Tag: Pep Guardiola
Other News
Pep Guardiola ថាក្រុម Man City នៅតែអាចប្រជែងពានរង្វាន់បានដដែល
ការបរាជ័យក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទល់នឹង Manchester United ធ្វើឲ្យក្រុម Manchester City របស់លោក Pep Guardiola ប្រឈមនឹងរឿងដែលពិបាកនឹងទទួលយក។ បើទោះជាបរាជ័យក្រោមថ្វីជើងក្រុម Man Utd ២-១ កាលពីយប់មិញមែន ប៉ុន្តែលោក Pep នៅតែជឿជាក់ថាក្រុមរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងពានរង្វាន់បានដដែល។បរាជ័យនៅយប់មិញនេះ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកខាងលើឆ្ងាយពិន្ទុពីក្រុម Liverpool ដល់ទៅ១៤ពិន្ទុទៅហើយ។ ដូច្នេះវានឹងធ្វើឱ្យពួកគេពិបាកខ្លាំង ក្នុងការប្រជែងយកតំណែងលេខ១ ព្រោះថាទម្រង់លេងរបស់ក្រុមហង្សក្រហមបច្ចុប្បន្ននេះ ពិតជាល្អ និងមិនងាយក្រុមណាយកពិន្ទុពីពួកគេបានឡើយ។ តែយ៉ាងណាមិញ លោក Pep បែរជាយល់ឃើញថាត្បិតតែដាច់ពិន្ទុច្រើនយ៉ាងនេះក្ដី ក្រុមរបស់លោកនៅតែមានសង្ឃឹមដដែល។ ការប្រកួតនៅសល់ច្រើនប្រកួតទៀតណាស់ ដូច្នេះប្រសិនបើ Man City ឈ្នះប្រកួតនៅសល់ទាំងអស់ នោះឱកាសនៅតែមានជានិច្ចសម្រាប់ក្រុមរបស់លោក៕ ហើយក្រុមការពារជើងឯក Premier League ២រដូវកាលជាប់គ្នា ទំនងជាពិបាកក្នុងការដណ្ដើមពាននេះនៅក្នុងរដូវកាលទី៣ ហើយលោក Guardiola ទទួលបានតែ ៣២ពិន្ទុប៉ុណ្ណោះ សំរាប់១៦ប្រកួតដំបូងនៅក្នុងលីគ ដែលជាកំណត់ត្រាអន់បំផុតសំរាប់អាជីពរបស់លោក៕
09 Dec 2019
14 views
Other News
លោក Pep Guardiola មិនមានការព្រួយបារម្ភពីការប្រកួតជាមួយ Liverpool នោះទេ
ដោយយោងតាមសម្ដីរបស់លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ការឈានទៅក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេស មិនអាស្រ័យតែលើជ័យជម្នះលើក្លឹប Liverpool នៅចុងសប្ដាហ៍ក្រោយនេះនោះទេ។ ក្លឹប Manchester City នឹងធ្វើដំណើរទៅប្រកួតនៅទឹកដី Anfield ដោយកំពុងតាមពីក្រោយ Liverpool ៦ពិន្ទុ។ ក្លឹប Manchester City បានប្រកួតឈ្នះក្លឹប Southampton ក្នុងលទ្ធផល ២ទល់នឹង១ នៅទឹកដីខ្លួនឯង ត្រូវអរគុណដល់គ្រាប់បាល់ជិតចប់ម៉ោងរបស់កីឡាករ Kyle Walker ខណៈដែល Liverpool ទទួលបានលទ្ធផលដូចគ្នាពេលប្រកួតជាមួយក្លឹប Aston Villa។ យ៉ាងណាមិញ លោក Guardiola មិនព្រួយបារម្ភនោះទេ ប្រើសិនបើក្នុងការប្រកួតនៅថ្ងៃអាទិត្យ ក្រុមរបស់លោកមិនអាចតាមទាន់ពិន្ទុក្រុមហង្សក្រហម។ នៅពេលគេសួរថាតើក្រុមរបស់លោកត្រូវបញ្ចប់រយៈពេលរង់ចាំ ១៥ឆ្នាំដើម្បីទទួលបានជ័យជម្នះលីគកំពូលអង់គ្លេសក្នុងទឹកដី Anfield លោក Guardiola បាននិយាយថា៖ “ពួកយើងនឹងព្យាយាម ប៉ុន្តែខ្ញុំគិតថាមិនអាចទៅរួចទេ។ តើពួកយើងបានឆ្លងកាត់ប៉ុន្មានសតវត្សរ៍ហើយដែលយើងតែងតែបរាជ័យនៅ Anfield?” “យើងដឹងថាអ្វីបានកើតឡើងកាលពីថ្ងៃសៅរ៍ ពួកគេបានយកឈ្នះ Aston Villa នៅនាទីចុងក្រោយ”
05 Nov 2019
23 views
Other News
Klopp ការពារ Mane ក្រោយពីលោក Guardiola ចោទថាធ្វើពុតជាដួលថ្ងៃមុន
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានច្រានចោលការចោទប្រកាន់របស់លោក Pep Guardiola គ្រូបង្វឹកនៃក្រុម Manchester City ថា ខ្សែប្រយុទ្ធ Sadio Mane គឺជាអ្នកធ្វើពុតជាដួល នៅមុនពេលក្រុមទាំង២ ជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍ក្រោយ។ Mane បានរងពិន័យកាតក្រហម ក្រោយពីមិនអាចខកខានក្នុងការទទួលបានបាល់ប៉េណាល់ទី ហើយបន្ទាប់មក បានជួយឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទី១គ្រាប់ មុននឹងរកបានគ្រាប់បាល់ឈ្នះ ក្នុងពេលក្រុមខ្លួនយកឈ្នះ ២-១ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃសៅរ៍។ លោក Guardiola ដែលក្រុមរបស់លោកក៏បានស៊ុតបាល់បញ្ចូលទីនៅចុងម៉ោង ដើម្បីផ្តួលក្រុម Southampton ផងដែរនោះ បាននិយាយទាក់ទងនឹងតារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ ថា៖ «ពេលខ្លះ រូបគេបានធ្វើពុតជាដួល។ ពេលខ្លះ រូបគេមានជំនាញខាងស៊ុតបាល់ដ៏អស្ចារ្យនៅនាទីចុងក្រោយ»។ លោក Klopp ដែលត្រៀមរៀបចំក្រុមខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Genk នៅរាត្រីនេះ បានច្រានចោលការចោទប្រកាន់នោះ តាមរយៈការបញ្ជាក់ថា៖
05 Nov 2019
24 views
Other News
Guardiola ថា Mane លេងល្បិចធ្វើដួល គឺជារឿងកើតឡើងច្រើនលើកមកហើយ
ខ្សែប្រយុទ្ធ Sadio Mane ដួលក្នុងប្រអប់គ្រោះថ្នាក់កាលពីយប់មិញ ទទួលបានកាតលឿងដោយសារតែអាជ្ញាកណ្ដាលមើលឃើញថារូបគេធ្វើពុតដើម្បីទទួលបានបាល់ពិន័យ១១ម៉ែត្រប៉ុណ្ណោះ។ចំពោះរឿងធ្វើពុតជាដួលយកបាល់១១ម៉ែត្រនេះដែរ លោក Pep Guardiola អ្នកចាត់ការក្រុម Man City បានលើកឡើងថាវាមិនមែនជាលើកទី១ទេ ដែលកីឡាករ Liverpool ម្នាក់នេះធ្វើបែបនេះ។ លោកថា វាកើតឡើងច្រើនលើកមកហើយ អ្វីដែលក្រុម Liverpool បានធ្វើនៅប៉ុន្មានឆ្នាំមកនេះ។ ជាពិសេសគឺ Sadio Mane តែម្ដង ដែលពេលខ្លះមានសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យ ហើយពេលខ្លះក៏ធ្វើពុតជាដួលយកចំណេញបែបនេះ។ រំលឹកថាក្នុងការប្រកួតនៅយប់មិញនេះ ក្រុម Liverpool យកឈ្នះក្រុម Aston Villa ២-១ ដែលគ្រាប់បាល់ជ័យជម្នះធ្វើបានដោយ Sadio Mane នៅនាទី៩០+៤ទៅហើយ។ ទទួលបាន៣ពិន្ទុនេះ ធ្វើឱ្យក្រុមរបស់លោក Klopp នៅតែនាំមុខក្រុម Man City ៦ពិន្ទុដដែល៕
03 Nov 2019
36 views
Other News
Pep Guardiola ត្រៀមចាកចេញពីក្លឹបក្រោយ Man City បន្តចាញ់ Wolves
អ្នកចាត់ការ Pep Guardiola អាចនឹងចាកចេញពី Manchester City បើសិនជាក្រុមមេឃខៀវ នៅតែជួបលទ្ធផល មិនល្អប្រសើរទៀត។ Man City រដូវកាលនេះ ហាក់មិនសូវបានល្អទេ ដោយបច្ចុប្បន្នចាញ់ Liverpool ដល់ទៅ ៨ពិន្ទុហើយ ក្នុងតារាង Premier League បន្ទាប់ពីចាញ់ Wolves ២-០ កាលថ្ងៃអាទិត្យ។ Pep ធ្លាប់សន្យាជាមួយប្រធានក្លឹប Khaldoon Al Mubarak ថា៖ “គាត់ដឹងថា ខ្ញុំនឹងចាកចេញ បើសិនជាអ្វីៗមិនទៅតាមគម្រោង។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជៀសវាងរឿងនេះ”៕
09 Oct 2019
55 views
Other News
Pep និយាយថានឹងព្យាយាមធ្វើឱ្យអ្នកគាំទ្រ Man City លង់នឹងបាល់ Champions League
លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយថាត្រូវទាក់ទាញអ្នកគាំទ្រដោយបាល់ Champions League បន្ទាប់ពីក្លិបធ្វើការបោះឆ្នោតស្ទង់មតិ ហើយចេញចម្លើយថាអ្នកគាំទ្រចង់ឈ្នះពាន Premier League ជាង Champions League។ Manchester City នឹងបើកយុទ្ធនាការពានទ្វីបអឺរ៉ុបក្នុងផ្ទះជាលើកទី៩ជាប់គ្នា ទល់នឹង Dinamo Zagreb នៅម៉ោង២យប់ថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០១៩នេះ។ មុនការប្រកួតមកដល់ លោក Pep និយាយថា៖ «ខ្ញុំដឹងថាសម្រាប់អ្នកគាំទ្រ Premier League គឺរំភើបជាងគេ។ ប៉ុន្តែពាននេះ(UCL)ក៏ល្អដែរ។ ពួកយើងនឹងព្យាយាមទាក់ទាញអ្នកគាំទ្ររបស់យើងហើយនិយាយថា[យើងអាចធ្វើបាន]»។ «ពួកយើងបានធ្វើការបោះឆ្នោតស្ទង់មតិ ហើយមនុស្សម្នាចង់ឈ្នះពាន Premier League ជាង Champions League។ ខ្ញុំមិនដឹងថាហេតុអ្វីទេ តែវាជាការពិតសម្រាប់ក្លិបយើង ហើយយើងត្រូវតែទទួលយក។ ខ្ញុំគិតថាដោយសារតែពីមុនមក យើងមិនបានលេងពាននេះ។ ពួកយើងពីមុននៅផ្ទះ ផឹកស្រាក្នុងតៀម មើលការប្រកួតរបស់ Liverpool និង Manchester United»។ «ពួកយើងចង់ឈ្នះពាននេះ តែបើយើងមិនឈ្នះ ខ្ញុំនឹងមិនសម្លាប់ខ្លួននោះទេ។
01 Oct 2019
22 views
Other News
ខ្សែការពារកណ្ដាលរបស់ Man City នឹងអវត្តមានដល់ខែមករាឬកុម្ភៈឆ្នាំ ២០២០
ខ្សែការពារកណ្ដាល Aymeric Laporte របស់ Manchester City នឹងអវត្តមានរហូតដល់ខែមករាឬកុម្ភៈឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Pep Guardiola។ កីឡាករវ័យ២៥ឆ្នាំដែលទើបទទួលបានការកោះហៅចូលជម្រើសជាតិក្រុមធំបារាំងលើកដំបូង បានទទួលការវះកាត់ត្រង់ជង្គង់ស្ដាំ បន្ទាប់ពីរងរបួសអំឡុងប្រកួតឈ្នះ Brighton ៤-០ កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩ ពេលប្រជែងជាមួយកីឡាករ Adam Webster។ Laporte រដូវកាលមុនបានចូលលេង៣៥លើកសម្រាប់ Man City ក្នុងក្របខ័ណ្ឌ Premier League។ មានតែ Bernardo Silva ម្នាក់ប៉ុណ្ណោះដែលលេងបានច្រើនប្រកួតជាងអតីតសមាជិក Athletic Bilbao រូបនេះ (មិនរាប់ចូលអ្នកចាំទី)។ Man City ពេលនេះនៅសល់ Nicolas Otamendi និង John Stones ជាខ្សែការពារកណ្ដាល ក្រោយការចាកចេញរបស់ Vincent Kompany។ Man City ត្រូវលេងនៅផ្ទះ Norwich City យប់ថ្ងៃសៅរ៍នេះក្នុងក្របខ័ណ្ឌ Premier League ម៉ោង១១៖៣០យប់នៅកម្ពុជា៕
14 Sep 2019
32 views
Premier League News
លោក Pep Guardiola ដាក់ John Stones ឲ្យលេងក្នុងជម្រើសដំបូងជំនួស Aymeric Laporte ក្រោយរងរបួស
អ្នកចាត់ការ Man City លោក Pep Guardiola ត្រៀមដាក់ John Stones ឲ្យលេងក្នុងជម្រើសដំបូងពេលធ្វើដំណើរទៅទឹកដី Norwich City ស្អែកនេះ
13 Sep 2019
86 views
Other News
មកស្គាល់គ្រូបង្វឹក ៥រូប ដែលចំណាយប្រាក់របស់ក្លឹបច្រើនជាងគេក្នុងការទិញកីឡាករ
មានគ្រូបង្វឹក ៥រូប ដែលជាប់ក្នុងកំណត់ត្រា ចំណាយប្រាក់របស់ក្លឹប ក្នុងការទិញកីឡាករយ៉ាងច្រើន...
21 Aug 2019
41 views
Premier League News
លោក Pep Guardiola បានសរសើរ Tottenham ថាជាក្រុមកំពូលទី២នៅអឺរ៉ុប
លោក Pep Guardiola បានសរសើរ Tottenham ថាជាក្រុមលំដាប់លេខ២ល្អបំផុតនៅលើលោក មុនការប្រកួតយប់នេះនៅទឹកដី Etihad
17 Aug 2019
60 views
Other News
Leroy Sane អាចត្រូវអវត្តមានពីការប្រកួតយ៉ាងតិចក៏ពី ៦ ទៅ ៧ខែដែរ ដោយសារបញ្ហារបួសជង្គង់
លោក Pep Guardiola បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធស្លាប Leroy Sane អាចត្រូវអវត្តមានពីការប្រកួតយ៉ាងតិចក៏ពី ៦ ទៅ ៧ខែដែរ ដោយសារបញ្ហារបួសជង្គង់
10 Aug 2019
47 views
Other News
Pep សារភាពថាលោកពិតជាចង់បានកីឡាករ Harry Maguire ពី Leicester City
Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City សារភាពថាលោកពិតជាចង់ទិញយកកីឡាករ Harry Maguire ពី Leicester City ខ្លាំងណាស់
05 Aug 2019
59 views
Other News
កីឡាករ Luke Bolton ក្មេងមែនពិត តែអាចទាក់ទាញចិត្ត Pep Guardiola បាន
តាមប្រភពព័ត៌មាន Manchester Evening News បានឱ្យដឹងថា កីឡាករ Luke Bolton បានត្រៀមនឹងចុះកុងត្រារយៈពេល៣ឆ្នាំកន្លះ ជាមួយនឹង Manchester City
17 Jan 2019
160 views
Other News
Man City ចុះកុងត្រាជាមួយនឹង Guardiola ជាសំងាត់ដោយមិនឱ្យ Bayern ដឹង
លោក Pep guardiola បានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៥ មានការរៀបចំកិច្ចសន្យាមួយជាមួយ Manchester City ហើយគាត់ក៏បានប្រាប់ Bayern Munich មានរយៈពេល៣ខែទៀត
08 Nov 2018
205 views
Other News
មកស្គាល់គ្រូបង្វឹកបាល់ទាត់ជោគជ័យជាងគេបំផុតនៅអឺរ៉ុប
ក្នុងបញ្ជីនេះគឺរាប់តែគ្រូបង្វឹកដែលដឹកនាំក្នុងលីកកំពូលទាំង៥នៅអឺរ៉ុបប៉ុណ្ណោះ(Premier League, Budesliga, La Liga, Serie AនិងLigue 1)
26 Oct 2018
136 views
Other News
Pep សរសើរ Silva បន្ទាប់ពីកាត់ស៊ុតចុងម៉ោងជួយ Man City ឈ្នះ Hoffenheim
Silva ស៊ុតបាល់បញ្ចូលទីនៅនាទីទី 87 បន្ទាប់ពីខ្សែការពារ Stefan Posch របស់ Hoffenheim បានថ្វេរប្រហែស នឹងមួយគ្រាប់របស់ Sergio Aguero
03 Oct 2018
109 views
Premier League News
Pep Guardiola បង្ហើបតម្លៃខ្លួនផ្ដាច់កុងត្រារបស់ De Bruyne គោះមានលុយ
បច្ចុប្បន្នរូបគេកំពុងមានបញ្ហារបួសជង្គង់ ដែលត្រូវអវត្តមានពីទីលានរហូតដល់ខែវិច្ឆិកា។ គេលើងឡើងជើងតាំងពីលោក
15 Sep 2018
153 views
Premier League News
ច្បាប់ថ្មីរបស់គ្រូបង្វឹក Man City ហាមមិនឱ្យកីឡាករប្រើទូរស័ព្ទក្នុងការហ្វឹកហាត់
យ៉ោងតាមរបាយការណ៍របស់សារព័ត៌មាន Dailymail បានឱ្យដឹងថា គ្រប់កីឡាករទាំងអស់របស់ Manchester City មិនត្រូវបាន
06 Sep 2018
120 views