Tag: Mauel Pellegrini
Other News
ថ្នាក់ដឹកនាំរបស់ West Ham សម្រេចរក្សាទុកគ្រូបង្វឹកលោក MauelPallegrini បន្តទៀត
ថ្នាក់ដឹកនាំក្លឹប West Ham បានសម្រេចមិនបណ្តេញគ្រូបង្វឹកលោក Mauel Pellegrini ចេញទេ អំឡុងការសម្រាកជាអន្តរជាតិ បើទោះបីជាក្រុម West Ham លេង៧ប្រកួតមិនដែលឈ្នះសោះ នឹងខណ:ក្រុមនេះឈរនៅលេខរៀងទី១៦ ដែលជារឿងដ៏គួរឲ្យព្រួយបារម្ភក៏ដោយ។ ក្លឹប West Ham នឹងផ្តល់ពេលវេលាដល់លោក Pellegrini ដើម្បីស្តាទម្រង់លេងឡើងវិញ បើទោះបីជាមានសម្ពាធច្រើនធ្លាក់លើអតីតគ្រូបង្វឹកដែលធ្លាប់លើកពានជើងឯកក្របខណ្ឌ EPL រូបនេះក៏ដោយ។ បួនប្រកួតបន្ទាប់ ពួកគេត្រូវជួបជាមួយក្រុម Tottenham Chelsea Wolves និងក្រុម Arsenal ហើយលទ្ធផលមិនល្អអាចនឹងនាំឲ្យថ្នាក់ដឹកនាំចាត់វិធានការណ៍។ ជាលទ្ធផលក្លឹប West Ham មិនទាន់ឈ្នះច្រើនលើកជាប់គ្នារួមទាំងលទ្ធផលចាញ់ក្រុម Oxford United ៤-០។ ការជ្រើសរើសកីឡាករថ្មីក៏ជាបញ្ហាសម្រាប់ក្លឹបនេះផងដែរ៕
13 Nov 2019
296 views