Tag: Miroslav Klose
Other News
វីរបុរសអាល្លឺម៉ង់ Klose និយាយថា Lewandowski ល្អជាងខ្លួន១០ដង
កីឡាករទាំងពីររូបនេះរកបានគ្រាប់បាល់សរុបច្រើនជាង២០០គ្រាប់ដូចគ្នាក្នុងអាជីពដ៏ជោគជ័យ ប៉ុន្តែវីរបុរសអាល្លឺម៉ង់ Miroslav Klose បានសរសើរប្រធានក្រុមប៉ូឡូញនិងជាខ្សែប្រយុទ្ធ Bayern Munich បច្ចុប្បន្ន Robert Lewandowski ថាជាកីឡាករដែលល្អជាងលោកដល់ទៅ១០ដង។ លោក Klose ដែលជាពូជពង្សអាល្លឺម៉ង់តែកើតនៅប៉ូឡូញ រកបាន១២១គ្រាប់ក្នុងការលេងសរុប៣០៧ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ Kaiserslautern, Werder Bremen និង Bayern Munich ពីឆ្នាំ១៩៩៩ដល់២០១១ មុនទៅចូលរួម Lazio ដល់ចូលនិវត្តន៍ក្នុងឆ្នាំ២០១៦ ខណៈ Lewandowski រកបាន២១៣គ្រាប់ពី២៩៧ប្រកួតមកទល់ពេលនេះ តែខណៈគេកំពុងប្រកបអាជីពនិងនៅល្អនៅឡើយ ច្បាស់ណាស់ថាតួលេខគ្រាប់បាល់របស់គេនឹងកើនឡើងថែមទៀត។ បើសរុបគ្រប់ពានសម្រាប់ក្លិប Lewandowski រកបានសរុប៣០៩គ្រាប់រួចទៅហើយតាំងពីលេងឱ្យ Dortmund រហូតដល់ Bayern ក្រោយផ្លាស់ពីក្លិបប៉ូឡូញ Lech Poznan មកអាល្លឺម៉ង់ក្នុងឆ្នាំ២០១០មក។ ថ្វីបើតួលេខគ្រាប់បាល់ក្លិប Klose រកបានតិចជាង Lewandowski តែនៅក្រុមជម្រើសជាតិវិញ Klose ល្បីល្បាញខ្លាំង ហើយលោកគឺជាម្ចាស់ឯតទគ្គកម្មរកបានគ្រាប់បាល់ច្រើនបំផុតក្នុងជុំផ្ដាច់ព្រ័ត្រ World Cup ដោយរកបាន១៦គ្រាប់ពីការបង្ហាញខ្លួន៤ព្រឹត្តិការណ៍។ លោករកបានសរុប៧១គ្រាប់ពីការលេង១៣៧លើកសម្រាប់អាល្លឺម៉ង់ពីឆ្នាំ២០០១ដល់២០១៤ និងបានឈ្នះពាន
19 Oct 2019
253 views