Tag: Lyon
Football News
Rio ថាឆ្លាក់ឈ្មោះ Benzema លើពាន Ballon d’Or ឲ្យហើយទៅ បើអត់ទើបចម្លែក
អតីតខ្សែការពាររបស់ Manchester United កីឡាករ Rio Ferdinand បានហៅ Karim Benzema ជាកីឡាករលេខ៩ល្អបំផុតក្នុងលោក ហើយគួរតែឆ្លាក់ឈ្មោះរបស់គេលើពាន Ballon d’Or។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ៣៤ឆ្នាំរកបានដល់ទៅ៣គ្រាប់ម្នាក់ឯងជួយ Real Madrid យកឈ្នះ Chelsea ៣-១ សម្រាប់ជើងទីមួយពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ។ ពេលនេះ Benzema រកបាន៣៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៣៧ប្រកួតឲ្យ Madrid ក្នុងរដូវកាលនេះ។ ក្រោយពីបញ្ចប់ការប្រកួតរវាង Real និង Chelsea លោក Rio បាននិយាយសរសើរច្រើនពី Benzema។ Rio បានលើកឡើងថា Benzema បានជួយក្រុមឲ្យឈរនៅកំពូលតារាងក្នុងលីគ។ គេជាកីឡាករអស្ចារ្យ ហើយពេលនេះគឺជាអ្នកដឹកនាំក្រុម។ គេបានដើរចេញពីស្រមោលរបស់ Cristiano Ronaldo។ Ferdinand បានបន្ថែមទៀតថា Benzema គឺជាកីឡាករលេខ៩ល្អបំផុតលើលោកក្នុងចិត្តរបស់លោក។ សម្រាប់ទម្រង់លេងល្អបែបនេះ ហើយបើមិនមានការឆ្លាក់ឈ្មោះរបស់គេលើពាន Ballon d’Or នៅចុងរដូវកាល
08 Apr 2022
51 views
Football News
ក្លឹប Newcastle ចាប់អារម្មណ៍ទៅលើខ្សែបម្រើ Bruno Guimarães របស់ Lyon
ក្លឹប Newcastle បានដាក់សំណើទៅលើខ្សែបម្រើ Bruno Guimarães របស់ Lyon រហូតដល់ ៤០ លានអឺរ៉ូ ខណៈដែលខាងក្លឹប Lyon កំពុងពិចារណាទៅលើខ្សែបម្រើរូបនេះ។ ខ្សែបម្រើ Bruno មិនមែនចាប់អារម្មណ៍ចង់បានតែ Newcastle ទេក្នុងនោះ Arsenal, Juventus និងក្លឹបធំៗមួយចំនួនទៀតកំពុងតាមទាក់ទងដូចគ្នា។ កីឡាករដដែលខាងលើធ្លាប់ជាប់ជម្រើសជាតិប្រេស៊ីល និងបានលេង៣ប្រកួតផងដែរឲ្យជម្រើសជាតិ។ គេបានចាប់ផ្ដើមលេងឲ្យ Lyon នៅឆ្នាំ២០២០ រហូតមកដល់ពេលនេះគឺលេងបានចំនួនសរុប ៥៦ ប្រកួត និងរកបាន៣គ្រាប់ក្នុងនាមជាខ្សែបម្រើ។ បច្ចុប្បន្ន Bruno មានវ័យ២៤ ឆ្នាំហើយ រដូវកាលនេះគេបង្ហាញខ្លួនបាន ២០ ប្រកួតហើយឲ្យ Lyon ក្នុងលីគកំពូលរបស់បារាំង និងមិនទាន់រកបានគ្រាប់បាល់ទេ៕
27 Jan 2022
61 views
Football News
អ្នកចាំទីដៃទី ១ របស់ក្រុម Tottenham បានបន្តកុងត្រាថ្មីរយះពេល ២ឆ្នាំ
អ្នកចាំទី Hugo Lloris បានបន្តកុងត្រាថ្មីជាមួយក្លឹប Tottenham Hotspur រយៈពេល ២ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០២៤ នៅក្នុងថ្ងៃនេះ។ Lloris បានផ្លាស់ពីក្លឹប Lyon មកធ្វើជាអ្នកចាំទីរបស់ Spurs រយៈពេល ១០ឆ្នាំហើយ ចាប់ពីឆ្នាំ២០១២មក ដោយធ្លាប់បានចូលរួម ៣៩៥ប្រកួត។ តាមពិតទៅអ្នកចាំទីវ័យ៣៥ឆ្នាំរូបនេះ នឹងអស់កុងត្រាជាមួយក្លឹបនៅចុងរដូវកាលឆ្នាំ២០២២ នេះតែ ដោយសារសាមីខ្លួនផ្ទាល់ ក៏ដូចជា Spurs ផ្ទាល់ចង់បានឲ្យអ្នកចាំទីនេះនៅបន្តទៀត ទើបព្រមព្រៀងគ្នាចុះកុងត្រាថ្មីរយៈពេល ២ឆ្នាំបន្ថែម។ ក្រោយទទួលបានកុងត្រាថ្មី Lloris បានសម្ដែងភាពសប្បាយរីករាយជាខ្លាំង ដោយខិតខំជួយក្រុមនេះឲ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់លោក Conte ៕
22 Jan 2022
65 views
Football News
លោក Thomas Tuchel ចង់នាំខ្សែការពារ Palmieri មករួមក្រុមវិញ
លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea ចង់ហៅ ខ្សែការពារ Emerson Palmieri មករួមក្រុមវិញ បន្ទាប់ពីអនុញ្ញាតិឲ្យរូបគេចាកចេញទៅខ្ចីជើងនៅក្លិប Lyon ឯក្របខណ្ឌ Ligue 1 ។ មុនដំបូង Chelsea មិនចង់ហៅកីឡាករសញ្ជាតិប្រេស៊ីលកាត់អ៊ីតាលីរូបនេះមកវិញឡើយតែដោយសារក្រុមទំនងជាទិញយក ខ្សែការពារ Lucas Digne ពីក្លិបស្ករគ្រាប់ Everton មិនបានខណៈដែលត្រូវការខ្សែការពារជាចាំបាច់ព្រោះ Ben Chilwell បានរងរបួសនិងត្រូវសម្រាកព្យាបាលរហូតដល់ចប់រដូវកាល។ Palmieri បានចូលរួមជាមួយក្លិប Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលតែម្ដងដោយបង្ហាញខ្លួនបាន១៥ប្រកួតនិងស៊ុតបញ្ចូលទីបាន១គ្រាប់។ អ្នកកាសែត Fabrizio Romano បានបង្ហើបថា៖ “Chelsea ព្យាយាមហៅ Emerson Palmieri ត្រឡប់មកវិញ ដោយសារ Tuchel ចង់បានគេ។ OL (Lyon) បានបដិសេធម្ដងរួចមកហើយតែ Chelsea កំពុងចរចាម្ដងទៀត ដោយនឹងរៀបចំឲ្យមានទឹកប្រាក់សងជំងឺចិត្តផងដែរ។ ការទិញយក Lucas Digne មើលទៅមិនអាចកើតឡើងទេ គឺគ្មានការសម្រេចណាមួយទេព្រោះ
12 Jan 2022
81 views
Football News
កីឡាករ PSG ចំនួន ៤នាក់បានឆ្លងកូវីដ ក្នុងនោះមាន Messi ផងដែរ
ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់របស់ក្លឹប Paris St-Germain ដែលបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដមួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤ គឺ Vannes ក្នុងពានរង្វាន់ France Cup។ អ្នកចាត់ការរបស់ក្លឹប PSG លោក Mauricio Pochettino បាននិយាយថា Messi ពេលនេះកំពុងនៅប្រទេសអាហ្សង់ទីន ដែលជាកន្លែងគេចំណាយពេលសម្រាក និងមិនអាចធ្វើដំណើរបានឡើយរហូតដល់តេស្ដអវិជ្ជមាន។ លោក Pochettino ក៏មិនអាចបញ្ជាក់ថា តើពេលណា Messi អាចត្រឡប់មកវិញបានដែរ។ សម្រាប់ដើមឆ្នាំ២០២២ ប្រកួតក្នុងលីគដំបូងរបស់ PSG ត្រូវលេងជាមួយនឹង Lyon នៅថ្ងៃទី ៩ ខែ មករា។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានក្នុងប្រកួតនេះ ដោយសារតែកំពុងព្យាបាលរបួសកជើងនៅប្រទេសប្រេស៊ីល៕
04 Jan 2022
96 views
Football News
ក្រុម Lyon និង Marseille បានបញ្ឈប់ការប្រកួតភ្លាមៗបន្ទាប់ពី Payet ត្រូវមួយដបទឹកសុទ្ធ
ការប្រកួតកាលពីថ្ងៃអាទិត្យក្នុង Ligue 1 រវាងក្រុម Lyon និង Marseille ត្រូវបានបោះបង់ បន្ទាប់ពី Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹកនៅនាទីទី៥។ ក្រោយហេតុការណ៍កើតឡើង កីឡាករ Marseille ទាំងអស់ត្រូវបាននាំចូលក្នុងដោយអាជ្ញាកណ្ដាល។ ហើយបន្ទាប់ពីរងចាំជាយូរកីឡាកររបស់ Marseille មិនបានត្រឡប់ចូលទីលានវិញឡើយ។ ជិត២ម៉ោងបន្ទាប់ពីការប្រកួតបានបញ្ឈប់ ជាផ្លូវការប្រកួតនេះត្រូវបានបោះបង់។ នេះជាលើកទីពីរហើយដែល Payet ជួបបញ្ហាជាមួយដបទឹកដែលកើតឡើងក្នុងបាល់ទាត់ប្រទេសបារាំង។ ការប្រកួតរបស់ Marseille ជាមួយ Nice កាលពីខែសីហាក៏បានបោះបង់ដូចគ្នា ពេលដែលអតីតកីឡាកររបស់ West Ham បានគប់ដបទឹកទៅអ្នកទស្សនា បង្កឲ្យអ្នកគាំទ្រខឹងរត់ចូលក្នុងទីលាន។ ពេលនោះ Nice ត្រូវដក២ពិន្ទុ ខណៈ Payet ជាប់បម្រាមពីរប្រកួត៕
22 Nov 2021
149 views
Football News
លោក Mauricio Pochettino ប្រាប់មូលហេតុដែលលោកប្ដូរ Messi ចេញ
ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញកាយវិការមិនពេញចិត្តសោះឡើយ នៅពេលលោក Mauricio Pochettino សម្រេចចិត្តប្ដូររូបគេចេញនៅនាទី៧៥ក្នុងការប្រកួតនៅយប់មិញនេះ។ Messi បានចូលលេងជម្រើស១១នាក់ដំបូងឱ្យក្រុម PSG ក្នុងការប្រកួតជាមួយក្រុម Lyon នៅយប់មិញនេះ។ ខ្សែប្រយុទ្ធកំពូលខាងលើនៅមិនទាន់អាចមានឱកាសរកគ្រាប់បាល់បាននោះទេ ហើយក៏ត្រូវលោក Mauricio Pochettino ប្ដូរចេញនៅនាទី៧៥ថែមទៀត ដែលធ្វើឱ្យរូបគេបង្ហាញកាយវិការមិនពេញចិត្តឡើយ។ ចំពោះមូលហេតុដែលធ្វើឱ្យអ្នកចាត់ការក្រុមសម្រេចចិត្តប្ដូរ Messi ចេញត្រូវបានលោកពន្យល់ថា៖ “យើងបានធ្វើការសម្រេចចិត្តប្ដូរ Messi ចេញក៏ព្រោះតែមើលឃើញថាបើបន្ដលេងទៀតអាចនឹងធ្វើឱ្យគេរបួសបាន។ យើងមានប្រកួតសំខាន់នៅពេលខាងមុខទៀត ហើយយើងត្រូវតែការពារគាត់។ នេះជាការសម្រេចចិត្តសម្រាប់ក្រុមនិងគ្រប់គ្នាបានដឹងហើយថាយើងមានកីឡាករល្អៗជាច្រើន។ យើងត្រូវធ្វើការសម្រេចចិត្តនេះ”៕
20 Sep 2021
226 views
Football News
Xherdan Shaqiri ចេញពី Liverpool ទៅលេងនៅ Ligue 1
Liverpool បានប្រកាស ខ្សែបម្រើប្រយុទ្ធ Xherdan Shaqiri បំពេញការផ្ទេររួចរាល់ទៅកាន់ក្លឹប Lyon ក្នុងក្របខណ្ឌ Ligue 1។ កីឡាករសញ្ជាតិស្វីសដែលចូលរួមជាមួយ Liverpool ផ្លាស់ពី Stoke ក្នុងឆ្នាំ២០១៩ រកបាន៨គ្រាប់គត់ ក្នុងការបង្ហាញខ្លួន៦៣ប្រកួតគិតគ្រប់កម្មវិធី ក្រោមការដឹកនាំរបស់លោក Jurgen Klopp។ កីឡាករវ័យ២៩ឆ្នាំផ្ទេរទៅ Lyon ក្នុងតម្លៃខ្លួន៩,៥លានផោន។ Shaqiri បានយល់ព្រមលើកុងត្រារយៈពេល៣ឆ្នាំ ជាមួយ Lyon។ ចំណាយពេល៣រដូវកាលជាមួយហង្សក្រហម Shaqiri ជួយក្រុមឈ្នះ Premier League, Champiosn League, FIFA Club World Cup និង UEFA Super Cup៕
25 Aug 2021
176 views
Football News
Depay ថា គេពេញចិត្តខ្លាំងនឹងកុងត្រារយៈពេល២ឆ្នាំជាមួយ Barca
ខ្សែប្រយុទ្ធ Lyon កីឡាករ Memphis Depay បាននិយាយកាលពីពេលថ្មីៗនេះថា គេពេញចិត្តខ្លាំងនឹងកុងត្រារយៈពេល២ឆ្នាំជាមួយក្លឹប Barcelona ។ Depay បាននិយាយថា៖” យើងបានធ្វើកុងត្រាជាមួយគ្នារួចរាល់ហើយ ទាំងខ្ញុំផ្ទាល់ និង Barca គឺថាពេញចិត្តខ្លាំងនឹងកុងត្រាមួយនេះ “។ កីឡាករនេះបន្តថា៖” ច្បាស់ណាស់ចំពោះខ្ញុំបានមកលេងឲ្យក្លឹបបែបហ្នឹងគឺជាសុបិនមួយដែលធ្លាប់ប៉ង។ អាជីពរបស់ខ្ញុំមានឡើងមានចុះ។ ពេលខ្លះខ្ញុំលេងបានល្អ ពេលខ្លះខ្ញុំលេងមិនបានល្អ។ ប៉ុន្តែខ្ញុំព្យាយាម ហើយជាលទ្ធផលគឺបង្ហាញយ៉ាងច្បាស់ណាស់ថា យើងត្រូវខំ និងជឿជាក់លើខ្លួនឯង។ និយាយទៅខ្ញុំមានមោទនភាពនឹងកុងត្រាមួយហ្នឹងណាស់ វាជាអ្វីដែលខ្ញុំត្រូវខំបន្តពេលវិស្សមកាលខ្ញុំបញ្ចប់ “។ គួរបញ្ជាក់ផងដែរថា Depay បានព្រមព្រៀងមកលេងឲ្យ Barca ដោយគ្មានតម្លៃខ្លួនក្នុងកុងត្រា ២ឆ្នាំចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣៕
22 Jun 2021
183 views
Football News
Depay នឹងមិនផ្លាស់ទៅ Barca ទេប្រសិនបើលោក Koeman ចាកចេញ
ការផ្ទេរកីឡាករខ្សែប្រយុទ្ធ Memphis Depay ពីក្លឹប Lyon ទៅក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងបរាជ័យ។ Mundo Deportivo បានរាយការណ៍ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងមិនផ្លាស់ទៅក្លឹបកាតាឡានទេប្រសិនបើអ្នកចាត់លការទូទៅក្រុម Barca លោក Ronald Koeman ចាកចេញពីក្លឹប ។ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះក៏មានសំណើរពីក្លឹប Juventus ដែលលក្ខខណ្ឌហិរញ្ញវត្ថុច្រើនជាងក្លឹប អ្នកមានបុណ្យ Barcelona ។ បញ្ជាក់ខ្សែប្រយុទ្ធ Depay ក្នុងរដូវកាលនេះ លេងឲ្យក្លឹប Lyon របស់លីកបារាំង រកបាន ២០ គ្រាប់និង Assist ឲ្យមិត្តរួមក្រុមចំនួន ១០ ដងក្នុង ៣៩ ប្រកួត ។
22 May 2021
244 views
Other Highlights
Highlight បាល់ទាត់ Lyon 1-0 Marseille
Highlight បាល់ទាត់ Lyon Vs Marseille France Cup ក្របខ័ណ : France Cup ថ្ងៃទី : ១៣ កុម្ភះ ២០២០ លទ្ធផល : Lyon 1-0 Marseille
13 Feb 2020
1267 views
Ligue 1 Highlights
Highlight បាល់ទាត់ Paris Saint Germain 4-2 Lyon
Highlight បាល់ទាត់ Paris Saint Germain Vs Lyon Ligue 1 ក្របខ័ណ : Ligue 1 ថ្ងៃទី : ១០ កុម្ភះ ២០២០ លទ្ធផល : Paris Saint Germain 4-2 Lyon
10 Feb 2020
458 views
Other Highlights
Highlight បាល់ទាត់ Lyon 2-2 Lille
Highlight បាល់ទាត់ Lyon Vs Lille Coupe de la Ligue ក្របខ័ណ : Coupe de la Ligue ថ្ងៃទី : ២២ មករា ២០២០ លទ្ធផល : Lyon 2-2 Lille
22 Jan 2020
289 views
Ligue 1 Highlights
Highlight បាល់ទាត់ Bordeaux 1-2 Lyon
Highlight បាល់ទាត់ Bordeaux Vs Lyon France League1 ក្របខ័ណ : France League1 ថ្ងៃទី : ១១ មករា ២០១៩ លទ្ធផល : Bordeaux 1-2 Lyon
12 Jan 2020
816 views
Uefa Champions League Highlights
Highlight បាល់ទាត់ Benfica 2-1 Lyon
Highlight បាល់ទាត់ UEFA Champions League (Thu/10/24) Benfica Vs Lyon
25 Oct 2019
292 views
Other News
ក្លិប Lyon បណ្តេញលោកគ្រូបង្វឹក Sylvinho ចេញពីតំណែង
ក្លិប Lyon បានសម្រេចចិត្តបណ្តេញលោកគ្រូបង្វឹក Sylvinho សញ្ជាតិប្រេស៊ីល ចេញពីតំណែង ត្រឹមតែ១១ប្រកួត នៅរដូវកាលនេះ ក្រោយពីការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 មួយនេះ កាលពីថ្ងៃចន្ទ។ អតីតខ្សែការពាររបស់ក្លិប Arsenal និង Barcelona រូបនេះ ទើបតែបានចូលកាន់តំណែងនៅឯកីឡដ្ឋាន Groupama កាលពីខែឧសភា ដើម្បីជំនួសកន្លែងរបស់លោក Bruno Genesio។ ក្លិប Lyon បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ក្លិប OL បានសម្រេចចិត្តក្នុងការអនុវត្តនីតិវិធីមួយដែលអាចនាំឲ្យការបញ្ចប់កិច្ចសន្យារបស់លោក Sylvio Mendes Campo Junior (Sylvinho)»។ នេះគឺជាតួនាទីជាលើកដំបូងរបស់គ្រូបង្វឹកវ័យ៤៥ឆ្នាំក្នុងនាមជាគ្រូបង្វឹក ក្រោយពីធ្លាប់បានធ្វើការក្នុងនាមជាគ្រូបង្វឹកជំនួយរបស់លោក Tite ក្នុងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ បើទោះបីបាត់បង់កីឡាករឆ្នើមៗជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង Ferland Mendy, Tanguy Ndombele និង Nabil Fekir ក្នុងពេលបិទរដូវកាលក៏ដោយ លោក Sylvinho បានចាប់ផ្តើមយ៉ាងល្អ ខណៈដែលក្រុម Lyon
08 Oct 2019
189 views
Ligue 1 Highlights
Highlight បាល់ទាត់ Saint-Etienne 1-0 Lyon
Highlight បាល់ទាត់ Ligue 1 (Mon/10/07) Saint-Etienne Vs Lyon
07 Oct 2019
1424 views
Uefa Champions League Highlights
Highlight បាល់ទាត់ RB Leipzig 0-2 Lyon
Highlight បាល់ទាត់ UEFA Champions League (Thu/10/03) RB Leipzig Vs Lyon
03 Oct 2019
350 views