Tag: Pettinati
Football News
ភ្នាក់ងារថា Gabriel Jesus ពេញចិត្តនឹង Arsenal ខណៈនៅគិតគូរនឹងសំណើចង់បានរបស់ ៦ក្លឹបទៀត
លោក Marcelo Pettinati ភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធ Gabriel Jesus បាននិយាយទៅកាន់កំពូលអ្នកកាសែត Fabrizio Romano ក្នុងថ្ងៃនេះថា លោកធ្លាប់និយាយមួយខាងក្លឹប Arsenal ហើយកីឡាករ Manchester City រួបនេះក៏ពេញចិត្តនឹងគម្រោងរបស់ពួកគេ ប៉ុន្តែនៅកំពុងគិតគូរនឹងសំណើចង់បានរបស់ ៦ក្លឹបផ្សេងទៀត ដែលបានដាក់ពាក្យមក។ លោក Pettinati បាននិយាយថា៖” យើងធ្លាប់និយាយគ្នាជាមួយនឹងក្លឹប Arsenal រឿងអនាគត Gabriel Jesus យើងទាំងអស់គ្នាពេញចិត្តនឹងគម្រោងដែលពួកគេផ្ដល់ឲ្យ។ អញ្ចឹងរឿងទៅហ្នឹងគឺអាចនឹងមានឱកាសនឹងកើតឡើង ដោយឥឡូវនេះកំពុងចរចាពិភាក្សាបន្ថែម។ យ៉ាងណាក្នុងពេលនេះមាន ៦ក្លឹបទៀតក៏ទាក់ទងចង់បាន Gabriel Jesus ផងដែរ តែគេឥឡូវនេះកំពុងតែផ្ដោតទៅលើការប្រកួតចុងក្រោយឲ្យ Man City សិនបន្ទាប់មកយើងនឹងដឹងច្បាស់ការហើយ នឹងមានអ្វីកើតឡើង “។ Gabriel Jesus ត្រូវបានគេដឹងថា នឹងចាកចេញពី Man City បន្ទាប់ក្លឹបប្រកាសកុងត្រាជាផ្លូវការជាមួយនឹងខ្សែប្រយុទ្ធ Erling Haaland ។ Jesus បានមកលេងឲ្យ Man City
11 May 2022
41 views