Tag: Norwich City
Football News
Conte នឹងទទួលបានប្រាក់លើកទឹកចិត្តពីក្លឹបប្រសិនបើជួយឲ្យ Spur បានលេងពានរង្វាន់ UCL
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៣.១លានដុល្លារ ពីក្លឹបប្រសិនបើលោកអាចដឹកនាំក្លឹបនេះឈរជើងនៅ Top 4 ក្នុងតារាង។ ប្រកួត Premier League ក្នុងរដូវកាលនេះ ដែលធ្វើឲ្យ Spurs បានកៅអីទៅប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Times ក្នុងថ្ងៃនេះ។ លោក Conte បានមកដឹកនាំ Spurs ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ តាំងពីឈរនៅលេខ៩ រហូតមកឈរនៅក្នុងលំដាប់ទី៤ ក្នុងតារាងប្រកួត PL នៅក្នុងខណៈនេះ ដោយមាន ៦៨ពិន្ទុ។ យ៉ាងណាក្ដី ឱកាស Spurs ស្ថិតក្នុង Top 4 គឺនៅមានភាពមិនច្បាស់លាស់នៅឡើយទេ ដោយត្រូវសម្រេចលើមួយប្រកួតចុងក្រោយតទល់នឹង Norwich City ក្នុងសប្ដាហ៍នេះ ព្រោះតែ Arsenal ឈរនៅលេខ ៥នៃតារាង PL
18 May 2022
17 views
Football News
Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសា ក្នុងថ្ងៃនេះ។ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Ronaldo ចូលលេងឲ្យ Man Utd ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។ ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Norwich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsenal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។ ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ Premier League ចំពោះគេ៕
13 May 2022
22 views
Football News
Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេង Alejandro Garnacho
វីរបុរសរបស់ Manchester City កីឡាករ Sergio Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho ក្រោយរូបគេលើកសរសើរ Cristiano Ronaldo នៅលើបណ្តាញសង្គម Instagram ថាជាកីឡាករល្អបំផុតគ្រប់ពេលវេលា។ ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញយុវជនវ័យក្មេងសញ្ជាតិ អាហ្សង់ទីន Alejandro ក៏មានឈ្មោះជាមួយក្រុមបិសាចក្រហមផងដែរ ប៉ុន្តែរូបគេមិនបានចូលលេងនោះទេ ដោយមានវត្តមានត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ, ខណៈនៅក្នុងការប្រកួតនោះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Norwich City ៣-២ ដែលរកគ្រាប់បាល់បានដោយ Ronaldo ទាំង ៣ គ្រាប់។ ក្នុងនាមជាមិត្តរួមក្រុមរបស់ Ronaldo ក្រោយបញ្ចប់ការប្រកួត Alejandro បានសរសេរលើកសរសើរ CR7 នៅលើ Instagram យ៉ាងដូច្នេះថា “កីឡាករល្អបំផុតគ្រប់ពេលវេលា” អមជាមួយ Sticker រូបពពែ, ភ្លើង, បាល់ និងរូបបេះដូង។
18 Apr 2022
41 views
Football News
Minamino ដាក់២គ្រាប់ម្នាក់ឯង ជួយ Liverpool ឡើងវគ្គ៨ក្រុម FA Cup
ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ធ្វើបាន២គ្រាប់ម្នាក់ឯងធានាឲ្យ Liverpool យកឈ្នះ Norwich City ក្នុងលិទ្ធផល ២ ទល់នឹង ០ បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup។ គ្រាប់ដំបូងរបស់កីឡាករវ័យ២៧ឆ្នាំធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។ ជ័យជម្នះនេះបាននាំក្រុមលោក Jurgen Klopp ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ក្នុងលិទ្ធផល ១១ ទល់នឹង ១០ នៅកីឡដ្ឋាន Wembley៕
04 Mar 2022
79 views
Football News
Pep ថា Man City មិនមែនជាក្លឹបល្អជាងគេលើលោកទេ ក្លឹបមួយនេះទើបអញ្ចឹងមែន
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយក្រោយប្រកួតឈ្នះនឹង Brentford នូវលទ្ធផល ២-០ នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនមែនជាក្លឹបល្អជាងគេលើលោកនោះទេ Chelsea ទើបជាក្លឹបដែលល្អជាងគេលើលោក។ លោក Pep បាននិយាយថា៖” Man City យើងមិនមែនជាក្លឹបដែលល្អជាងគេនៅលើពិភពលោកនោះទេ។ ក្លឹបដែលល្អជាងគេនោះគឺជា Chelsea ព្រោះធ្លាប់ឈ្នះពាន Champions League និងពាន River Plate ពីអាមេរិកខាងត្បូង “។ លោកក៏បានបន្តផងដែរថា អ្នកណាល្អជាងគេមិនសំខាន់ទេ សំខាន់ក្រុមលោកគឺត្រូវតែខិតខំប្រឹងធ្វើយ៉ាងណាឲ្យល្អទៅមុខនិច្ច ដោយគោលដៅរបស់លោកគឺពេលនេះគឺត្រៀមប្រកួតទៅមុខទៀត ជាជាពិសេសខំឲ្យប្រកួតក្នុង UCL ឲ្យបានជាប់តទៅមុខទៀត និងបន្ទាប់មកគឺ PL។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២(ម៉ោងកម្ពុជា) ខាងមុខ Man City នឹងប៉ះ Norwich City ក្របខ័ណ្ឌ PL និងនៅថ្ងៃទី១៦ ខែនេះដដែល នឹងប៉ះជាមួយ Sporting Lisbon
11 Feb 2022
76 views
Football News
លោក Jose Mourinho ច្រានចោលឱកាសដឹកនាំក្រុម Everton
លោក Jose Mourinho បានច្រានចោលសំណើររបស់ក្រុម Everton ដោយចង់ផ្ដោតលើការងារដឹកនាំក្រុម Roma ឱ្យបានល្អនារដូវកាលនេះ។ ក្រុម Everton បានបណ្ដេញលោក Rafa Benitez ចោល ក្រោយពីលោកដឹកនាំមិនបានល្អ លេងចាញ់ទាំងក្រុម Norwich City ផងនៅប្រកួតចុងក្រោយ។ បន្ទាប់ពីដកអតីតអ្នកចាត់ការក្រុម Liverpool នេះទៅ ក្លឹបនៅលីគកំពូលអង់គ្លេសមួយនេះក៏បានត្រៀមទាក់ទងទៅលោក Jose Mourinho ឱ្យមកដឹកនាំក្រុមបន្ដផងដែរ។ តែមិនទាន់ទាក់ទងទៅផង ត្រូវបានលោក Jose ច្រានចោលទៅហើយ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើបានបញ្ជាក់ថាបច្ចុប្បន្នកំពុងពេញចិត្តក្នុងការដឹកនាំក្រុម Roma ដោយលោកមានកុងត្រា៣ឆ្នាំ ហើយទើបបានដឹកនាំ៦ខែប៉ុណ្ណោះ។ គោលដៅរបស់លោក Jose គឺចង់ជួយក្រុម Roma ឱ្យបានកៅអីលេងពានរង្វាន់អឺរ៉ុបនារដូវកាលនេះ៕
20 Jan 2022
94 views
Football News
កីឡាករមួយចំនួននៅ Man United រកឃើញជំងឺកូវីដ អាចប៉ះពាល់ដល់ការប្រកួត
ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរងការរីករាលដាលដោយជំងឺកូវីដក្នុងជួរកីឡាកររបស់ពួកគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតពេលខាងមុខ។ កីឡាករនិងសមាជិកបុគ្គលិកមួយចំនួនត្រូវបានគេដឹងថា បានវិជ្ជមានជំងឺកូវីដ ក្រោយពីធ្វើការតេស្ដ។ ដំណឹងនេះបានលេចចេញឡើងមួយថ្ងៃ បន្ទាប់ពីខ្សែការពារ Victor Lindelof បានផ្លាស់ប្ដូរចេញក្នុងជំនួបជាមួយ Norwich ដោយសារបញ្ហាដកដង្ហើម។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា Lindelof មានជំងឺកូវីដឬយ៉ាងណាទេ។ ក្រុមបិសាចក្រហមបានជូនដំណឹងនេះទៅកាន់ Premier League ហើយវាមានន័យថា ការប្រកួតរបស់ពួកគេនៅពាក់កណ្ដាលសប្ដាហ៍នេះជាមួយ Brentford អាចនឹងលើកពេល។ សម្រាប់អ្នកដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅផ្ទះ មុនពេលហ្វឹកហាត់កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងថា Spurs គឺជាក្រុមដំបូងដែលត្រូវរាតត្បាតដោយជំងឺកូវីដក្នុងរដូវកាលនេះ។ ពួកគេត្រូវបានផ្អាកការប្រកួតនៅ UEFA Conference League ជាមួយ Rennes កាលពីសប្ដាហ៍មុន និង Brighton កាលពីចុងសប្ដាហ៍៕
13 Dec 2021
97 views
Football News
Ronaldo បង្ហោះសារដ៏មានន័យបែបនេះ ក្រោយស៊ុតមួយគ្រាប់ ជួយ Man UTD យកឈ្នះ Norwich យប់មិញ
ជាការពិតណាស់ ក្រុមបិសាចក្រហម Manchester United រក៣ពិន្ទុបន្ថែម បន្ទាប់ពីបានយកឈ្នះលើក្រុម Norwich City ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញនេះ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមបិសាចក្រហម គឺរកបានដោយ Ronaldo តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៧៥ បន្ទាប់ពីកីឡាករក្រុមភ្ញៀវ Norwich បានបង្កឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់។ យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ ក៏បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម របស់ខ្លួនថា៖“មួយជំហានបន្ទាប់ទៀត នៅក្នុងទិសដៅត្រឹមត្រូវ។ យើងដឹងពីអ្វី ដែលយើងចង់បាន ហើយអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានវា។ វាអាស្រ័យលើយើង។ ធ្វើបានល្អប្អូនៗ ”៕
12 Dec 2021
104 views
Football News
ផ្លូវការ៖ Dean Smith ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម Norwich City
ក្រុម Norwich City ទើបតែបានប្រកាសតែងតាំងលោក Dean Smith ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។ អ្នកចាត់ការវ័យ 50 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះដែលកំពុងដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2024 ។ លោក Dean Smith បានដឹកនាំក្រុម Aston Villa ចន្លោះឆ្នាំ 2018 និង 2021 នឹងជួយក្រុមមួយនេះឡើងពីក្របខ័ណ្ឌ Championship កំឡុងពេលដឹកនាំរដូវកាលដំបូងឲ្យមកលេងក្នុងក្របខ័ណ្ឌកំពូល Premier League របស់អង់គ្លេស ។ លើសពីនេះទៅទៀតលោក Smith ដែលបានដឹកនាំ Aston Villa ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ឆ្នាំ 2019/20 ក្នុងនាមជាជើងឯករងនៅពីក្រោយក្រុមមេឃខៀវ Manchester City ។ ក្រុមចាបលឿង Norwich City គឺស្ថិតនៅបាតតារាងតំបន់កាត់ចោលដោយធ្លាប់ឈ្នះតែមួយដងគត់និងមាន 5 ពិន្ទុបន្ទាប់ពីលេងបាន 11 ប្រកួតក្នុងក្របខ័ណ្ឌ Premier League
15 Nov 2021
136 views
Football News
Tuchel ឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែតុលា ក្រោយឈ្នះ ៤ប្រកួតជាប់គ្នាក្នុង PL
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែតុលា នៅ Premier League ក្នុងថ្ងៃនេះ។ កាលពីខែតុលាកន្លងទៅនេះ លោក Tuchel បានដឹកនាំ Chelsea ឲ្យឈ្នះ៤ប្រកួតជាប់គ្នាតែម្ដងនៅក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសមួយនេះ ដោយបានឈ្នះប្រកួតនឹងក្លឹប Southampton លិទ្ធផល ៣-១ ក្លឹប Brentford លិទ្ធផល ១-០ ក្លឹប Norwich City លិទ្ធផល ៧-០ និងក្លឹប Newcastle លិទ្ធផល ៣-០ ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការរូបនេះ នៅខណៈនេះ Chelsea កំពុងឈរនៅលំដាប់ថ្នាក់ទីមួយក្នុងការប្រកួតដណ្ដើមយក PL នេះដោយមាន ២៦ពិន្ទុ។ គួរបញ្ជាក់ផងដែរថានេះជាលើកទីពីរហើយ សម្រាប់លោក Tuchel ដែលបានឈ្នះពានអ្នកចាត់ការឆ្នើមរបស់ PL នេះចាប់តាំងពីមកដឹកនាំ Chelsea ដោយកាលពីលើកដំបូងឈ្នះនៅខែមីនា ឆ្នាំ២០២១កន្លងទៅ៕
13 Nov 2021
116 views
Football News
បន្ទាប់ពីស៊ុត Hat-Trick កីឡករ Mason Mount ធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់
មុនពេលដែលខ្សែប្រយុទ្ធ Mason Mount របស់ Chelsea រកបាន Hat-Trick កាលពីម្សិលមិញ គេធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់។ ជាការពិតណាស់ កាលពីម្សិលមិញ ក្រុម Chelsea ត្រូវប្រកួតទល់នឹងក្លិប Norwich City ក្នុងក្របខណ្ឌ Premier League ហើយ Chelsea បានលត់ក្រុម Norwich យ៉ាងចាស់ដៃក្នុងលទ្ធផល ៧ ទល់នឹង ០ ដោយក្នុងនោះ Mount អាចរកគ្រាប់បាល់បានរហូតដល់ ៣គ្រាប់ម្នាក់ឯង ឬ យើងអាចហៅថា Hat-Trick នេះ។ Mount បាននិយាយថា៖ ខ្ញុំពិបាកក្នុងការរកគ្រាប់ណាស់ ខ្ញុំមានឱកាសនៅមុខទីច្រើនហើយ តែខ្ញុំដូចជាគ្មានសំណាងក្នុងការបញ្ចប់វាសោះ។ ខ្ញុំសង្ឃឹមថា ពេលមានប្រកួតក្រោយៗទៀត ខ្ញុំនឹងគ្រាប់បាល់ឲ្យបានជាដាច់ខាត ហើយប្រសិនជាខ្ញុំទាត់ចូលមួយហើយ ខ្ញុំនឹងតាមទាត់បញ្ចូលទៀតឲ្យដូចទឹកបាក់ទំនប់អ៊ីចឹង៕
24 Oct 2021
131 views
Football News
មានដឹងលោក Pep មានប្រសាសន៍ថាម៉េចខ្លះអត់ ក្រោយ Grealish រកបានគ្រាប់ដំបូងនៅ Man City យប់មិញ?
លោក Pep Guardiola ហាក់បង្ហាញក្តីរីករាយខ្លាំងមែនទែនចំពោះការបង្ហាញខ្លួនបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធចំណូលថ្មី Jack Grealish, ខណៈនៅក្នុងការប្រកួតដែលក្រុម Manchester City លត់ទៅលើក្រុម Norwich City ៥ ទល់នឹង ០ ក្នុងនោះក៏ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ក៏រកបាន ១ គ្រាប់ផងដែរ។ គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៥ គ្រាប់របស់ក្រុម Man City រកបានដោយកីឡាករ ៥ រូបផ្សេងគ្នា, គ្រាប់ទី ១ គឺជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់អ្នកចាំទី Tim Krul របស់ក្រុម Norwich, គ្រាប់ទី ២ រកបានដោយកីឡាករ Grealish, គ្រាប់ទី ៣ រកបានដោយកីឡាករ Aymeric Laporte, រីឯគ្រាប់ទី ៤ រកបានដោយកីឡាករ Raheem Sterling និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Riyad Mahrez។ ក្រោយបញ្ចប់ការប្រកួតលោក Pep
22 Aug 2021
166 views
Football News
លោក Pep ចង់អោយ Man City ចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម២រូប
លោក Pep Guardiola មានបំណងចង់អោយក្រុមមេឃខៀវ Man City ចុះហត្ថលេខានាំយកប្រធានក្រុម Aston Villa កីឡាករ Jack Grealish ព្រមជាមួយនិងខ្សែប្រយុទ្ធឆ្នើម Harry Kane មកកាន់ទឹកដី Etihad Stadium នៅរដូវក្តៅនេះយោងគេហទំព័រ ESPN បានចុះផ្សាយ។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានដាក់គោលដៅអាទិភាពលើខ្សែប្រយុទ្ធឆ្នើមក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Harry Kane មកជំនួសតំណែង Sergio Aguero ដែលបានផ្ទេរទៅកាន់ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីដើមខែនេះ។ ប្រភពខាងលើបន្តថាអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Guardiola មានចក្ខុវិស័យវែងឆ្ងាយថាការចុះហត្ថលេខារបស់ Grealish គឺមានសារៈសំខាន់ដូចគ្នានឹង Kane។ ជាមួយគ្នានេះ Man City ជឿជាក់ការផ្ទេរខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះក្នុងរង្វង់ទឹកប្រាក់ ១០០ លានផោនបន្ទាប់ពី Aston Villa បានឈានដល់កិច្ចព្រមព្រៀងចរចារផ្ទេរយក Emiliano Buendia ក្នុងតម្លៃ៣៣ លានផោនពីក្លឹបចំណូលថ្មី Norwich
08 Jun 2021
291 views
Premier League News
Son តែតមួយគ្រាប់ចុងម៉ោងជួយ Spurs រកបានជ័យជម្នះលើកដំបូងនៅ Premier League
ក្រុមបាល់ទាត់ Tottenham Hotspur រកបានជ័យជម្នះលើកដំបូងនៃលីគកំពូលអង់គ្លេស Premier League ក្នុងឆ្នាំថ្មី២០២០នេះ ក្រោមការដឹកនាំដោយលោក Jose Mourinho ដោយបានយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ២-១ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៣ខែមករា ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី ២៤ជើងទី ២។ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Dele Alli បានរកគ្រាប់បាល់បើកការនាំមុខមុនឲ្យ Spurs នៅនាទីទី៣៨។ ប៉ុន្តែការប្រកួតអូសបន្លាយដល់នាទី៧០ Norwich បានតាមស្មើវិញដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Teemu Pukki។ យ៉ាងណាមិញ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានតែតបញ្ចូលទីមួយគ្រាប់នៅនាទីទី៧៨ ជួយ Spurs បន្តនាំមុខជាថ្មី និងរក្សាលទ្ធផល ២ទល់នឹង១ ដល់ចប់ការប្រកួត។ តាមលទ្ធផលនេះបានធ្វើឲ្យក្រុមលោក Jose Mourinho រកបាន ៣៤ពិន្ទុឈរនៅលេខរៀងទី ៦គិតត្រឹមសប្តាហ៍ទី ២៤ជើងទី ២នេះដោយស្មើពិន្ទុគ្នាជាមួយក្រុម Man Utd ដែលបានចាញ់ក្រុម
23 Jan 2020
1152 views
Premier League Highlights
Highlight បាល់ទាត់ Tottenham Hotspur 2-1 Norwich City
Highlight បាល់ទាត់ Tottenham Hotspur Vs Norwich City Premier League ក្របខ័ណ : Premier League ថ្ងៃទី : ២៣ មករា ២០២០ លទ្ធផល : Tottenham Hotspur 2-1 Norwich City
23 Jan 2020
470 views
Premier League Highlights
Highlight បាល់ទាត់ Manchester United 4-0 Norwich City
Highlight បាល់ទាត់ Manchester United Vs Norwich City Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១២ មករា ២០២០ លទ្ធផល : Manchester United 4-0 Norwich City
12 Jan 2020
356 views
Premier League Highlights
Highlight បាល់ទាត់ Leicester City 1-1 Norwich City
Highlight បាល់ទាត់ Leicester City Vs Norwich City Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១៤ ធ្នូ ២០១៩ លទ្ធផល : Leicester City 1-1 Norwich City
15 Dec 2019
328 views
Premier League Highlights
Highlight បាល់ទាត់ Norwich City 3-2 Manchester City
Highlight បាល់ទាត់ Premier League (Sat/09/14) Norwich City Vs Manchester City
16 Sep 2019
282 views