Tag: Matthujs de Ligt
Football News
Pogba និង Lukaku ស្ថិតក្នុងចំណោមកីឡាករទាំង១០មានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A
កីឡាករចំណូលថ្មីរបស់ Juventus ខ្សែបម្រើ Paul Pogba និង Romelu Lukaku ដែលទើបតែខ្ចីជើងមក Inter Milan ស្ថិតក្នុងចំណោមកីឡាករទាំង១០ដែលមានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A។ Pogba បានត្រលប់មកកាន់ Juventus វិញ ក្រោយចំណាយពេល៦ឆ្នាំនៅ Manchester United។ កីឡាករសញ្ជាតិបារាំងបានអស់កុងត្រាជាមួយ United មានន័យថា ការផ្ទេរមកកាន់ Juvenuts គឺគ្មានតម្លៃខ្លួនទេ។ Pogba នឹងទទួលបានថ្លៃពលកម្ម៦,៣លានផោនក្នុងមួយឆ្នាំ ធ្វើឲ្យគេស្ថិតនៅលេខ៥ក្នុងតារាងកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A។ សម្រាប់ Luaku វិញក៏បានត្រលប់មកកាន់ Inter វិញ ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea។ មិនខុសពី Pogba ឡើយ កីឡាករសញ្ជាតិបែលហ្ស៊ិកនឹងទទួលបានថ្លៃពលកម្ម៦,៣លានផោនក្នុងមួយឆ្នាំក្នុងក្លិប Inter។ ក្នុងពេលបច្ចុប្បន្ន កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A គឺខ្សែការពារ Matthujs de Ligt របស់ Juventus ទទួលបាន១០,១លានផោនក្នុងមួយឆ្នាំ។
12 Jul 2022
49 views