Tag: Papa John
Football News
Elanga ពេញចិត្តការស៊ុតចូលគ្រាប់បាល់ក្នុងប្រកួតមួយនេះជាងគេនៅ Man Utd
ខ្សែស្លាប Anthony Elanga បាននិយាយនៅក្នុងសម្ភាសន៍ជាមួយក្លឹបខ្លួនគឺ Manchester United ថាគ្រាប់ស៊ុតចូលដែលគេពេញចិត្តជាងគេនៅពេលមកលេងឲ្យក្លឹបនេះ គឺគ្រាប់ក្នុងប្រកួតតទល់នឹង Accrington Stanley ក្នុងប្រកួតពាន Papa John ក្នុងឆ្នាំ២០២០ កាលពីគេនៅលេងឲ្យក្រុម U21 របស់ Man Utd នេះ។ Elanga បាននិយាយថា៖” ខ្ញុំជ្រើសរើសយកនៅពេលខ្ញុំលេងតទល់នឹង ក្លឹប Accrington Stanley ក្នុងប្រកួតពាន Papa John។ នៅពេលហ្នឹងខ្ញុំស៊ុតចូលគ្រាប់បាល់ស្អាតជាងគេដោយខ្លួនឯងតែម្ដង “។ កីឡាករនេះបន្តថា៖” និយាយទៅនៅពេលហ្នឹងខ្ញុំទៅយកមកស៊ុតខ្លួន ដោយឆ្លងមនុស្សជាច្រើន អញ្ចឹងខ្ញុំគិតថាគ្រាប់បាល់មួយហ្នឹងហើយជាគ្រាប់បាល់ខ្ញុំពេញចិត្តជាងគេ “។ Elanga ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Man Utd ដោយគេផ្លាស់មកលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាលនៅឆ្នាំ២០១៤ រួចក៏ផ្លាស់មកក្រុម U21 នៅឆ្នាំ២០១៩ បន្ទាប់មកក៏ផ្លាស់មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០២០/២១ និងបានបង្ហាញសមត្ថភាពយ៉ាងល្អជាពិសេសកាលពីរដូវកាលមុន៕
06 Aug 2022
14 views