Tag: Pedri
Football News
Pedri បានសារភាពថាពិតជាមានកិត្តិយសដែលបានពាក់លេខ១០ ក្នុងក្រុមជម្រើសជាតិ
ខ្សែបម្រើ បានសារភាពថា រូបគេពិតជាមានមោទកភាពណាស់ដែលទទួលបានអាវស្លាក១០ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ ជាការពិតណាស់ នៅក្នុងក្រុមអេស្ប៉ាញ ជាក់ស្តែងមានកីឡករល្បីៗមួយចំនួនដែលធ្លាប់ពាក់អាវលេខ ១០ ដូចជា Cesc Fabregas និង Thiago Alcantara ជាដើម ហើយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិអាល់បានី និង អ៊ីស្លង់ គឺ Pedri នឹងទទួលបានអាវស្លាកលេខ១០។ Pedri បាននិយាយថា៖ “វាជាកិត្តិយសដែលបានពាក់លេខ ១០ ក្នុងក្រុមជម្រើសជាតិ ដែលធ្លាប់ត្រូវបានពាក់ដោយកីឡាករសំខាន់ៗដូចជា Fabregas។ កីឡាករដែលពាក់លេខ ១០បានល្អបំផុតគឺ Lionel Messi”៕
27 Mar 2022
56 views
Football News
Pedri ថា ពេញចិត្តខ្លាំងនឹងនៅ Barca ក្រោយធ្លាប់ត្រូវបាន Real Madrid បដិសេធ
ខ្សែបម្រើ Pedri បានរៀបរាប់ទៅកាន់សារព័ត៌មាន El Partidazo de COPE ក្នុងថ្ងៃនេះពីបទពិសោធន៍ដែលគេធ្លាប់ត្រូវបានក្លឹប Real Madrid បដិសេធ និងភាពពេញចិត្តនៅក្លឹប Barcelona ។ Pedri បាននិយាយថា៖” ខ្ញុំធ្លាប់ទៅកាន់ក្លឹប Real Madrid ដើម្បីហ្វឹកហាត់សាកល្បង ដោយពេលទៅដល់ហ្នឹងដំបូងខ្ញុំហ្វឹកហាត់អត់កើតទេ ដោយសារតែមានព្រិលនៅទីលាន។ ខ្ញុំទៅហាត់បាន៣ថ្ងៃ ពួកគេក៏ឲ្យខ្ញុំទៅហ្វឹកហាត់ជាមួយក្រុម B ហើយក្រោយមកពួកគេក៏និយាយថា កម្រិតរបស់ខ្ញុំគឺអត់ទាន់គ្រប់គ្រាន់នឹងនៅក្លឹបហ្នឹងទេ “។ កីឡាករនេះបន្តថា៖” និយាយទៅយើងមិនចង់ឲ្យនរណាមួយបដិសេធយើងនោះទេ ប៉ុន្តែដោយសារតែអញ្ចឹងហើយវាលើកទឹកចិត្តឲ្យយើងគិតថាបើពួកគេមិនចង់បាន យើងខិតខំហ្វឹកហាត់ឲ្យខ្លាំងទៅ នឹងមានអ្នកណាផ្សេងចង់បានយើងជាមិនខាន។ ឥឡូវនេះគឺជាក់ស្ដែងហើយ ខ្ញុំនៅកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំមិនដែលជួបនរណាដែលបដិសេធខ្ញុំទៀតទេ។ និយាយទៅខ្ញុំចង់និយាយទៅអ្នកដែលធ្លាប់បដិសេធខ្ញុំនោះថា ឥឡូវនេះខ្ញុំពេញចិត្តនឹងនៅ Barcelona នេះខ្លាំងណាស់ “។ Pedri បានផ្លាស់មក Barca នៅឆ្នាំ២០២០ ដោយនៅក្នុងរដូវកាលនេះ គេចូលរួមបាន ១៨ប្រកួតហើយ និងរកបាន ៣គ្រាប់៕
26 Mar 2022
41 views
Football News
Pedri មិនហ៊ានទទួលយកការសរសើរ ក្រោយពេលមានគេថា លេងល្អដូច Messi
ខ្សែបម្រើ Pedri មិនហ៊ានពីទទួលយកការសរសើរពីអ្នកគាំទ្រ ក៏ដូចជាមានអ្នកកាសែតមួយចំនួនដែលថាគេលេងល្អដូច ខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីស៊ុតចូលជួយក្លឹប Barcelona ឈ្នះនឹងក្លឹប Galatasaray ក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ក្នុងលទ្ធផល ២-១ ក្នុងថ្ងៃនេះ។ Pedri បាននិយាយថា៖” គ្មានផ្លូវទៅរួចអញ្ចឹងទេ។ Messi គាត់ស៊ុតចូលបានច្រើន និងល្អជាងនេះណាស់។ វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ដែលប្រៀបធៀបខ្ញុំជាមួយនឹង Messi “។ កីឡាករនេះបន្តថា៖” ខ្ញុំមិនចាំថាខ្ញុំស៊ុតចូលរបៀបយ៉ាងម៉េចនោះទេ ទាល់តែខ្ញុំទៅមើលប្រកួតហ្នឹងម្ដងទៀតសិន អ្វីដែលខ្ញុំដឹងគឺ Ferran Torres គាត់បញ្ចូលបាល់ឲ្យខ្ញុំ ហើយមិនដឹងម៉េចញាក់បាល់ៗ ក៏ស៊ុតទៅ “។ នៅក្នុងរដូវកាលនេះ Pedri ចូលលេងឲ្យ Barca បាន ១៧ប្រកួត និងស៊ុតចូល ៣គ្រាប់។ ក្រោយឈ្នះប្រកួតខាងលើ Barca បានបន្តទៅលេងវគ្គ៨ក្រុមចុងក្រោយ នៃប្រកួត Europa League ៕
19 Mar 2022
72 views
Football News
លោក Xavi អ្នកចាត់ការក្រុម FC Barcelona ពេញចិត្តនឹងទម្រង់ Pedri ខ្លាំងណាស់
លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថានៅលើលោកនេះ គ្មាននរណាមានទេពកោសល្យច្រើនដូចជាកីឡាករ Pedri នោះទេ។ ក្នុងការប្រកួតទល់ក្រុម Valencia នៅយប់មិញនេះ ខ្សែបម្រើវ័យក្មេង Pedri រកបាន១គ្រាប់យ៉ាងស្អាត ទើបធ្វើឱ្យលោក Xavi ចាប់ចិត្ត និងសរសើរមិនដាច់ពីមាត់នោះទេ។ លោក បានចាត់ទុកខ្សែបម្រើអេស្ប៉ាញរូបនេះថាជាកីឡាករឆ្នើម មានអនាគត ហើយបើនិយាយពីទេពកោសល្យវិញនៅលើលោកនេះគ្មាននរណាមានច្រើនដូចគេឡើយ…គេទើបអាយុ១៩ឆ្នាំប៉ុណ្ណោះ តែធ្វើបានយ៉ាងល្អ។ ដោយឡែកក្រៅពីសរសើរដល់កីឡាករវ័យក្មេងខាងលើទៅ លោក Xavi ក៏បាននិយាយដល់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផងដែរ។ លោក បានចាត់ទុកអតីតកីឡាករ Arsenal ខាងលើជាកីឡាករឆ្នើមក្នុងក្រុមហើយការរកបាន៣គ្រាប់នៅយប់មិញនឹងធ្វើឱ្យគេកាន់តែមានទំនុកចិត្តថែមទៀតសម្រាប់ការប្រកួតបន្ដបន្ទាប់៕
22 Feb 2022
69 views
Football News
ក្រុម Barca ឡើងមកកាន់ Top 4 ហើយបន្ទាប់ពីស្មើកាលពីយប់មិញ
ខ្សែប្រយុទ្ធ Luuk de Jong បានតែតបញ្ចូលទីចុងម៉ោងជួយ Barcelona តាមស្មើ Espanyol ក្នុងលិទ្ធផល ២ ទល់នឹង ២ ក្នុងក្របខណ្ឌ La Liga កាលពីយប់មិញ។ កីឡាករវ័យក្មេង Pedri ជាអ្នករកគ្រាប់ដំបូងឲ្យ Barca មុនពេល Sergi Darder ជាអ្នករកគ្រាប់តាមស្មើវិញឲ្យ Espanyol។ Raul de Tomas បានព្យាយាមរកបានគ្រាប់ទីពីរឲ្យ Espanyol ជួយក្រុមនាំមុខ ២-១ វិញម្ដង។ យ៉ាងណាមិញ ការប្រកួតឈានដល់នាទី៩០+៦ទៅហើយ Luuk de Jong បានតែតមួយគ្រាប់យ៉ាងស្អាត នាំ Barca តាមស្មើ ២-២។ លទ្ធផលនេះក្រុមលោក Xavi បានរំកិលមកកាន់លេខ៤ក្នុងតារាងពិន្ទុ La Liga មាន៣៩ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៥ពិន្ទុ៕
15 Feb 2022
89 views
Football News
Chelsea ដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona នេះបើយោងតាមការរាយការណ៍ពី Mundo Deportivo ។ កីឡាករសញ្ជាតិហូឡង់រូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ ប៉ុន្តែទម្រង់លេងរបស់គេនៅ Barca មិនទាន់ល្អគ្រប់គ្រាន់ដូចកាលលេងនៅក្លិបចាស់ឡើយ។ ឥលូវនេះ Barcelona ក៏មានខ្សែបម្រើវ័យក្មេងពោរពេញដោយសមត្ថភាពដូចជា Pedri, Gavi និង Nico Gonzalez ដែលធ្វើឲ្យឱកាសចូលលេងរបស់ De Jong អាចនឹងត្រូវបាត់បង់។ យ៉ាងណាមិញ លោក Xavi Hernandez ទំនងជាមិនចង់ឲ្យក្លិបលក់ De Jong នោះឡើយខណៈដែលក្រៅពី Chelsea គឺ Bayern Munich ក៏ធ្លាប់ដាក់សំណើចង់ទិញយកគេផងដែរ៕
18 Jan 2022
84 views
Football News
កីឡាកររបស់ Barcelona បានមកដល់ទីលានហ្វឹកហាត់មុនពេលចាប់ផ្តើម 2 ម៉ោង
កីឡាកររបស់ក្លឹប Barcelona បានមកដល់កន្លែងហ្វឹកហាត់ Cuidad Deportiva Joan Gamper របស់ពួកគេ 2 ម៉ោងមុនពេលចាប់ផ្តើមការហ្វឹកហាត់ នេះបើយោងតាមសារព័ត៌មាន Diario Sport ។ សរុបសេចក្តីមក Xavi Hernandez ដែលត្រូវបានបង្ហាញជាផ្លូវការដល់អ្នកគាំទ្រនៅលើកីឡដ្ឋាន Camp Nou កាលពីម្សិលមិញនោះគឺនឹងត្រូវធ្វើការហ្វឹកហាត់លើកដំបូងក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona ។ ទោះបីជាដំណើរការហ្វឹកហាត់ចាប់ផ្តើមនៅម៉ោង 1 រសៀល (ម៉ោងក្នុងតំបន់) កីឡាករទាំងអស់រួមមាន Eric Garcia, Inaki Pena, Brathwaite, Pedri, Ansu Fati និង Gerard Pique បានមកដល់ 2 ម៉ោងមុន៕
09 Nov 2021
90 views
Football News
ផ្លូវការ! Pedri តកុងត្រាថ្មីជាមួយ Barca ជាមួយថ្លៃផ្ដាច់កុងត្រា ១.១ពាន់លានដុល្លារ
ខ្សែបម្រើវ័យ១៨ឆ្នាំ Pedri បានបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ២០២៦ ជាមួយថ្លៃផ្ដាច់កុងត្រារហូតដល់ប្រមាណ ១.១៦ពាន់ដុល្លារ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបផ្ទាល់។ កីឡាករនេះទើបផ្លាស់មកលេងនៅក្លឹបអេស្ប៉ាញខាងលើ នៅឆ្នាំ២០២០ ដោយមកទល់នឹងពេលនេះចូលលេងក្នុងការប្រកួតបាន ៥៦ប្រកួត និងរកគ្រាប់បាល់បាន៤គ្រាប់ ដោយបានឈ្នះពាន Copa del Rey នៅក្នុងរដូវកាលដំបូងរបស់ខ្លួនតែម្ដង។ កីឡាករនេះត្រូវបានគេស្គាល់ថាជាកីឡាករវ័យក្មេងមួយរូបដែលតម្លៃខ្លួនខ្ពស់បំផុតនៅពេលនេះជាង ៩៣លានដុល្លារ។ ចំពោះកម្មវិធីចុះកុងត្រានេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ស្អែក អមជាមួយការធ្វើសន្និសីទកាសែតពីរឿងនេះផងដែរ៕
14 Oct 2021
191 views
Football News
Koeman ដាក់គោលដៅចង់ឲ្យខ្សែបម្រើទាំងអស់រកឲ្យបានពី៣ទៅ៦គ្រាប់នៅរដូវកាលថ្មី
អ្នកចាត់ការ Ronald Koeman កំពុងតែរៀបចំដើម្បីរដូវកាល២០២១-២១ ហើយសង្ឃឹម Barcelona អាចពង្រឹងនូវអ្វីដែលពួកគេសម្រេចបានក្នុងឆ្នាំដំបូងរបស់លោកក្នុងការដឹកនាំ។ អ្នកចាត់ការសញ្ជាតិហូឡង់សម្លឹងឃើញការពង្រឹងគ្រប់តំបន់ ហើយជាពិសេសចង់ឲ្យខ្សែបម្រើរបស់លោកទាំងអស់គួរឲ្យអាចរកគ្រាប់ឲ្យបានច្រើន។ មកកាន់ Barca នៅឆ្នាំដំបូង Koeman បានជួយក្រុមឈ្នះពាន Copa del Rey តែមួយគត់ និងឈរលេខ៣នៅតារាពិន្ទុ La Liga។ ក្នុងកិច្ចសម្ភាសន៍មួយ Koeman អំពីខ្សែបម្រើក្មេងៗរបស់ក្លឹបដូចជា Frenkie de Jong ថា ត្រូវតែពង្រឹងទៅមុខ ហើយក្លឹបនឹងបន្តធ្វើការជាមួយគេដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរទៅមុខ។ ដូចខ្សែបម្រើទាំងអស់ក្នុងក្លឹប បូករួមទាំង De Jong ផង គួរតែអាចរកគ្រាប់បាល់បានចន្លោះពី ៣ទៅ៦គ្រាប់ ក្នុងរដូវកាលថ្មី។ Koeman ក៏បានសរសើពីខ្សែបម្រើវ័យ១៨ឆ្នាំ Pedri ដែលបង្ហាញសមត្ថភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ Euro ២០២០។ តែដោយសារភាពនៅវ័យក្មេង លោកចង់ឲ្យ Pedri បន្តពង្រឹងខ្លួនបន្ថែម ខណៈបច្ចុប្បន្នគេកំពុងបន្តជួយអេស្ប៉ាញទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក៕
19 Jul 2021
248 views
Football News
ក្លឹប Barcelona បានលុយ២,៦លានអឺរ៉ូពី UEFA ក្រោយកីឡាកររបស់ខ្លួនធ្លាក់ពី Euro អស់
ក្លឹប Barcelona នឹងទទួលបានប្រាក់២,៦លានអឺរ៉ូពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដែលជាសំណងដែលកីឡាកររបស់ក្លឹបទៅលេងនៅ Euro ២០២០។ គិតត្រឹមពេលនេះគ្មានកីឡាកររបស់ Barcelona ណាម្នាក់មានឱកាសឡើងទៅលេងនៅផ្ដាច់ព្រ័ត្រ Euro ឡើយ។ ដូចបានដឹងស្រាប់ហើយ Sergio Busquets, Jordi Alba, Eric Garcia,Pedri និង Martin Braithwaite បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអស់ហើយ។ កីឡាករមួយចំនួនផ្សេងទៀតរបស់ក្លឹបដូចជា Antoine Griezmann, Ousmane Dembele និង Clement Lenglet របស់ជម្រើសជាតិបារាំងបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ Frenkie de Jong និង Memphis Depay របស់ហូឡង់ក៏ធ្លាក់ត្រឹមវគ្គនេះដូចគ្នា។ តាមរយៈកិច្ចព្រមព្រៀងរវាងសមាគមក្លឹបបាល់ទាត់អឺរ៉ុប (ECA) និង UEFA បាននិយាយគ្នាថា ក្លឹបនីមួយៗនឹងទទួលបានប្រាក់៩ ០០០អឺរ៉ូក្នុងមួយថ្ងៃសម្រាប់កីឡាករម្នាក់ៗដែលទៅលេងតំណាងឲ្យជាតិរបស់ពួកគេនៅ Euro។ យ៉ាងណាក្ដី ចំនួនទឹកប្រាក់៩ ០០០អឺរ៉ូនេះផ្ដល់ជូនសម្រាប់កីឡាករណាដែលចូលរួមជាសមាជិកក្លឹបចាប់តាំងពីខែ កក្កដា ឆ្នាំ ២០១៩ប៉ុណ្ណោះ។ ដូចជាក់ស្ដែង Braithwaite
09 Jul 2021
280 views
Football News
កីឡាករអេស្ប៉ាញម្នាក់ សន្យានឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈ្នះ Euro
ខ្សែបម្រើរបស់ Barcelona កីឡាករ Pedri បាននិយាយថា គេនឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈានទៅវគ្គបន្តនិងឈ្នះពាន Euro ២០២០។ Pedri វ័យ១៨ឆ្នាំតែងតែលេងជាជម្រើសរបស់លោក Luis Enrique រហូតបានជួយក្រុមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រួវប្រឈមមុខជាមួយអ៊ីតាលីនៅយប់នេះ។ ក្នុងជំនួបនេះ Pedri បានសន្យាថា ប្រសិនបើអេស្ប៉ាញអាចឡើងដល់ផ្ដាច់ព្រ័ត្រនឹងឈ្នះពានគេនឹងកោរសក់។ “ខ្ញុំមានភាពនឿយហត់តិចតួច។ ប៉ុន្តែអាយុទើប១៨ឆ្នាំខ្ញុំនៅមានកម្លាំងបន្តទៀត។ ក្រុមទាំងអស់សុទ្ធតែល្អ។ គ្រប់ក្រុមសុទ្ធតែអាចទម្លាក់គ្នាបាន ហើយប្រកួតយប់នេះនឹងល្អមើល។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងរីករាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រសិនបើពួកយើងឈ្នះពាន Euro ខ្ញុំនឹងកោរត្រងោល”។ សម្ដី Pedri។ ជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលីនឹងលេងនៅរាត្រីនេះម៉ោង២:០០នាទីរំលេងអាធ្រាត្រ ក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕
06 Jul 2021
156 views