Tag: Molde
Football News
Haaland និយាយថាអតីតគ្រូបង្វឹក Solskjaer របស់បានផ្ញើសារចូលរួមត្រេកអរជាមួយគេ
ខ្សែប្រយុទ្ធចំណូលថ្មីក្លិប Manchester City កីឡាករ Erling Haaland បានទម្លាយឲ្យដឹងថា លោក Ole Gunnar Solskjaer បានផ្ញើសារមកកាន់រូបគេ បន្ទាប់ពីគេជោគជ័យក្នុងការផ្លាស់មកកាន់ Manchester City។ ជាការពិតណាស់ កីឡាករវ័យ២១ឆ្នាំខាងលើ បានសម្រេចចិត្តចាកចេញពី Borussia Dortmund ដើម្បីផ្លាស់មកកាន់ Man City ក្នុងតម្លៃខ្លួន ៥១លានផោន (ឬប្រមាណ៦៤លានដុល្លារ)។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អខ្លាំងនៅលើទឹកដីអាល្លឺម៉ង់ តាមរយៈការរកគ្រាប់បាល់បាន ៨៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៨៩ប្រកួត ហើយ រូបគេក៏ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធកំពុងល្អជាងគេម្នាក់នៅលើលោកផងដែរ។ Haaland បាននិយាយថា៖ “ពេលដែលខ្ញុំចុះហត្ថលេខាលេងឲ្យ Man City គាត់បានអបអរសាទរមកកាន់ខ្ញុំ និង ផ្ញើសារ ថា សូមសំណាងល្អក្នុងការដើរទៅលើផ្ទុយពី Manchester United។ ដូចចដែលអ្នកបានដឹងហើយថាគាត់មានឥទ្ធិពលយ៉ាងខ្លាំងលើអាជីពរបស់ខ្ញុំនៅពេលខ្ញុំលេងនៅ Molde ។ គាត់ជាមនុស្សល្អ”៕
16 Jul 2022
60 views