Tag: Marcelo
Football News
ខ្សែការពារ Marcelo ចង់ចូលនិវត្តន៍ពីកីឡាករបាល់ទាត់ជាមួយក្លឹប Real Madrid
ខ្សែការពារ Marcelo បាននិយាយនៅក្នុងកម្មវិធីជជែកកម្សាន្តមួយរបស់អេស្ប៉ាញនៅក្នុងថ្ងៃនេះថា គេចង់ចូលនិវត្តន៍ពីកីឡាករបាល់ទាត់នៅក្លឹប Real Madrid នេះតែម្ដង។ Marcelo បាននិយាយថា៖” ខ្ញុំចង់នៅក្លឹប Real Madrid ដដែលនេះ។ នេះជាក្លឹបខ្ញុំ។ ខ្ញុំមានគំនិតថាចង់លេងនៅនេះរហូតដល់កូនខ្ញុំធំឡើង ហើយខ្ញុំនៅបន្តលេងជាមួយគេដែរ។ ខ្ញុំនៅតែចង់លេងបន្តក្នុងកម្រិតមួយខ្ពស់ដូចរាល់ថ្ងៃនេះអញ្ចឹង។ ឥឡូវនេះយើងកំពុងមានប្រកួតសំខាន់ៗជាច្រើន។ ខ្ញុំជាប្រធានក្រុមរបស់ក្លឹបដែលល្អជាងគេលើលោក អញ្ចឹងខ្ញុំចង់តែនៅនេះដដែល ហើយខ្ញុំក៏ត្រូវបានគេគាំទ្រផងដែរ “។ កីឡាករនេះបន្តថា៖” ខ្ញុំមិនគិតនៅថ្ងៃអនាគតច្រើនពេកនោះទេ។ អ្វីៗត្រូវតែមានទីបញ្ចប់។ និយាយទៅខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid នេះតែម្ដង ប៉ុន្តែការសម្រេចបែបនេះគឺមិនមែនលើតែខ្ញុំនោះទេ “។ នៅក្នុងឆ្នាំនេះ Marcelo មានអាយុ ៣៣ឆ្នាំហើយ ដោយមកជាខ្សែការពាររបស់ក្លឹប Real Madrid តាំងពីឆ្នាំ២០០៧ ដោយនឹងបញ្ចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕
04 Mar 2022
94 views
Football News
ទីបំផុត Hazard បានស៊ុតគ្រាប់ឲ្យ Real Madrid ជាលើកដំបូងក្នងរដូវកាលនេះហើយ
ខ្សែបម្រើប្រយុទ្ធ Eden Hazard បានជួយសង្គ្រោះ Real Madrid នៅម៉ោងបន្ថែមឈ្នះលើ Elche បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពាន Copa de Rey។ ការប្រកួតដ៏តានតឹងរវាង Real និង Elche បានបញ្ចប់៩០នាទីត្រឹមលទ្ធផល ០ ទល់នឹង ០ ប៉ុណ្ណោះ។ ដូច្នេះការប្រកួតត្រូវលេងបន្ថែម ១៥នាទីពីរដង។ ខ្សែការពារ Marcelo ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាននៅនាទី ១០២ ធ្វើឲ្យ Madrid លេងមានគ្នាតែ ១០នាក់ប៉ុណ្ណោះ។ មួយនាទីបន្ទាប់ Elche ធ្វើបានគ្រាប់នាំមុខទាត់បញ្ចូលទីដោយកីឡាករ Verdu។ យ៉ាណាមិញ នាទី១០៨ Isco ក៏បំប៉ោងសំណាងទីរកគ្រាប់បានស្មើវិញឲ្យ Madrid។ Hazard ដែលប្ដូរចូលក្នុងម៉ោងបន្ថែម រកបានគ្រាប់ទីពីរឲ្យ Real ហើយក៏ជាគ្រាប់ដំបូងរបស់គេក្នុងរដូវកាលនេះដែរគិតគ្រប់កម្មវិធី៕
22 Jan 2022
68 views
Football News
Real Madrid ត្រៀមលក់កីឡាករ ៦នាក់ក្នុងខែមករាខាងមុខ
ក្រុមអធិរាជស Real Madrid បានដាក់កីឡាកររហូតដល់៦នាក់ដើម្បីត្រៀមលក់ចេញនៅខែមករាដើមឆ្នាំ២០២២ខាងមុខ ដោយក្នុងនោះមានទាំង Eden Hazard ផងដែរ។ ក្រុមរបស់លោក Carlo Ancelotti កំពុងធ្វើបានល្អនារដូវកាលនេះ បើទោះជាពួកគេមិនបានចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីចូលក្រុមកាលពីទីផ្សារដោះដូរកីឡាករកន្លងទៅក៏ដោយ។ ផ្ទុយទៅវិញ នៅខែមករាខាងមុខ ក្រុមយក្សអេស្ប៉ាញនេះក៏នឹងត្រៀមបញ្ចេញកីឡាករ៦នាក់ចេញថែមទៀត ដោយក្នុងនោះមានទាំង Gareth Bale, Eden Hazard និង Isco ផងដែរ។ Bale មិនបានលេងតាំងពីខែសីហាមកម្ល៉េះ បើទោះជាមិនរបួសក៏លោក Ancelotti មិនផ្ដល់នាទីឱ្យលេងដែរ។ ស្របពេល Hazard វិញ តម្លៃខ្លួនកាលទិញពី Chelsea មកថ្លៃ តែរូបគេលេងមិនបានល្អឡើយ ដោយមានបញ្ហារបួសជាប់ជានិច្ច មួយវិញទៀតទម្រង់លេងរបស់គេក៏ធ្លាក់ចុះដែរ។ ចំពោះ Isco វិញ ក៏មិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់ថែមទៀត។ ចំពោះកីឡាករ៣នាក់ទៀតដែលក្លឹបចង់លក់ចេញដែរនោះគឺ Luka Jovic , Marcelo និង Mariano Diaz៕
29 Dec 2021
134 views
Football News
របាយការណ៍៖ ក្លឹប Real Madrid គ្រោងផ្ទេរខ្សែការពារ Rudiger
Real Madrid អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករមួយចំនួនដើម្បីចុះកុងត្រាយកខ្សែការពារ Antonio Rudiger នៅចុងបញ្ចប់នៃរដូវកាលនេះ។ កិច្ចសន្យារបស់ Antonio Rudiger ជាមួយ Chelsea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ មានក្រុមជាច្រើនកំពុងតែចាប់អារម្មណ៍ទៅលើកីឡាករវ័យ 28 ឆ្នាំរូបនេះ។ ប៉ុន្តែក្លឹប Real Madrid មានភាគរយខ្ពស់ជាងគេក្នុងការនាំយកខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះមកចូលរួមជាមួយក្រុម។ យោងតាមការសែត AS ក្លឹប Real Madrid នឹងធ្វើការនាំយក Antonio Rudiger នៅរដូវក្តៅក្រោយ។ ខ្សែការពារកណ្តាលរូបនេះត្រូវការប្រាក់ខែចំនួន 12 លានអឺរ៉ូ (10 លានផោន) ក្នុងមួយឆ្នាំ ប៉ុន្តែ Chelsea ទំនងជាមិនបំពេញតាមការទាមទាររបស់គេនោះទេ។ លោក Carlo Ancelotti ចង់នាំយក Rudiger ចូល ប៉ុន្តែគាត់ប្រហែលជាត្រូវលក់កីឡាករខ្លះដើម្បីជម្រះប្រាក់ខែមួយចំនួនផ្សេងឲ្យបានធូរស្រាលជាមុនសិន។ Gareth Bale, Eden Hazard, Isco, និង Marcelo ស្ថិតក្នុងចំណោមអ្នកដែលអាចនឹងលក់ចេញ នៅចុងបញ្ជប់រដូវកាលនេះ ៕
06 Nov 2021
124 views
Football News
Real Madrid ដាក់គោលដៅលើខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco
ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco ត្រូវបានក្រុមយក្សស្ដេចស Real Madrid ដាក់ការចាប់អារម្មណ៍។ យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថាអ្នកគ្រប់គ្រងរបស់ក្រុម Real Madrid បង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះ។ ទោះយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain នៅតែជាអាទិភាពរបស់ក្លឹបនៅរដូវក្តៅក្រោយប៉ុន្តែមិនរាប់បញ្ចូលលទ្ធភាពក្នុងការចុះហត្ថលេខាលើពួកគេទាំងពីរទេជាពិសេសត្រូវរងចាំឲ្យកីឡាករ Gareth Bale, Isco Alarcon និង Marcelo ចាកចេញសិន ។ Tchouameni បានចូលរួមជាមួយ Monaco ពី Bordeaux កាលពីខែមករាឆ្នាំ ២០២០ ក្នុងតម្លៃ ១៨ លានអឺរ៉ូចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ។ Juventus និង Chelsea ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែលតម្លៃទីផ្សារឥឡូវនេះកើនឡើងទ្វេដងគឺរហូតដល់ ៣៥ លានផោន៕
12 Oct 2021
142 views
La Liga News
Real Madrid កំពុងសម្លឹងមើលខ្សែការពារថ្មីទុកជំនួស Marcelo
តាមរបាយការណ៏ដែរជិតស្និតនឹង Real Madrid បានបញ្ចាក់ថា ឥឡូវនេះក្រុមអធិរាជសកំពុងឃើញកីឡាករខ្សែការពារស្លាប
30 Dec 2018
556 views
Other News
Marcelo អាចនឹងចូលលេងបានក្នុងការប្រកួត El Clasico នៅចុងសប្ដាហ៍នេះ
ក្លឹប Real Madrid បានបញ្ជាក់នៅថ្ងៃនេះថា ខ្សែការពារស្លាប Marcelo អាចចូលលេងបានក្នុងការប្រកួត El Clasico នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
26 Oct 2018
238 views
Calcio News
Juventus ពិចារណាចង់ទិញ Marcelo ពី Real ប្រសិនបើ Sandro ចាកចេញ
Sandro បានមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបតោខៀវ Chelsea នារដូវថ្មីនេះៗ។ ព្រោះថា កិច្ចសន្យារបស់ Sandro ជាមួយ
20 Oct 2018
646 views
La Liga News
Marcelo អាចនឹងអវត្តមានមួយឬពីរប្រកួត ក្រោយពីរបួសយប់មិញ
ក្នុងប្រកួតយប់មិញពេល Real Madrid ចាញ់ Sevilla ខ្សែការពារសញ្ចាតិប្រេសីុលរូបនេះ ត្រូវបានប្ដូរចេញនៅនាទីទី 72 ដោយសារមាន
27 Sep 2018
333 views
Other News
Marcelo ត្រូវតុលាការអេស្ប៉ាញ ផាកពិន័យជិត ១លានដុល្លារ ពីបទបន្លំពន្ធ
កីឡាករឆ្នើមរបស់ក្លិប Real Madrid និងជម្រើសជាតិប្រេស៊ីល Marcelo បានទទួលយកការផ្ដន្ទាទោស ហើយត្រូវបង់ប្រាក់ពិន័យ៧៥០,០០០អឺរ៉ូ (៨៦៨,៧៦០ដុល្លារ)
13 Sep 2018
210 views
Other News
ខ្សែការពារ Marcelo ថា ខ្ញុំនឹងនៅ Real Madrid ជារៀងរហូត
ខ្សែការពារសញ្ចាតិប្រេស៊ីលរូបនេះ ត្រូវបានគេគិតថា គាត់ជាគោលដៅតែមួយគត់របស់ Juventus នៅពេលមិត្តរួមក្រុមរបស់លោក
06 Sep 2018
202 views
Other News
មុនទីផ្សារអឺរ៉ុបត្រូវបិទ Juventus ចង់ធ្វើរឿងនេះឲ្យបាន
ក្រុមសេះបង្កង់ Juventus កំពុងតែដាក់សំណើរទិញយកខ្សែារពារស្លាបស្តាំ Marcelo ពីក្រុម Real Madrid ទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបត្រូវបញ្ចប់
30 Aug 2018
260 views
Other News
ពិតទេដែល Marcelo នឹងចាកចេញពីក្លឹប Real Madrid ដើម្បីទៅតាម Cristiano Ronaldo?
បើយោងតាមប្រភពសារព័ត៍មានអីុតាលីមួយបានអះអាង Marcelo អាចនឹងចាកចេញពីក្លឹប Real Madrid ដើម្បីចូលរួមជាមួយ Cristiano Ronaldo នៅឯក្លឹប Juventus
13 Jul 2018
289 views
Other News
Ronaldo ប្រាប់ប្រធានក្លឹប Juventus ថា ខ្លួនចង់បានអតីតមិត្តរួមក្រុមម្នាក់
របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា Marcelo បាន Follow Instagram របស់ Juventus ជាពិសេសនោះលោកបានបង្ហោះសារ
12 Jul 2018
429 views
Worldcup 2018 News
គ្រូប្រេស៊ីល ថា Marcelo នឹងជាប់ជម្រើស 11នាក់យប់នេះ
គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយប្រាប់សន្និសីទការសែតថា៖ Marcelo ត្រូវបានប្ដូរចេញ ដោយសារតែបញ្ហារបួស
06 Jul 2018
311 views
Uefa Chanpions League News
Klopp បង្ហើបឱ្យដឹងថា ចំណុចខ្សោយរបស់ Real គឺ Marcelo
ពិតណាស់លោក Klopp នឹងត្រូវដឹកនាំ Liverpool លេងក្នុងការប្រកួតសំខាន់បំផុត ប្រចាំរដូវកាលនេះ ដោយត្រូវប៉ះ Real Madrid
26 May 2018
341 views
Other News
Marcelo ខ្ញុំចង់លេងជាមួយ Neymar នៅ Real Madrid
ពិតណាស់ ជាការពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ PSG ក្នុងតម្លៃ 222លានអឺរ៉ូ
13 May 2018
347 views
Uefa Chanpions League News
ឡើងផ្លៀម Marcelo ថា Real Madrid មិនដូច Barcelona ទេ
ពិតណាស់ Real Madrid បានទម្លាក់ Juventus ចេញពីពានរង្វាន់ Champion League ក្រោយសរុបលទ្ធផលទាំងពីរជើង 4ទល់នឹង3
13 Apr 2018
388 views