Tag: Nacho
Football News
លោក Ancelotti បានបោះសម្តីមួយម៉ាត់ឱ្យ Mbappe ក្រោយមួយរយៈនេះ លេចឮថារូបគេចង់ផ្ទេរមក R.Madrid
ទោះបីមិនទាន់បានក្លាយជាកីឡាកររបស់ Real Madrid យ៉ាងណាក្តី, ប៉ុន្តែ Kylian Mbappe មួយរយៈនេះតែងតែមានព័ត៌មានផ្សារភ្ជាប់ជាច្រើនលើកច្រើនសារជាមួយការផ្ទេរមកកាន់ក្រុមអធិរាជស, ប៉ុន្តែផ្ទុយមកវិញអ្នកចាត់ការលោក Carlo Ancelotti បានលើកឡើងថា ឥឡូវនេះនៅក្នុងក្រុមទាំងមូល គឺមានកីឡាករល្អៗដែលធ្វើឱ្យលោកពេញចិត្តរួចរាល់ហើយ។ គួរបញ្ជាក់ថា ក្រុម Real Madrid នឹងត្រូវជួបជាមួយក្រុម Levante នាល្ងាចថ្ងៃ អាទិត្យនេះ, ខណៈកាលពីសប្តាហ៍មុននៅក្នុងការប្រកួតសប្តាហ៍ដំបូងនៃក្របខណ្ឌ La Liga ពួកគេទើបតែបានបំបាក់ក្រុម Alaves យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ១ ហើយក្នុងនោះ Karim Benzema រកបាន ២ គ្រាប់, Nacho ១ គ្រាប់ និង Vinicius Junior ១ គ្រាប់ផងដែរ។ លោក Ancelotti បានមានប្រសាសន៍ដូច្នេះថា៖ ញុំមិនខ្វល់ថាមានរឿងអ្វីកើតឡើងជាមួយ Mbappe ទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ព្រោះថាបច្ចុប្បន្នយើងមានក្រុមដែលខ្លាំងមួយទៅហើយ។ ចក្ខុវិស័យរបស់យើងគឺមានភាពដូចគ្នា, ក្រុមមួយនេះគឺអាចប្រកួតប្រជែងបានគ្រប់ស្ថានការណ៍។
22 Aug 2021
159 views