលហេតុគឺដោយសារតែខ្សែប្រយុទ្ធ Sevilla រូបនេះគឺមានបញ្ហាជង្គង់ធ្ងន់ធ្ងរ ក្នុងកំឡុងពេលហ្វឹកហាត់កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។ ដូច្នេះយើងសម្រេចថា កីឡាករនេះនឹងមិនអាចចូលលេងក្នុងប្រកួត Euro 2020 នេះបានទៀតទេ “។ យ៉ាងណាក្ដីទាំងក្រុមជម្រើសជាតិ និងសហព័ន្ធបាល់ទាត់ហុល្លង់ក្ដីមិនទាន់បានប្រាប់ពីរយៈពេលដែល De Jong នឹងជាសះស្បើយនៅឡើយទេមកទល់នឹងពេលនេះ។ គួរបញ្ជាក់ផងដែរថា De Jong មិនសូវជាបានចូលលេងក្នុងការប្រកួត Euro 2020 នេះទេដោយកីឡាករនេះបានត្រឹមចូលជំនួសកីឡាករផ្សេងៗបន្តិចបន្តួចបានពីរប្រកួតដំបូងប៉ុណ្ណោះ៕
24 Jun 2021
138 views