Tag: Perez
Football News
លោក Guti ថា Ramos ស្តាយក្រោយដែលសម្រេចចិត្តដើរចេញ ពី Real Madrid
លោក Guti ថា ខ្សែការពារ Sergio Ramos ស្តាយក្រោយនៅពេលដែល សម្រេចចិត្តដើរចេញ ពី Real Madrid។ ជាការពិតណាស់ Ramos បានទៅចូលរួមជាមួយ Paris Saint Germain កាលពីរដូវក្តៅមុននេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីត្រូវផុតកុងត្រាជាមួយ Real Madrid។ Ramos ដែលធ្លាប់តែជា កីឡាករម្នាក់ដែលត្រូវបានគេចាត់ទុកថា ជាស្តេចការពារបាល់នៅ កីឡដ្ឋាន Santiago Bernabeu បែរទៅជួបរបួសច្រើនវិញ នៅ PSG ហើយពុំសូវមានឥទ្ធិពលដូចកំឡុងពេល នៅ Real Madrid ថែមទៀតផង។ លោក Guti បាននិយាយថា៖ “ខ្ញុំគិតថា Ramos ស្តាយក្រោយខ្លាំងនៅពេលដែលគេសម្រេចចិត្តដើរចេញ ពី Real Madrid។ គេប្រាកដជាដឹងខ្លួនហើយថា គេជ្រុលខ្លួនពេកជាមួយការចរចាជាមួយ PSG នេះ ហើយគេមិនដឹងទេថា សម្រាប់លោក Perez លោកបានចាត់ទុកក្លិប
25 Apr 2022
24 views
Football News
PSG នឹងលក់ Mbappe ចេញ តែសុំតម្លៃផ្ដាច់កុងត្រា ២២០លានអឺរ៉ូ
ក្រុម PSG បានបញ្ជាក់ច្បាស់ថាខ្សែប្រយុទ្ធ Kylian Mbappe ពិតជាចង់ចាកចេញមែន ហើយពួកគេក៏មិនហាមឃាត់អ្វីដែរ ឱ្យក្រុមតែ Real Madrid ត្រូវបង់ផ្ដាច់កុងត្រា១ឆ្នាំសិន។ ដោយតម្លៃផ្ដាច់កុងត្រា១ឆ្នាំនៅសល់ ត្រូវបានក្រុម PSG ទាមទាររហូតដល់២២០លានអឺរ៉ូឯណោះ។ ខណៈដែលសំណើររបស់ក្រុម Real Madrid ផ្ដល់ឱ្យតែ១៥០លានអឺរ៉ូប៉ុណ្ណោះ។ ការទាមទារខ្ពស់របស់ក្រុមអ្នកមានបារាំងនេះ ក៏ព្រោះតែពួកគេមើលឃើញថា Mbappe ទិញចូលមកពីក្រុម Monaco ក៏ថ្លៃជិត២០០លានអឺរ៉ូទៅហើយ ដូច្នេះបណ្ដុះបណ្ដាលគេជាច្រើនឆ្នាំមកនេះ ក៏មិនអាចខាតដើមដែរ។ មួយវិញទៀតតម្លៃ២២០លានអឺរ៉ូនេះ គឺទាបជាងតម្លៃផ្ទេររបស់ Neymar កន្លងទៅទេ។ ដោយកាលនោះ PSG ចំណាយដល់២២២លានអឺរ៉ូទើបអាចយក Neymar ពីក្រុម Barcelona បាន។ តែយ៉ាងណា យុទ្ធសាស្ត្ររបស់លោក Perez ប្រធានក្លឹប Real Madrid ទំនងជាមិនចង់ចាយច្រើនបែបនវលើកីឡាករម្នាក់ទេ។ ពួកគេអាចនឹងរង់ចាំដល់ឆ្នាំក្រោយ ដើម្បីអស់កុងត្រាយក Free Free តែម្ដង ព្រោះខុសត្រូវគ្នាតែ១ឆ្នាំប៉ុណ្ណោះ៕
26 Aug 2021
160 views
Football News
Jose ដឹកនាំ Roma មិត្តភាពកម្ដៅសាច់ដុំ ឈ្នះ ១០-០
ក្រុម Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងការប្រកួតមិត្តភាពជាលើកដំបូង បានយកឈ្នះលើក្រុម Montecatini ក្នុងលទ្ធផលដល់ទៅ ១០-០ ឯណោះ។ ខាងលើនេះ គ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំប៉ុណ្ណោះ ដោយមិនបានបើកឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។ ដោយ១០គ្រាប់នោះរកបានដោយ Perez, Mancini, Mayoral ៣គ្រាប់, Calafiori, Zaniolo, Zalewski, Diawara និងបាល់ចូលទីខ្លួនឯងរបស់ក្រុម Montecatini មួយគ្រាប់ទៀត។ លោក Jose Mourinho កំពុងរុះរើសមាជិកជាច្រើន ដោយលោកបានដាក់លក់ និងត្រៀមទិញចូលបន្ថែមផងដែរ។ រំលឹកថាក្រុម Montecatini ដែលលោក Jose Mourinho ដឹកនាំឈ្នះដល់ទៅ ១០-០ នេះ គឺជាក្រុមលេងនៅលីគ Serie D ឯណោះ។ ខណៈដែលប្រកួតបន្ទាប់ទៀតរបស់ Roma នឹងត្រូវប៉ះជាមួយ Ternana ដែលលេងនៅលីគ Serie B ៕
17 Jul 2021
274 views
Football News
Perez តបនឹងចចាមអារ៉ាមដែលថា Varane នឹងចាកចេញ ខណៈ Real ចង់បាន Mbappe និង Haaland
លោក Florentino Perez ប្រធានក្លឹប Real Madrid បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា ខ្សែការពារ Raphael Varane នឹងចាកចេញទៅកាន់ក្លឹប Manchester United ខណៈក្លឹបលោកចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែប្រយុទ្ធ Erling Haaland សម្រាប់រដូវកាលខាងមុខ។ បើតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ ។ Perez បានឆ្លើយតបថា៖” ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងលើ Varane ទេ។ គេកំពុងនៅប្រកួត Euro នៅឡើយហ្នឹង យើងនឹងនិយាយជាមួយគេនៅពេលគេត្រលប់មកវិញ។ មកទល់នឹងពេលនេះយើងមិនទាន់ឃើញក្លឹបណាមួយមកទាក់ទងយើងចង់បាន Varane ផងហ្នឹង។ តែខ្ញុំចង់និយាយទៅថា បើគេចង់ទៅៗ ក៏ទៅៗ តែបើគេចង់នៅបន្តជាមួយយើងក៏នៅចុះ “។ ចំពោះរឿង Mbappe និង Haaland វិញលោកបាននិយាយថា៖” Mbappe? គេមិនមែនជាកីឡាករ Real Madrid ផងហ្នឹងអញ្ចឹងខ្ញុំមិនអាចនិយាយបានទេ។ តែខ្ញុំដឹងថាអ្នកគាំទ្រខ្ញុំចង់បានអី។ អញ្ចឹងយើងកំពុងតែពង្រឹងក្រុមយើងហើយ។ អ្នកទាំងអស់គ្នាស្គាល់ខ្ញុំច្បាស់ណាស់ថា
26 Jun 2021
204 views