Tag: PL UCL
Football News
ក្រោយមាន Ronaldo និង Varane អ្នកចាំទី De Gea ចង់ប្រជែងយកពាន PL និង UCL
អ្នកចាំទី David De Gea បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា ក្លឹប Manchester United របស់ខ្លួនចង់ប្រកួតប្រជែងយកពាន Premier League និងពាន UEFA Champions League ក្រោយមានខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Raphaël Varane ។ De Gea បាននិយាយថា៖” នៅរដូវកាលនេះយើងទិញបានកីឡាករល្អៗ អញ្ចឹងយើងមានក្រុមដ៏ល្អរួចរាល់ហើយ។ យើងលេងបានដល់កម្រិតកំពូលគ្រប់ប្រកួតក្នុងលីគកំពូលអង់គ្លេសនេះ។ ច្បាស់ណាស់វាពិបាក ព្រោះវាជាលីគកំពូលដ៏ល្អបំផុតលើលោក។ គ្រប់ប្រកួតសុទ្ធតែពិបាកទាំងអស់ អញ្ចឹងយើងចង់ប្រកួតប្រជែងយកពានធំៗតែម្ដងដូចជាពាន PL UCL និងផ្សេងៗទៀត។ ខ្ញុំគិតថាយើងមានក្រុម និងកីឡាករល្អហើយ មានអ្នកគាំទ្រនៅជាមួយយើងទៀត ក្លឹបយើងគឺល្អហើយ “។ អ្នកចាំទីរូបនេះបន្តថា៖” ខ្ញុំគិតថាក្លឹបកំពូលគេផ្សេងៗទៀតក៏ចង់បានដូចយើងអញ្ចឹងដែរ អញ្ចឹងមានតែមើលៗ មានតែខំសម្រាប់ប្រកួតខាងមុខ និងត្រៀមខ្លួនឲ្យបានល្អហើយខំទាំងក្នុងការប្រកួត និងពេលហ្វឹកហាត់ “។ Man Utd នៅក្នុងពេលនេះកំពុងឈរនៅលើចំណាត់ថ្នាក់លេខ ៣ក្នុងការប្រកួត PL
24 Sep 2021
156 views