Tag: Merson
Football News
លោក Paul Merson ជំរុញឲ្យ Man United បណ្ដេញលោក Rangnick កុំឲ្យស្ដាយក្រោយទាន់
អ្នកវិភាគបាល់ទាត់លោក Paul Merson បានជំរុញឲ្យ Manchester United ចែកផ្លូវជាមួយលោក Ralf Rangnick ទៅ បន្ទាប់ពីបិសាចក្រហមធ្លាក់ចេញពីតំណែងទៅលេងនៅ UCL។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានស្ថិតក្រោមសម្ពាធនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពេលដែលដែល Man United បង្ហាញទម្រង់លេងមិនបានល្អ។ ក្នុងនោះមានការចាញ់ Middlesbrough ក្នុងកីឡដ្ឋាន Old Trafford ពានរង្វាន់ FA Cup។ ហើយសម្ពាធបានបន្តកើនឡើងលើអតីតអ្នកចាត់ការរបស់ Leipzig ខណៈអ្នកវិភាគបាល់ទាត់លោក Paul Merson បានផ្ដល់គំនិតឲ្យ United រកអ្នកជំនួសឆាប់ៗទៅល្អជាងទុកយូរ។ Merson បាននិយាយថា លោកសឹងតែមិនជឿថា Man United កំពុងធ្វើអ្វី។ ត្រូវរងចាំដល់រដូវកាលក្រោយដើម្បីនាំអ្នកចាត់ការថ្មីមក? ពេលនេះមានការងារច្រើនដែលត្រូវធ្វើ។ ១០០% លោក Rangnick នឹងមិនអាចដឹកនាំ Man United ដល់រដូវកាលក្រោយឡើយ។ ក្លឹប Man United ពេលនេះកំពុងនៅលេខ៥ក្នុងតារាងពិន្ទុ Premier League មាន៤០ពិន្ទុ
15 Feb 2022
55 views