Tag: Mason
Football News
លោក Ralf Rangnick ជំរុញឲ្យកីឡាករ Man United ទាំងអស់រួបរួមគ្នាឡើងវិញ
លោក Ralf Rangnick បានជំរុញឲ្យកីឡាករ Manchester United ទាំងអស់រួបរួមគ្នាឡើងវិញ បន្ទាប់ពី Mason Greenwood ត្រូវចាប់ខ្លួនសង្ស័យពីបទរំលោភ ប្រើអំពើហិង្សា និងគំរាមសម្លាប់លើមិត្តស្រី។ United បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា Greenwood នៅតែត្រូវព្យួរការប្រកួត ត្បិតត្រូវដោះលែងឲ្យនៅក្រៅឃុំ ដើម្បីបន្តការស៊ើបអង្កេត ក្រោយឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសរយៈពេល៣ថ្ងៃ។ ក្លឹបក៏បានបញ្ឈប់ការលក់អាវរបស់កីឡាករវ័យ២០ឆ្នាំ និងយល់ព្រមប្ដូរអាវទៅអ្នកគាំទ្រដែលបានទិញអាវមានឈ្មោះ Greenwood ដោយមិនគិតថ្លៃទៀតផង។ លោក Rangnick បានចេញពីស្ថានភាពជាលើកដំបូង មុនប្រកួតពាន FA Cup នៅរាត្រីនេះជាមួយ Middlesbrough នៅកីឡដ្ឋនា Old Trafford។ លោកបានលើកឡើងថា វាគឺជាបទពិសោធន៍ដ៏លំបាកមួយ។ វាគឺជាប្រធានបទក្ដៅនៅក្នុងក្រុម។ Mason គឺជាផ្នែកនៃក្រុមមុនពេលក្រុមមានការសម្រាកក្នុងរដូវរងា។ គ្រប់គ្នាមិនចង់ឲ្យរឿងទាំងនោះកើតឡើងឡើយ។ នេះគឺជាអ្វីដែលមាននៅក្នុងជីវិត។ ដូច្នេះអ្នកត្រូវតែនៅជាមួយគ្នា រួបរួម និងបន្តទៅមុខ៕
05 Feb 2022
86 views