Tag: Medel
Football News
មានដែលដឹងអត់ថា Messi ធ្លាប់ទទួលបានកាតក្រហមប៉ុន្មាននៅក្នុងអាជីពរបស់ខ្លួន?
ម្ចាស់ពាន Ballon d’Or ៦ សម័យ Lionel Messi ទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញខ្លាំង ដោយសារតែលោកជាកីឡាករម្នាក់ដែលមានភាពប៉ិនប្រសព្វនៅក្នុងការញាក់ នឹង អូសបាល់, ប៉ុន្តែសួរថា តើគាត់ធ្លាប់ត្រូវបានអាជ្ញាកណ្តាលបណ្តេញពីទីលានកំលុងការប្រកួតដែរឬទេ? ជាការពិតណាស់ Messi ធ្លាប់ទទួលបានកាតក្រហមចំនួន ៣ លើកនៅក្នុងអាជីពរបស់ខ្លួន ពោលគឺមានមួយលើកជាមួយក្លិប Barcelona និង ២ លើកជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន៖ កាតក្រហមដំបូងបំផុតដែល Messi ធ្លាប់ទទួលបាន គឺនៅពេលដែលក្រុមជម្រើសជាតិ អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ហុងគ្រី នៅឆ្នាំ ២០០៥, កំលុងពេលនោះ Messi មានវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ហើយរូបគេត្រូវបានទទួលកាតក្រហមពីលោកអាជ្ញាកណ្តាលភ្លាមៗ នៅពេលដែលរូបគេវាយទៅលើកីឡាករ Vilmos Vanczak ក្រោយកីឡាកររូបនេះព្យាយាមទាញអាវរបស់គាត់។ សម្រាប់កាតក្រហមលើកទី ២ Messi ទទួលបាននៅឆ្នាំ ២០១៩, ដែលពេលនោះក្រុម អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ឈីលី នៃព្រឹត្តិការណ៍ Copa
29 Jul 2021
166 views