Tag: Mario Balotelli
Football News
ផ្អើលស្លាប់ពេញពិភពលោក ពេលនេះ Raiola ផ្ញើសារពីពេទ្យថា ខ្លួននៅរស់នៅឡើយទេ
កំពូលភ្នាក់ងារបាល់ទាត់ដ៏ល្បី Mino Raiola បានចេញមកបដិសេធចំពោះព័ត៌មានចុះផ្សារថា លោកបានស្លាប់ដោយសារតែជំងឺកាលពីយប់មិញ។ សារព័ត៌មានប្រទេសអ៊ីតាលីបានចុះផ្សាយខុសថា Raiola វ័យ៥៤ឆ្នាំបានស្លាប់ បន្ទាប់មករឿងរ៉ាវនេះត្រូវបានកាសែតជុំវិញពិភពលោកបានចុះផ្សាយបន្ត។ សូម្បីតែក្លឹប Real Madrid ក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ក្រោយព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើង។ យ៉ាងណាមិញ Raiola សាមីខ្លួនបានចេញសារបដិសេធព័ត៌មានខាងលើពីលើគ្រែនៅមន្ទីរពេទ្យ។ តាមការឲ្យដឹង Raiola មានបញ្ហាជំងឺសួត កំពុងសម្រាកនៅមន្ទីរពេទ្យ។ សូម្បីតែគ្រួសារនិងមិត្តភ័ក្ដិរបស់ Raiola ក៏បានចេញមកបដិសេធអំពីដំណឹងស្លាប់នេះដែរ។ Raiola ជាភ្នាក់ងាររបស់កីឡាករល្បីៗជាច្រើនដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត៕
29 Apr 2022
21 views
Football News
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបទទួលមរណះភាពនៅវ័យ៥៤ឆ្នាំ
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបដ៏មានឥទ្ធិពលមួយរូប បានបាត់បង់ជីវិតនៅវ័យ៥៤ឆ្នាំ ដោយសារតែបញ្ហាសុខភាព។ នេះបើយោង Mirror ។ លោកជាភ្នាក់ងារកីឡាករបស់ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត។ បើតាមសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីគឺលោកបានស្លាប់ដោយសារតែជំងឺសួត ដោយលោកធ្លាប់ចូលបន្ទប់វះកាត់ព្យាបាលម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែព័ត៌មានមួយនេះមិនបានទម្លាយនៅពេលនោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក Mino Raiola ចាប់ផ្ដើមអាជីពជាភ្នាក់ងារកីឡាករនេះចាប់តាំងពីឆ្នាំ១៩៩៣រហូតមក ដោយលោកមានភាពជោគជ័យនៅក្នុងអាជីពនេះខ្លាំង និងមានមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់៕
29 Apr 2022
29 views
Other News
Mario Balotelli រីករាយក្នុងការផ្ទេរទៅក្លិប Brescia ដែលជាស្រុកកំណើតរបស់ខ្លួន
ខ្សែប្រយុទ្ធ Mario Balotelli បានបញ្ជាក់កាលពីថ្ងៃចន្ទថា រូបគេមិនបានគិតច្រើនឡើយ ក្រោយពីទទួលបានសំណើមួយពីក្លិប Brescia ដែលជាក្លិបស្ថិតក្នុងទីក្រុងដែលរូបគេបានធំធាត់។ ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំបានជ្រើសរើសយក Brescia ពីព្រោះនៅពេលដែលសំណើរបស់ពួកគេបានមកដល់ ខ្ញុំមិនបានគិតច្រើនឡើយ។ នៅទីនេះ ខ្ញុំមានរាល់អ្វីៗទាំងអស់ដែលខ្ញុំត្រូវការ ពីព្រោះជាក្រុមមកពីទីក្រុងរបស់ខ្ញុំ»។ Balotelli បានកើតក្នុងទីក្រុង Palermo ប៉ុន្តែ បានចម្រើនវ័យក្នុងទីក្រុង Brescia ភាគខាងជើងប្រទេសអ៊ីតាលី ដែលជាកន្លែងរូបគេមានផ្ទះជួលមួយកន្លែង។ ក្លិប Balotelli បានឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Serie A នៅឆ្នាំនេះ ក្រោយពីត្រូវបានកាត់ចេញ កាលពីឆ្នាំ២០១១។ Balotelli ដែលមិនជាប់កិច្ចសន្យាលេងឲ្យក្លិបណាមួយ បន្ទាប់ពីកិច្ចសន្យារយៈពេលខ្លីជាមួយនឹងក្លិប Marseille បានផុតកំណត់កាលពីរដូវកាលមុន នោះ បានបន្ថែមទៀតថា៖ «ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំក្នុងការរស់នៅបរទេស ជាងប្រទេសអ៊ីតាលី។ ម្តាយរបស់ខ្ញុំបានយំ នៅពេលដែលគាត់បានឮថា ខ្ញុំនឹងវិលទៅកាន់ក្លិប Brescia ហើយគាត់ពិតជារីករាយណាស់»៕
20 Aug 2019
314 views