Tag: Malmo
Football News
លោក Tuchel បញ្ជាក់ថា Lukaku នឹងអវត្តមានមួយសប្តាហ៍ទៀត
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយប្រាប់សារព័ត៌មានមុនការប្រកួតជាមួយក្រុម Leicester ដោយនិយាយថា Romelu Lukaku នឹងមិនមានវត្តមាននៅថ្ងៃសៅរ៍នេះនោះទេ។ ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ស្ថិតក្នុងភាពស្រពិចស្រពិលសម្រាប់ការប្រកួត Champions League ទល់នឹងក្រុម Juventus និងក្នុងលីកទល់នឹងក្រុម Manchester United នៅចុងសប្តាហ៍ក្រោយ។ សរុបមកខ្សឬប្រយុទ្ធវ័យ 28ឆ្នាំរូបនេះ បានអវត្តមានរយះពេលមួយខែដោយសាររបួសកជើង អំឡុងពេលដែលក្រុម Chelsea បានយកឈ្នះលើ Malmo របស់ន័រវេសក្នុងលិទ្ធផល 4 ទល់នឹង 0 ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី 20 ខែតុលាកន្លងទៅ ។ លោក Thomas Tuchel បាននិយាយមុនការប្រកួតជាមួយក្រុម Leicester ថា៖“អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ យើងព្យាយាមយ៉ាងខ្លាំង។ ខ្ញុំមិនចង់ដាក់សម្ពាធលើគេទេ។ ប៉ុន្តែទុកអោយគេជាអ្នកដាក់សម្ពាធលើខ្លួនឯងទៅចុះ” ។ កាសែត Daily Mail រាយការណ៍ថាកីឡាករវ័យ 28 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រលប់មកហ្វឹកហាត់ក្រុមវិញនៅចុងសប្តាហ៍នេះ៕
20 Nov 2021
112 views
Football News
Zlatan Ibrahimovic៖ ៤០០ គ្រាប់ក្នុងលីគក្នុងស្រុក
ក្រុម AC Milan បានផ្តួលក្រុម Roma ក្នុងលទ្ធផល 2 ទល់នឹង 1 នៅកីឡាដ្ឋាន Olimpico កាលពីថ្ងៃអាទិត្យជាមួយនឹងកីឡាករ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ក្រុម AC Milan នៅយប់នេះ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យ។ ខ្សែប្រយុទ្ធស៊ុយអែតរូបនេះបានសម្រេចបានគ្រាប់បាល់ចំនួន ៤០០ ក្នុងលីកក្នុងស្រុកជាមួយនឹងគ្រាប់បាល់ដំបូងសម្រាប់ក្រុម Malmo កាលពី 22 ឆ្នាំមុនកាលពីខែតុលា ឆ្នាំ 1999។ នេះបើតាម Opta Sports រាយការណ៍អំពី Ibrahimovic ដែលទើបតែមានអាយុ 40 ឆ្នាំអាចរកគ្រាប់បាល់បានចំនួន 150 គ្រាប់ក្នុងលីក Serie A ក្នុងនោះ 23 គ្រាប់លេងឲ្យក្រុមសេះបង្កង់ Juventus រីឯ 57 គ្រាប់ក្នុងការលេងឲ្យក្រុម Inter Milan និង 70 គ្រាប់ជាមួយក្រុម AC Milan នេះផ្ទាល់តែម្ដង។
01 Nov 2021
133 views
Uefa Europa League News
អ្នកចាំទី Karius ធ្វើខូចគ្រាប់បាល់ ខណៈ Besiktas ចាញ់ Malmo ពាន Europa
ក្លឹបទួរគីនៅ Besiktas បានខ្ចីអ្នកចាំទី Loris Karius 2រដូវកាលពីហង្សក្រហម Liverpool ក្រោយពីលោកធ្វើបាល់ខូចនៅដល់ទៅ
05 Oct 2018
939 views